ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញទូរស័ព្ទ​ជិត​១ពាន់គ្រឿង​​ ក្នុងឡាន សង្ស័យ​ករណី​​មួយ​

3 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ ​តាមប្រភព​ព័ត៌មានបឋមពី​​សមត្ថកិច្ច​​បាន​ឱ្យ​ដឹង​ថា ​មានករណី​រក​ឃើញ​ទូរស័ព្ទ​ដៃ​ចំនួន៣​កេស ស្មើនឹង​៩៩៧​គ្រឿង ​នៅ​​​ក្នុង​រថយន្ត​​មួយគ្រឿង​ម៉ាក​ហាយឡែនឌ័រ​ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ​ភ្នំពេញ ២AG-១៦១៥…

​ខេត្តព្រះសីហនុ ៖ ​តាមប្រភព​ព័ត៌មានបឋមពី​​សមត្ថកិច្ច​​បាន​ឱ្យ​ដឹង​ថា ​មានករណី​រក​ឃើញ​ទូរស័ព្ទ​ដៃ​ចំនួន៣​កេស ស្មើនឹង​៩៩៧​គ្រឿង ​នៅ​​​ក្នុង​រថយន្ត​​មួយគ្រឿង​ម៉ាក​ហាយឡែនឌ័រ​ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ​ភ្នំពេញ ២AG-១៦១៥ ។​ ពាក់​ព័​ន្ធនឹងករណី​ខាងលើនេះ ​សមត្ថកិច្ច​ស​ង្ស​យ័​ថា​ ទូរស័ព្ទទាំងនោះ​គ្មាន​ឯកសារ​ពន្ធ​។

ហេតុការណ៍រកឃើញទូរស័ព្ទ​ដៃជាច្រើនគ្រឿង​ខាងលើ​ គឺបន្ទាប់ពី​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ព្រៃ​នប់ ចុះ​ត្រួតពិនិត្យ​សន្តិសុខ​តាម​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​សាស្ត្រ​ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ កាលពី​​យប់​ថ្ងៃ​ទី​៤ ខែវិច្ឆិកា​ឆ្នាំ​២០២០។

​បច្ចុប្បន្ន ទូរស័ព្ទ​ទាំងអស់ខាងលើ ត្រូវបាន​​សមត្ថកិច្ច​​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ដើម្បី​ប្រគល់​ជូន​មន្ត្រី​គយ​ចាត់ចែង​បន្ត​តាម​និ​តិ​វិធី ។ ព័ត៌​មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ