ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​សំអុយ​បាត​ព្រែក​ទូក​មាស​ សត្វ​ទា​ហែល​ទាំង​ហ្វូង​ ត្រូវ​គេ​បូម​លក់​ធ្វើ​ជា​ទឹក​ស្អាត

8 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ រដូវ​វស្សា​បាន​ឈាន​ចូល​មក​ដល់ហើយ ប៉ុន្តែមេឃ​មិន​ភ្លៀង​ ទឹក​ត្រពាំង​ និង​អូរ​រីង​ស្ងួត​អស់​ ប្រជា​ពលរដ្ឋ​នៅ​ជន​បទ​ក៏​ដូច​អ្នក​រស់​នៅ​ទី​ប្រជុំ​ជន​ត្រូវ​ការ​ទឹក​ប្រើ​ប្រាស់​ជា​ប្រចាំ​។

ខេត្ត​កំពត​ ៖ រដូវ​វស្សា​បាន​ឈាន​ចូល​មក​ដល់ហើយ ប៉ុន្តែមេឃ​មិន​ភ្លៀង​ ទឹក​ត្រពាំង​ និង​អូរ​រីង​ស្ងួត​អស់​ ប្រជា​ពលរដ្ឋ​នៅ​ជន​បទ​ក៏​ដូច​អ្នក​រស់​នៅ​ទី​ប្រជុំ​ជន​ត្រូវ​ការ​ទឹក​ប្រើ​ប្រាស់​ជា​ប្រចាំ​។ តែ​អ្វី​ដែល​គេ​មិន​អាច​លាក់​បាំង​បាន​នោះ​គឺ​ស្ថានីយ​ទឹក​ស្អាត​ទូក​មាស​បាន​​បូម​ទឹក​បាត​ព្រែក​ដែល​ជា​ទឹក​សំអុយ​ អណ្តែត​ប្រេង​សំបូរ​ទៅ​ដោយកាក​សំណល់​​ផ្សេងៗ​យក​មក​ធ្វើ​ជា​ទឹក​ស្អាត​សម្រាប់​លក់​ឱ្យ​ប្រជា​ពលរដ្ឋ​ប្រើ​ប្រាស់​ទៅ​វិញ​។

ស្ត្រី​ម្នាក់​ឈ្មោះ​ចាន់ មករា ជា​ដូន​ចាស់​ម្នាក់​ បាន​និយាយ​ថា ថ្នាក់​លើ​ហាក់​ដូច​ជាមិន​មាន​​ចំណាត់​ការ​អ្វី​សោះ​ចំពោះ​អ្នក​បូម​ទឹក​សំអុយ​ឡើង​ពី​បាត​ព្រែក​ធ្វើ​ជា​ទឹក​ស្អាត​ ហើយ​លក់​ក្នុង​មួយ​ម៉ែត្រ​គូបតម្លៃ​២៥០០​រៀល​។

ស្ត្រីរូប​នោះ​បាន​ជម្រុញ​ឱ្យអ្នក​សារ​ព័ត៌​មាន​ចុះ​ទៅ​មើល​ ព្រោះ​ទឹក​នៅ​បាត​ព្រែក​មាន​ក្លិន​ស្អុយ ហើយ​ពណ៌​ខ្មៅ​ និង​មាន​សត្វ​ទា​ហែល​ទាំង​ហូូងៗនៅ​ក្នុង​នោះ​ទៀត​ផង​។ លោក​ព្រំ​ ហេង អនុ​ប្រធាន​ការិយា​ល័យ​បរិ​ស្ថាន​ស្រុក​បន្ទាយ​មាស​បាន​ប្រាប់​ឱ្យ​ដឹង​ថា បើ​តាម​យើង​មើល​ឃើញ​ទាំង​អស់​គ្នា​មិន​គួរ​ប្រើ​ដែរ ទឹក​នៅ​បាត​ព្រែក​នោះ ពិត​ជា​ក្រខ្វក់​មែន ប៉ុន្តែ​ខាង​ក្រុ​​ម​ផលិត​ទឹក​ស្អាត​គេ​បាន​ដឹង​ដែរ​។

លោក​ឈុន ឧស្ស៊ី អភិ​បាល​រង​ស្រុក​បន្ទាយ​មាស​បាន​ប្រាប់​ថា ប្រជា​ពលរដ្ឋ​នៅ​ផ្សារ​ទូក​មាស​ប្រើ​ទឹក​ស្អាត​នេះ​ស្ទើរ​តែ​ទូទៅ​ហើយ​ ដោយ​ឡែ​ក​ផ្ទះ​គាត់​មិន​បាន​ប្រើ​ទឹក​ស្អាត​បាត​ព្រែក​នោះ​ទេ ព្រោះ​មើល​ទៅ​មិន​គួរ​ប្រើ ម្យ៉ាង​វិញ​ទៀត​គាត់​បាន​ចំណាយ​ទុន​ធ្វើ​អណ្តូង​ស្នប់​បាន​ទឹក​ប្រើ​គ្រប់​គ្រាន់​ដែរ​ហើយ​ ។

លោក​ឈុន ឧស្ស៊ី អភិ​បាល​រង​ស្រុក​​បន្ទាយ​មាស​បាន​ឱ្យ​ដឹង​ថា អ្នក​កាសែត​បាន​មើល​ឃើញ​ដែរ ដូច្នេះ​ការ​សរ​សេរ​រិះ​គន់​ គឺ​ជា​ការ​ល្អ​ម្យ៉ាង​ដែរ សម្រាប់​ការ​ស្ថាប​នា​ទាំង​អស់​គ្នា​។ ទោះ​ជា​បែប​ណា​អ្នក​យក​ព័ត៌​មាន​មិន​អាច​ទំនាក់​ទំនង​ទៅ​ម្ចាស់​ស្ថានីយ​ទឹក​ស្អាត​បាន​ទេ​៕