ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​ប្តី « ត្រឹមត្រូវ​ពេក » នាង​ជា​ប្រពន្ធ​សុំ​លែងលះ

8 ឆ្នាំ មុន

សារព័ត៌មាន «​អេ​មី​រ៉ាត ២៤៧» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា តុលាការ​នៅ​ក្រុង​គែរ ប្រទេស​អេ​ហ្ស៊ី​ប សម្រេច​ឱ្យ​ស្ត្រី​ម្នាក់​លែងលះ​ប្តី​ដោយ​មាន​ហេតុផល​ថា ប្តី​មាន​លក្ខណៈ​រម្យទម

សារព័ត៌មាន «​អេ​មី​រ៉ាត ២៤៧» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា តុលាការ​នៅ​ក្រុង​គែរ ប្រទេស​អេ​ហ្ស៊ី​ប សម្រេច​ឱ្យ​ស្ត្រី​ម្នាក់​លែងលះ​ប្តី​ដោយ​មាន​ហេតុផល​ថា ប្តី​មាន​លក្ខណៈ​រម្យទម និង​ត្រឹមត្រូវ​ហួសហេតុ​ពេក ។ នាង​ជា​ប្រពន្ធ​ប្រាប់​តុលាការ​ថា ពេល​បាន​ភ្ជាប់ពាក្យ​ជាមួយ​គ្នា​នាង​សប្បាយចិត្ត​ណាស់ ប៉ុន្តែ​នៅ​ពេល​រៀប​ការ​រួច បុរស​ជា​ប្តី​ប្តូរ​ឥរិយាបថ​ដោយ​ចាប់ផ្តើម​មាន​ឫកពា​ល្អ ឈប់​ជក់បារី និង​ឈប់​ដើរ​លេង​ពេល​យប់ ដូច​កាលពីមុន ។

នារី​នោះ​បញ្ជាក់​ប្រាប់​តុលាការ​ថា «​ខ្ញុំ​រៀប​ការ​ជាមួយ​គេ​ដើម្បី​គេច​ពី​ការ​រស់នៅ​ក្នុង​ស្ថានភាព​ដ៏​តឹងរ៉ឹង​របស់​ឪពុក​ម្តាយ ។ នៅ​ពេល​ឥរិយាបថ​ក្រោយ​ពេល​រៀប​ការ​របស់​ប្តី​ផ្លាស់​ប្តូរ នាង​ខ្ញុំ​មាន​អារម្មណ៍​ថា កំពុង​ត្រឡប់​ទៅ​រស់នៅ​ស្ថិត​ក្នុង​សម្ពាធ​ដូច​កាលពីមុន ព្រោះ​ប្តី​ធ្វើខ្លួន​ជា​បុរស​ត្រឹមត្រូវ​ពេក មិន​ព្រម​នាំ​នាង​ខ្ញុំ​ដើរ​លេង​ដូច​កាលពីមុន ។  នាង​ខ្ញុំ​រស់នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​២​ឆ្នាំ ទាំង​ខំអត់​ធ្មត់ និង​ក្រៀមក្រំ នេះ​គឺជា​មូលហេតុ​នៃ​ការ​សម្រេចចិត្ត​លែងលះ​បុរស​ដ៏​ល្អ​ត្រឹមត្រូវ​» ។

ដោយ​យោង​តាម​ហេតុផល និង​ការ​រៀបរាប់​របស់​នារី​នោះ ចៅក្រម​យល់ព្រម​ឱ្យ​អ្នក​ទាំង​២​លែងលះ​គ្នា ៕