ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​របស់ OSCE រិះគន់​លោក​ត្រាំ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បណ្ដា​អ្នក​សង្កេតការណ៍​អន្តរជាតិ​របស់​អង្គការ ​ដើម្បី​សន្តិសុខ ​និង​កិច្ច​សហ​ប្រតិ​បត្តិការ​នៅ​អឺរ៉ុប OSCE កាលពី​ថ្ងៃ​ទី​៤ វិច្ឆិកា បាន​រិះគន់​យ៉ាង​ខ្លាំង ចំពោះ​ការ​អះអាង​ពុំ​មានមូលដ្ឋាន​ទាំងឡាយ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក…

សហរដ្ឋអាមេរិក ៖ បណ្ដា​អ្នក​សង្កេតការណ៍​អន្តរជាតិ​របស់​អង្គការ ​ដើម្បី​សន្តិសុខ ​និង​កិច្ច​សហ​ប្រតិ​បត្តិការ​នៅ​អឺរ៉ុប OSCE កាលពី​ថ្ងៃ​ទី​៤ វិច្ឆិកា បាន​រិះគន់​យ៉ាង​ខ្លាំង ចំពោះ​ការ​អះអាង​ពុំ​មាន
មូលដ្ឋាន​ទាំងឡាយ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ស្ដី​ពី​ការ​ក្លែងបន្លំ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក ដោយ​គូសបញ្ជាក់​ថា ​ការ​អះអាង​បែប​អស់ទាំង​នោះ ធ្វើ​ឲ្យ​ចុះ​ខ្សោយ
ដល់​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​ដល់​បណ្ដា​ស្ថាប័ន​ប្រជាធិបតេយ្យ ។

សមាជិក​សភា​អា​ល្លឹ​ម៉​ង់​លោក MICHAEL GEORG LINK ជា​អ្នកសម្របសម្រួល​របស់​អ្នក​សង្កេត​ការណ៍​អន្តរជាតិ ទទួល​បន្ទុក​តាមដាន​ការ​បោះ​ឆ្នោត​នោះ​គូ​​សបញ្ជាក់​ថា គ្មាន​អ្នក​ន​យោ
បាយ​ណា​ម្នាក់ ​ឬ​មនុស្ស​ណា​ម្នាក់​កម្រិត​សិទ្ធិ​បោះឆ្នោត​របស់​ប្រជាជន​បាន​ឡើយ ។ ក្នុង​សេចក្ដី
ប្រកាស​មួយ​លោក​បន្ត​ថា ក្រោយ​យុទ្ធនា​ឃោសនាបោះឆ្នោត​ដ៏​តឹងតែង​វា​បាន​បញ្ជាក់​ថា ​សន្លឹក
ឆ្នោត​និ​មួយ​ៗ​ត្រូវ​តែ​រាប់ ហើយ​នោះ​ជា​កាតព្វកិច្ចជា​មូលដ្ឋាន​មួយ​សម្រាប់​គ្រប់​ផ្នែក​របស់រ​ដ្ឋា
ភិ​បាល​។

បេសកកម្ម​របស់ OSCE បាន​ធ្វើការ​សន្និដ្ឋានថា ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ធ្វើ​ឡើង​ដោយ​មាន​ប្រសិទ្ធិ​ភាព​និង​មានការ​គ្រប់គ្រង​បាន​ល្អ ក៏​ទោះបី​មានការ​ប្រឈម​ជា
ច្រើន​ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស ​COVID-19 ក្ដី ។ ប៉ុន្តែ​យុទ្ធនា​ឃោសនាបោះឆ្នោត​នោះ មាន​លក្ខណៈ​បង្ហាញ​ពី​ការ​បែកបាក់​គ្នា​យ៉ាង​ខ្លាំង ជួនកាល​មានការ​បង្កើត​ឧបសគ្គ​ដល់​ការ​ដេញដោល​គ្នា​ខាង​នយោបាយ ហើយ​នៅ​មានការ​អះអាង​គ្មាន​មូលដ្ឋាន​ទាំងឡាយ​ពី​ការ​ក្លែង​បន្លំ។

ខណៈ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ​កំពុង​តែ​ចេញ នា​យប់​ថ្ងៃ​ទី​៣​ មក​ទី​៤ ខែ​វិច្ឆិកា លោក​ត្រាំ​បែរ
ជា​​ចេញ​មុខ​ប្រកាស​ថា រូប​លោក​ជា​អ្នក​ឈ្នះ​ភ្លូកទឹ​ក ​ភ្លូក​ដី​ក្នុង​ការ​បោះ​ឆ្នោត​នោះ​ហើយ ដោយ​ចោទ​ប្រកាន់​ពួក​អ្នក​ប្រជាធិបតេយ្យ​ថា ប៉ុនប៉ង​លួច​សន្លឹក​ឆ្នោត​ពី​លោក ។

គួររំលឹកថា ៖ លោក​ត្រាំ​ប្រកាស​ខ្លួនឯង​​​មុន​ថា ​ជា​អ្នក​ឈ្នះ​​ក្នុង​ការ​បោះ​ឆ្នោត ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ