ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះ​ឆ្នោត​ប្រធានាធិបតី​! ​លោក​បៃ​ដេ​ន​ឈ្នះ​​នៅ​រដ្ឋ​មី​ជី​ហេ្គ​ន ​ទើប​កើន​សំឡេង​ដល់​​២៦៤

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក លទ្ធផល​ដំបូង​នានា​បង្ហាញ​ថា បេក្ខជន​ទាំង​២ មានការ​ប្រ​ទែង​ប្រទង់​គ្នា​ខ្លាំង​បំផុត តែ​ទីបំផុត​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ លោក​ចូ​បៃ​ដេ​ន​បាន​ឈ្នះ​ក្នុង​រដ្ឋ​មី​ជី​ហ្គេ​ន ជា​រដ្ឋ​គន្លឹះ​មួយ​នាំ​ឲ្យ​សំឡេង​លោក​កើន​លឿន​ដណ្ដើម​បាន​មហា​​អ្នក​ឆ្នោត​ដល់​២៦៤​ទល់​នឹង​២១៤​សម្រាប់​លោក​ដូ​ណា​ល់​ត្រាំ​។ ដូច្នោះ​លោក​បៃ​ដេ​ន​នៅ​ខ្វះ​តែ​៦​សំឡេង​ទៀត​ប៉ុណ្ណោះ​ឈាន​ទៅ​ទទួល​បាន​មហា​អ្នកបោះឆ្នោត​២៧០​នឹង​ក្លាយជា​អ្នក​ឈ្នះ​។…

សហរដ្ឋអាមេរិក ៖ ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក លទ្ធផល​ដំបូង​នានា​បង្ហាញ​ថា បេក្ខជន​ទាំង​២ មានការ​ប្រ​ទែង​ប្រទង់​គ្នា​ខ្លាំង​បំផុត តែ​ទីបំផុត​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ លោក​ចូ​បៃ​ដេ​ន​បាន​ឈ្នះ​ក្នុង​រដ្ឋ​មី​ជី​ហ្គេ​ន ជា​រដ្ឋ​គន្លឹះ​មួយ​នាំ​ឲ្យ​សំឡេង​លោក​កើន​លឿន​ដណ្ដើម​បាន​មហា​​អ្នក​ឆ្នោត​ដល់​២៦៤​ទល់​នឹង​២១៤​សម្រាប់​លោក​ដូ​ណា​ល់​ត្រាំ​។

ដូច្នោះ​លោក​បៃ​ដេ​ន​នៅ​ខ្វះ​តែ​៦​សំឡេង​ទៀត​ប៉ុណ្ណោះ​ឈាន​ទៅ​ទទួល​បាន​មហា​អ្នកបោះឆ្នោត​២៧០​នឹង​ក្លាយជា​អ្នក​ឈ្នះ​។ លោក​ដូ​ណា​ល់​ត្រាំ់​កាលពី​ថ្ងៃ​ទី​៤​វិច្ឆិកា បាន​ប្ដឹង​ទៅ​តុលាការ​កំពូល​ឲ្យ​ផ្អាក​ការ​រាប់​សន្លឹក​ឆ្នោត​ក្នុង​រដ្ឋ​មី​ជី​ហ្គេ​ន​នោះ តែ​ទីបំផុត​លទ្ធផល​បោះ​ឆ្នោត​ក្នុង​រដ្ឋ​នេះ ឈាន​ទៅ​ប្រកាស​ដែល​លោក​បៃ​ដេ​ន​ជា​អ្នក​ឈ្នះ​។

ការ​ឈ្នះ​ឆ្នោត​ក្នុង​រដ្ឋ​នោះ​របស់​លោក​បៃ​ដេ​ន ជា​ការ​វាយបក​មួយ​ដ៏​ធ្ងន់​ចំពោះ​លោក​ដូ​ណា​ល់​ត្រាំ ដែល​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​២០១៦​លោក​ជា​អ្នក​ឈ្នះ​ក្នុង​រដ្ឋ​នោះ ប្រឈម​មុខ​នឹង​លោកស្រី​ហី​ុ​ល​ឡា​រី​គ្លី​ន​តុ​ន​។ រដ្ឋ​នោះ​ជា​រដ្ឋ​អតីត​បេះដូង​ឧស្សាហកម្ម​រថយន្ត​អា​មេ​រិ​ក ជា​រដ្ឋ​គន្លឹះ​មាន​មហា​អ្នកបោះឆ្នោត​ដល់​ទៅ​១៦​។

ការ​ឈ្នះ​នេះ​នាំ​ឲ្យ​លោក​បៃ​ដេ​ន​ដណ្ដើម​បាន មហា​អ្នក​បោះឆ្នោត​សរុប​ឡើង​ដល់​២៦៤ ទល់​នឹង​២១៤​សម្រាប់​លោក​ដូ​ណា​ល់​ត្រាំ​។ នៅ​សល់​លទ្ធផល​ក្នុង​រដ្ឋ​៥​ទៀត ក្នុង​នោះ​មាន​រដ្ឋ​ផេ​ន​ស៊ីល​វេ​នៀ ច​ច​ជៀ​និង​ការ៉ូ​លី​ន​ខាងជើង ដែល​គេ​រង់ចាំ​លទ្ធផល​នៅឡើយ​។

លោក​ចូ​បៃ​ដេ​ន​ពេល​នះ​កំពុង​បោះ​ជំហាន​មក​រក​មាត់ទ្វារ​សេត​វិមាន​ហើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ