ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ឱ្យ​ស្ត្រី​រកស៊ី​ចង.ការ​ប្រាក់​ម្នាក់ ពី​បទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ប៉ូលិស​ប៉ុ​ស្តិ៍​ទឹកថ្លា ​បានធ្វើការ​​ឃាត់ខ្លួន​​អ្នក​បើករថយន្ត​​​ឱ្យ​​ស្ត្រី​ម្នាក់ជា​អ្នក​ចង.ការ​ប្រាក់​​នៅ​សង្កាត់​ចោម​ចៅ ​​​ក្រោយ​​​ពី​ប៉ូលិស​តាមដាន​​ជា​ច្រើន​​ថ្ងៃ​មក​ហើយ ពី​ព្រោះ​ប៉ូលិស​បាន​​ស្គាល់​សាវតា​​ជន​ម្នាក់​នេះ​​ច្បាស់ ​មិន​មានការ​ងារ​ពិតប្រាកដ​មូល

រាជធានីភ្នំពេញ ៖ ​ប៉ូលិស​ប៉ុ​ស្តិ៍​ទឹកថ្លា ​បានធ្វើការ​​ឃាត់ខ្លួន​​អ្នក​បើករថយន្ត​​​ឱ្យ​​ស្ត្រី​ម្នាក់ជា​អ្នក​ចងការ​ប្រាក់​​នៅ​សង្កាត់​ចោម​ចៅ ​​​ក្រោយ​​​ពី​ប៉ូលិស​តាមដាន​​ជា​ច្រើន​​ថ្ងៃ​មក​ហើយ ពី​ព្រោះ​ប៉ូលិស​បាន​​ស្គាល់​សាវតា​​ជន​ម្នាក់​នេះ​​ច្បាស់ ​មិន​មានការ​ងារ​ពិតប្រាកដ​មូល​ហេតុ​អ្វី​បាន​ជា​មាន​អាវុធ​ខ្លី​ និង​អាយ​ឌី​សៀត ​និង​ចូល​ទៅ​ផឹក​កាហ្វេ​អួត​​គេ​ឯង​ ។​

ទីបំផុត ​ខណៈ​សមត្ថកិច្ច​ឃាត់​ខ្លួន​ជន​នេះ​ភ្លាម ​រក​ពិនិត្យ​ឃើញ​ថា ​គ្មាន​លិខិត​ស្នាម​កាន់កាប់​អាវុធ​ត្រឹម​ត្រូវ​នោះ​ទេ ​ហើយ​នៅ​​វេលា​ម៉ោង​០៨ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ឧសភា ​២០១៥ ខណៈ​ជន​ម្នាក់​កំពុង​ជិះ​ម៉ូតូ​នៅ​​តាម​​ផ្លូវ ​។

លោក​សុខ សុផល​ មេ​ប៉ុ​ស្តិ៍​រដ្ឋ​​បាល​ទឹកថ្លា​បានឱ្យ​ដឹង​ថា ​ជន​ប្រើប្រាស់​អាវុធ​ខុសច្បាប់​នេះ​ ឈ្មោះ​តុ ច័ន្ទ​ណាត អាយុ​៣២ឆ្នាំ ​​ជា​អ្នកបើកបរឱ្យ​ស្ត្រី​ម្នាក់ ​ជា​អ្នកជំនួញ​ចងការ​នៅ​ចោម​ចៅ​ និង​ស្នាក់​នៅផ្ទះ​លេខ​២៨២ ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​​ជ័យ ។

លោក​បន្ត​ថា​ សមត្ថកិច្ច​បាន​​ស្គាល់​ជន​នេះ ​ពី​មុន​ជា​អ្នក​រត់​ម៉ូតូ​កង់​៣ ​រកស៊ី​នៅ​ស្កាត់​ទឹកថ្លា ប៉ុន្តែ​មួយ​រយៈនេះ ​ស្រាប់តែ​ឃើញ​ជន​នេះ​សៀត​កាំភ្លើង​ និង​សៀត​អាយ​ឌី ​ចូល​ទៅ​ផឹក​កាហ្វេ​ និង​ស្លៀកពាក់​ស៊ី​វិល​ថែម​ទៀត​ ។​ ​