ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្រៀន​ឆ្លៀតពេល​ទំនេរ​រត់​ម៉ូតូ​ឌុបពេល​យប់ ​ត្រូវ​ចោរ​វាយ​ប្លន់​យក​ទូរស័ព្ទ​អាយ​ហ្វូ​ន

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ដោយសារ​តែ​ជីវភាព​ខ្វះខាត​លោកគ្រូ​បង្រៀន​ម្នាក់​ឆ្លៀតពេល​ទំនេរ​ពេល​យប់​យក​ម៉ូតូ​កញ្ចាស់​រត់​ម៉ូតូឌុប​បែរជា​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​វាយ​ប្លន់​យក​ទូរស័ព្ទ​អាយ​ហ្វូ​ន​ហ្វរ​មួយ​គ្រឿងទៅ​បាត់​។

រាជ​ធានី​ភ្នំពេញ​ ៖ ដោយសារ​តែ​ជីវភាព​ខ្វះខាត​លោកគ្រូ​បង្រៀន​ម្នាក់​ឆ្លៀតពេល​ទំនេរ​ពេល​យប់​យក​ម៉ូតូ​កញ្ចាស់​រត់​ម៉ូតូឌុប​បែរជា​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​វាយ​ប្លន់​យក​ទូរស័ព្ទ​អាយ​ហ្វូ​ន​ហ្វរ​មួយ​គ្រឿងទៅ​បាត់​។​​ហេតុ​ការណ៍​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១ ​និង​៥​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២២ ​ឧសភា ចំណុច​មុខ​ធានា​គារ​អេ​ស៊ី​លី​ដា តាម​បណ្ដោយ​ផ្លូវ​លេខ​២៨៩ ​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ។

បើ​តាម​សម្តី​របស់​ជន​រង​គ្រោះ​ឈ្មោះ ខៀវ ចាន់​ថា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​ធ្វើ​គ្រូបង្រៀន​សហប្រតិបត្តិការ​អន្ដរជាតិ ស្នាក់​នៅ​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​ទួលគោក មានស្រុក​កំណើត​នៅ​ភូមិ​តា​កុក ឃុំ​ត្រពាំង​ស្ដៅ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។

ជន​រង​គ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ដឹក​ម៉ូយ​ជា​ស្ត្រី​ម្នាក់​ចេញពី​ផ្សារអូ​ឬ​ស្សី​ទៅ​ផ្សារ​សាំ​ហាន់ ស្ថិត​ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។ លុះ​ពេល​ត្រឡប់​មក​វិញ​ដោយ​ជិះ​ម៉ូតូ​គុប​ជ្រុង​សេ​៥០ ព​ណ៌ទឹកសមុទ្រ អត់​ស្លាក​លេខ កញ្ចាស់​មួយ​គ្រឿង ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ពេលមក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ក្រុម​មានគ្នា​៤​នាក់​ដើរ​មក​​​ព្រួត​គ្នា​វាយ​ទៅ​លើ​រូប​គាត់​បណ្តាល​ឲ្យ​បាក់​ធ្មេញ​អស់​២ ហើយ​ប្លន់​យក​ទូរស័ព្ទ​អាយ​ហ្វូ​ន​ហ្វរ ពណ៌​ស មួយ​គ្រឿង​ទៅ​បាត់​ដោយ​សុវត្ថិភាព ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​នៅ​ក្បែរ​កន្លែង​កើតហេតុ តែ​ហាក់ដូចជា​មិន​អើពើ ទើប​រូប​គាត់​បើក​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៨៩ ទិស​ដៅ​កើត​ទៅ​លិច​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ទេ ដោយ​លោក​បាន​លើក​ឡើងថា ​ដោយសារ​តែ​ជីវភាព​ខ្វះខាត​ខំប្រឹង​ឆ្លៀតពេល​រត់​ម៉ូតូឌុប​ពេល​យប់​មិន​ហ៊ាន​យក​ម៉ូតូ​ថ្មី​មក​រត់​ទេ​សុខចិត្ត​យក​ម៉ូតូ​កញ្ចាស់​មក​ជិះ​ចោរ​មិន​ប្លន់​យក​ម៉ូតូ​ទេ បែរជា​ប្លន់​យក​ទូរស័ព្ទ​ដៃទៅ​វិញ​៕