ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​អា​មេ​រិ​ក​ម្នាក់​ស្លា.ប់​ក្នុង​បន្ទប់ទឹក​ផ្ទះសំណាក់​យីហោ «​ហ្គោ​ល​ឌិន ប្រៃ​យ៍​»

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​អា​មេ​រិ​ក​ម្នាក់ ត្រូវ​បាន​ប្រទះ​ឃើញ​ស្លា.ប់​នៅ​ក្នុង​បន្ទប់ទឹក​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០១ និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ឧសភា ២០១៥ ស្ថិត​នៅផ្ទះ​សំណាក់​ដែល​មាន​យី​

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​អា​មេ​រិ​ក​ម្នាក់ ត្រូវ​បាន​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០១ និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ឧសភា ២០១៥ ស្ថិត​នៅផ្ទះ​សំណាក់​ដែល​មាន​យី​ហោ «​ហ្គោ​ល​ឌិន ​ប្រៃ​យ៍​» ផ្ទះ​លេខ​៧CD ផ្លូវ​លេខ​២៧៨ ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ Mallory Thomas Martin ជនជាតិ​អា​មេ​រិ​កាំ​ង អាយុ​៤២​ឆ្នាំ ។ ចំណែក​មិត្ត​ស្រី​របស់​បុរស​​រង​គ្រោះ​ឈ្មោះ Prajuabsuk Wanna ជនជាតិ​ថៃ អាយុ​២៥​ឆ្នាំ បាន​ចូល​មក​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​ខាងលើ កាលពី​ថ្ងៃ​ទី​១៨ ឧសភា កន្លង​មក ។

តាម​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ស្ត្រី​ជនជាតិ​ថៃ​ជា​មិត្ត​មិត្ត​ស្រី​បាន​បាត់​ជន​រង​គ្រោះ​យូរ​ពេក​មិនឃើញ​ចេញពី​ក្នុង​បន្ទប់ទឹក ក៏​ដើរទៅ​គោះ​ទ្វារ​ហៅ​ជា​ច្រើន​ដង តែ​មិន​បើក​ឡើយ ដោយ​ដាក់​គន្លឹះ​ខាងក្នុង​ជាប់ ។ ក្រោយ​ពី​ហៅ​មិន​ព្រម​បើកទ្វារ នារី​រូប​នោះ​ក៏​បាន​ចុះ​ក្រោម​មក​ប្រាប់​បុរស​ជា​មេការ​ម្នាក់​ទៀត ឱ្យទៅ​ជួយ​គោះ​ទ្វារ​ហៅ តែ​នៅ​មិន​ព្រម​បើក ក៏​នាំ​គ្នា​បំបែក​ទ្វារ​ផ្នែក​ខាងក្រោម​ដើម្បី​បើក​គន្លឹះ​ចូល ក៏​បាន​ប្រទះ​ឃើញ​បុរស​រង​គ្រោះ​ដេក​ស្លាប់​បាត់​ទៅ​ហើយ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព