ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេ​ទ្បា​ជាតិ​សន្ដិសុខ​សង្គម​មន្ដ្រីរាជការ​ស៊ី​វិល​បើក​កិច្ចប្រជុំ​លើក​ទី​៧

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី១៤ ខែមិថុនា ឆ្នាំ​២០១០ ក្រុមប្រឹក្សាភិបាល នៃ​បេឡា​ជាតិ សន្ដិសុខ​សង្គម​សម្រាប់​មន្ដ្រី រាជការ​ស៊ី​វិល បាន​បើក​កិច្ចប្រជុំ​លើក​ទី​៧ ក្រោម​អធិបតីភាព​លោក មុត ខៀវ រដ្ឋ​លេខាធិ​ការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និងយុវ​នីតិសម្បទា និង​ជា​ប្រធាន​ក្រុមប្រឹក្សា ភិ​បាល​នៃ​បេឡា​ជាតិ​សន្ដិសុខ​សង្គម​សម្រាប់ មន្ដ្រីរាជការ​ស៊ី​វិល នៅ​ទីស្ដីការក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​។ លោកមុត ខៀវ ប្រធាន

រាជធានី​ភ្នំពេញ ៖  នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី១៤ ខែមិថុនា ឆ្នាំ​២០១០ ក្រុមប្រឹក្សាភិបាល នៃ​បេឡា​ជាតិ សន្ដិសុខ​សង្គម​សម្រាប់​មន្ដ្រី រាជការ​ស៊ី​វិល បាន​បើក​កិច្ចប្រជុំ​លើក​ទី​៧ ក្រោម​អធិបតីភាព​លោក មុត ខៀវ រដ្ឋ​លេខាធិ​ការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និងយុវ​នីតិសម្បទា និង​ជា​ប្រធាន​ក្រុមប្រឹក្សា ភិ​បាល​នៃ​បេឡា​ជាតិ​សន្ដិសុខ​សង្គម​សម្រាប់ មន្ដ្រីរាជការ​ស៊ី​វិល នៅ​ទីស្ដីការក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​។ លោកមុត ខៀវ ប្រធាន​អង្គប្រជុំ​បាន មាន​ប្រសាសន៍​ថា យោង​តាម​សារាចរ​លេខ០០៩ ស​.​អ​.​យ ចុះ​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ២០១០ របស់​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និងយុវ​នីតិសម្បទា ស្ដី​ពី​ការ​ធ្វើ​បច្ចុប្បន្នភាព និវត្ដជន និង​ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ ជា​អតីតមន្ដ្រី​រាជការ​ស៊ី​វិល និង​អ្នក​នៅ​ក្នុងបន្ទុក​នៃ​ជន​ទាំងនេះ ។

លោក​មុត ខៀវ បានមាន​ប្រសាសន៍​បន្ដ​ទៀត​ថា វិធាន​ដែល​បានគ្រោងទុក​រួម​មាន​របៀបវារៈ ទី​១-​សេចក្ដី ព្រាង​លិខិត​សម្រាប់​បំពេញបែបបទ​ធ្វើបច្ចុប្បន្នភាព ចំពោះ​និវត្ដជន ជន​បាត់បង់ សម្បទា​វិជ្ជាជីវៈ និង​អ្នក​នៅ​ក្នុង​បន្ទុក​នៃ​ជនទាំងនេះ នៅ​ទូ​ទាំង​ប្រទេស​ឱ្យ​ស្រប​តាម ច្បាប់​ដែល​បាន​កំណត់ និង​ទី​២-​សេចក្ដី​ព្រាង ប្រកាស ស្ដី​ពី​ការ​តែងតាំង និង​ប្រគល់​ភារកិច្ច មន្ដ្រីរាជការ​នៅ​ការិយាល័យ​បេឡា​ជាតិ សន្ដិសុខ​សង្គម​សម្រាប់​មន្ដ្រីរាជការ​ស៊ី​វិល​នៃ រាជធានី​ភ្នំពេញ​ចំនួន​៥​រូប​។ របៀបវារៈ​ទាំង​ពីរ​នេះ អង្គប្រជុំ​បាន ពិនិត្យ ពិភាក្សា​កែសម្រួល និង​បាន​អនុម័ត ដោយ​សម្លេង​គាំទ្រ​១០០%​។ មន្ដ្រីរាជការចំនួន​៥​រូប​នេះ មាន​ក្រប​ខណ្ឌ​នៃ​មន្ទីរ​សង្គម កិច្ច​អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា រាជធានី​ភ្នំពេញ​។

នៅ​ការិយាល័យ​បេឡា​ជាតិ សន្ដិសុខ​សង្គម សម្រាប់​មន្ដ្រីរាជការ​ស៊ី​វិល រាជធានី​ភ្នំពេញ គ្រប់គ្រង​ដោយ​មន្ដ្រី​រាជ ការ​រួម​មាន  ១- លោក​ឃិ​ន ទ្រី​ន ជា​ប្រធាន ២-​លោកស្រី ទី សឹម​លី ជា​អនុប្រធាន ៣-​លោក​សន ណា​រុង​រិ​ទ្ធ ជា​អនុប្រធាន ៤-​លោកស្រី នាង ទូច ជាម​ន្ដ្រី​ជំនាញ ៥-​កញា​អ៊ុ​ក ដា​នី ជាម​ន្ដ្រី​ជំនាញ ។ លោក​មុត ខៀវ មាន​ប្រសាសន៍ បន្ដ​ទៀត ថា នៅ​ពេល​តែងតាំង និង​ប្រគល់​ភារកិច្ច មន្ដ្រីរាជការ​ចំនួន​៥​រូប មន្ដ្រីរាជការ​ទាំងអស់ នេះ​ត្រូវ​ត្រៀមលក្ខណៈ​អនុវត្ដ ដោយ​សហ ប្រតិបត្ដិការ​ជាមួយ​ធនាគារ​កា​ណា​ឌី​យ៉ា និង​ក្រុមការងារ​របស់​បេឡា​ជាតិ សន្ដិសុខ សង្គម​សម្រាប់​មន្ដ្រីរាជការ ស៊ី​វិល ដើម្បី​ចុះធ្វើ​បច្ចុប្បន្នភាព​និវត្ដជន ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ និង​អ្នក​នៅ​ក្នុង​បន្ទុក​នៃ​ជន​ទាំងនេះ នៅ​តាម​បណ្ដា​ភូមិ សង្កាត់ ខណ្ឌ​ទាំង​ប្រាំបី នៃ​រាជធានី​ភ្នំពេញ នៅ​ដំណាក់កាល​ទី​១ ក្នុងឆ្នាំ​២០១០​នេះ ដើម្បី​អនុវត្ដ​តាម​គោល នយោបាយ​របស់​រាជរដ្ឋាភិបាល ស្រប​តាម ស្មារតី និង​ខ្លឹមសារ​ដែល​មាន​ចែង​ក្នុង​គោល នយោបាយ​ស្ដី​ពី​ការ​ផ្ដល់​សេវា​សាធារណៈ តាម​គោលការណ៍​អភិបាលកិច្ច​ល្អ មាន​តម្លា ភាព មាន​ប្រសិទ្ធភាព និង​មានការ​ទទួលខុស ត្រូវ​ខ្ពស់​។

លោក​មុត ខៀវ មាន​ប្រសាសន៍​បន្ដទៀត​ថា បេឡា​ជាតិ​សន្ដិសុខ​សង្គម​សម្រាប់ មន្ដ្រីរាជការ​ស៊ី​វិល​ត្រូវ​បានការ​គាំទ្រ និង​យក ចិត្ដ​ទុកដាក់​ពី​សំណាក់​លោក​ឧបនាយក​រដ្ឋមន្ដ្រី ប្រធាន​ក្រុមប្រឹក្សា​កំណែទម្រង់​រដ្ឋ បាល អនុប្រធាន​អចិន្ដ្រៃយ៍​ឧត្ដម​ក្រុមប្រឹក្សា កំណែទម្រង់​រដ្ឋ និង​ជា​រដ្ឋមន្ដ្រី​ទទួល​បន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រី និង​មានការ​គាំទ្រ ជំរុញ​ដាក់​ដំណើរការ​អនុវត្ដ​ឱ្យ​បាន​ឆាប់​ពី សំណាក់​លោក ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ និង​លោក រដ្ឋមន្ដ្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង យុវ​នីតិសម្បទា ជា​ពិសេស​ពី​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ប្រធាន​ឧត្ដម​ក្រុមប្រឹក្សា កំណែទម្រង់​រដ្ឋ និង​ជា​នាយក​រដ្ឋមន្ដ្រី​នៃព្រះរាជាណាចក្រ​កម្ពុជា ៕