ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោផើមមួយក្បាល ​ត្រូវចោរ​សម្លា.ប់ពន្លះយកសាច់អស់

8 ឆ្នាំ មុន

ខេត្តកំពង់​ស្ពឺ ៖ ​គោ​មេ​មួយ​ក្បាល​​របស់​អតីត​អ​ភិ​បាល​ខេត្តកំពង់ស្ពឺ​ ត្រូវ​បាន​ក្រុម​ចោរលួច​អូស​យក​​ចេញ​ពី​ក្រោល​ទៅ​ពន្លះ​​យក​សាច់​អស់ បន្សល់​ទុក​តែ​គ្រោង​ឆ្អឹង និង​កូនគោ កាលពី​វេលា​ម៉ោង​១១ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ឧសភា ​២០១៥ ស្ថិត​នៅ​ចំណុច​​ដីចំការ​​

ខេត្តកំពង់​ស្ពឺ ៖ ​គោ​មេ​មួយ​ក្បាល​​របស់​អតីត​អ​ភិ​បាល​ខេត្តកំពង់ស្ពឺ​ ត្រូវ​បាន​ក្រុម​ចោរលួច​អូស​យក​​ចេញ​ពី​ក្រោល​ទៅ​ពន្លះ​​យក​សាច់​អស់ បន្សល់​ទុក​តែ​គ្រោង​ឆ្អឹង និង​កូនគោ កាលពី​វេលា​ម៉ោង​១១ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ឧសភា ​២០១៥ ស្ថិត​នៅ​ចំណុច​​ដីចំការ​​ក្នុង​ភូមិ​ទី​១​ឃុំ​ត្រែង​ត្រ​យឹ​ង ​ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ។

តាម​ការ​បំភ្លឺ​របស់​​បុរស​ម្នាក់​ឈ្មោះ​សុខ​ សុផល​ អាយុ​៥៥​ឆ្នាំ​ ជា​អ្នក​ចាំចំការ​​បានឱ្យ​ដឹង​ថា ​គោ​ទាំងនេះ​ជា​របស់​លោក​កង ​ហា៑ង​អតីត​​អភិបាលខេត្ត​កំពង់ស្ពឺ​ ដែល​ចិញ្ចឹម​ទុក​នៅ​ទី​នេះ​ ដោយ​មាន​រូប​លោក​ជា​អ្នក​​មើលថែ​ ។

លោក​​បន្ត​ថា កាលពីវេលា​​យប់​កើតហេតុ​ រូប​គាត់​បាន​ដេក​លង់​លក់​​មិន​បានដឹង​ថា ​ចោរ​ចូល​មក​លួច​គោ​នោះ​ទេ រ​ហូត​ដល់​យប់​ជ្រៅ​​ ពេល​គាត់​ឡើង​បត់ជើងតូច​ ក៏​បានឃើញ​គ្រោងឆ្អឹង​គោ​​នៅ​ក្បែរ​ផ្ទះ ​ក៏ធ្វើការ​​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​​មក​ពិ​និត្យ​តែ​ម្តង ​។ គោ​​មេ​ដែល​ត្រូវ​ចោរ​ពន្លះ​យក​សាច់​នោះ​ ជា​គោ​មេ​ ហើយ​ផើម​៧​ខែ​មក​​ហើយ​ ។