ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ប្រកាស​ខ្លួនឯង​​​មុន​ថា ​ជា​អ្នក​ឈ្នះ​​ក្នុង​ការ​បោះ​ឆ្នោត

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ លោក​ដូ​ណា​ល់ ​ត្រាំ ប្រកាស​ដោយ​ខ្លួនឯង​នា​ថ្ងៃ​ទី​៤ ​វិច្ឆិកា ពី​ជ័យជម្នះ​របស់​លោក​​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី ដែល​បែប​នេះ​នាំ​ឲ្យ​អា​មេ​រិ​ក​ធ្លាក់​ក្នុង​ស្ថានភាព​មួយ​មិនដឹង​ទៅ​ជា​បែប​ណា និង​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​ ខណៈ​​ពេល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅ​មិន​ទាន់​ដឹង​​ក្នុង​រដ្ឋ​គន្លឹះ​មួយ​ចំនួន​នៅឡើយ​ផង​។…

សហរដ្ឋអាមេរិក ៖ លោក​ដូ​ណា​ល់ ​ត្រាំ ប្រកាស​ដោយ​ខ្លួនឯង​នា​ថ្ងៃ​ទី​៤ ​វិច្ឆិកា ពី​ជ័យជម្នះ​របស់​លោក​​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី ដែល​បែប​នេះ​នាំ​ឲ្យ​អា​មេ​រិ​ក​ធ្លាក់​ក្នុង​ស្ថានភាព​មួយ​មិនដឹង​ទៅ​ជា​បែប​ណា និង​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​ ខណៈ​​ពេល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅ​មិន​ទាន់​ដឹង​​ក្នុង​រដ្ឋ​គន្លឹះ​មួយ​ចំនួន​នៅឡើយ​ផង​។

ចំណែក​លោក​ចូ​បៃ​ដេ​ន ​គូប្រកួត​ប្រជែង​របស់​លោក​ត្រាំ បាន​ស្នើ​ដល់​បណ្ដា​អ្ន​ក​គាំទ្រ​លោក​ប្រកាន់​ការ​អំណត់ និង​មិន​ទាន់​ហ៊ាន​ថា ​លោក​ជា​អ្នក​ឈ្នះ​នៅឡើយ​។

ក្នុង​សង្កថា​ដ៏​ខ្លី​មួយ​នៅ​សេត​វិមាន​លោក​ត្រាំ​ បាន​ថ្លែង​ថា និយាយ​ដោយ​ត្រង់​ទៅ​យើង​បាន​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​។ លោក​បាន​លើក​ពី​ការ​ក្លែងបន្លំ​មួយ តែ​មិន​បាន​ផ្ដល់​ភស្ដុ​តាង​ច្បាស់​ណាមួយ​និង​ថា លោក​ចង់​ប្ដឹង​ទៅ​តុលាការ​កំពូល​។ លោក​បន្ត​ថា​ យើង​ត្រៀម​ប្រារព្ធ​រឿង​ដ៏​អស្ចារ្យ​មួយ​។

ចំណែក​លោក​ចូ​បៃ​ដេ​ន ​មុន​នេះ​និយាយ​ថា ​លោក​កំពុង​ស្ថិត​លើ​ផ្លូវ​ដ៏​ល្អ​មួយ ​ដើម្បី​ឈាន​ទៅ​ឈ្នះ​ការ​បោះ​ឆ្នោត​នេះ​។ លោក​ថ្លែង​ទៅ​កាន់​បណ្ដា​មនុស្ស​របស់​លោក​ថា ចូរ​យើង​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់​យើង​នឹង​ឈ្នះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ