ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​លោក​ត្រាំ​ ប្រដាប់​អាវុធ​លើក​គ្នា​​មក​អុកឡុក​ការ​រាប់​សន្លឹក​ឆ្នោត

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កា​រិ​យាល័យ​​រាប់​សន្លឹក​ឆ្នោត​មួយ​ស្ថិត​នៅ​ជាយក្រុង​​ PHOENIX រដ្ឋ​អា​រី​ហ្សូ​ណា ត្រូវ​​ផ្អាក​ការ​រាប់​សន្លឹក​ឆ្នោត​ភ្លាម​ៗ កាលពី​យប់​ថ្ងៃ​ទី​៤ ​វិច្ឆិកា​ មោ​៉​ង​ក្នុងស្រុក ហើយ​ប៉ូលិស​បាន​នាំ​បណ្ដា​អ្នកធ្វើការ​ងារ​នោះ​ទៅ​រក​ជម្រក​។…

សហរដ្ឋអាមេរិក ៖ កា​រិ​យាល័យ​​រាប់​សន្លឹក​ឆ្នោត​មួយ​ស្ថិត​នៅ​ជាយក្រុង​​ PHOENIX រដ្ឋ​អា​រី​ហ្សូ​ណា ត្រូវ​​ផ្អាក​ការ​រាប់​សន្លឹក​ឆ្នោត​ភ្លាម​ៗ កាលពី​យប់​ថ្ងៃ​ទី​៤ ​វិច្ឆិកា​ មោ​៉​ង​ក្នុងស្រុក ហើយ​ប៉ូលិស​បាន​នាំ​បណ្ដា​អ្នកធ្វើការ​ងារ​នោះ​ទៅ​រក​ជម្រក​។ ចំណែក​បណ្ដា​អ្នកកាសែត​របស់​ទូរទស្សន៍ ​FOX NEWS ដែល​ទៅ​យក​ព័ត៌មាន​នៅ​នឹង​កន្លែង ត្រូវ​ចាក​ចេញពី​ទីនោះ​ភ្លាម​ៗ​ក្រោម​កិច្ច​ការពារ​។

យោង​តាម​សារព័ត៌មាន​ថា វិធានការ​ទាំងនោះ ត្រូវ​បាន​ប្រកាន់​យក​ដោយសារ​វត្តមាន​បែប​ប្រទូស្ត​រ៉ា​យ របស់​មនុស្ស​ជាង​៥០​នាក់​ជា​អ្នកមាន​សមានចិត្ត ចំពោះ​លោក​ដូ​ណា​ល់​ត្រាំ ដោយ​ក្នុង​ចំណោម​​ពួក​គេ មួយ​ចំនួន​ប្រដាប់​ដោយ​កាំភ្លើង​ផង​។ បែប​នេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថែម​ទៀត​ពី​​ភាព​តានតឹង​ជុំវិញ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក ដែល​អូស​បន្លាយពេល​ចេញ​លទ្ធផល ខណៈ​​នា​បណ្ដា​ម៉ោង​ចុង​ក្រោយ លោក​ចូ​បៃ​ដេ​ន​កំពុង​ឈាន​ទៅ​រក​ការ​ឈ្នះ​។

ចំណែក​នា​យប់​ថ្ងៃ​ទី​៤ ខែ​​វិច្ឆិកា ឆ្នាំ២០២០ ​ពួក​អ្នកគាំទ្រ​លោក​ចូ​បៃ​ដេ​ន​ជា​ច្រើន​ពាន់​នាក់ បាន​នាំ​​គ្នា​ដើរ​ហែ​ក្បួន​នៅ​ក្រុង​ញូ​វ​យ៉​ក ដើម្បី​ទាមទារ​ឲ្យ​មានការ​រាប់​សន្លឹក​ឆ្នោត​ទាំងអស់ ខណៈ​ពួក​អ្នក​គាំទ្រ​លោក​ត្រាំ បាន​លើកគ្នា​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ DETROIT​ រដ្ឋ​មី​ជី​ហ្គេ​ន ទាមទារ​ផ្ទុ​យ​ពី​នេះ ឲ្យ​បញ្ឈប់​ការ​រាប់​សន្លឹក​ឆ្នោត​ក្នុង​រដ្ឋ​គន្លឹះ​នោះ ។

បាតុកម្ម​នៅ​ក្រុង​ញូ​វ​យ៉​ក ​ប្រព្រឹត្ត​ទៅ​ក្នុង​ភាព​ស្ងៀមស្ងាត់​ហើយ​ចូលរួម​ដោយ​មនុស្ស​គ្រប់​វ័យ​។ ចំណែក​បាតុកម្ម​នៅ​ក្រុង ​DETROIT​ ខាងក្រៅ​មជ្ឈមណ្ឌល​ជា​កន្លែង​រាប់​សន្លឹក​ឆ្នោត ហាក់​មាន​ភាព​​តានតឹង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ