ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះសង្ឃរា​វាយប្រហារ​​​​​​​ឆ្នេរ​សមុទ្រ​​​ជា​បន្ត​បន្ទាប់​រហូត​ដល់​២​ប្រទេស​​

3 ឆ្នាំ មុន

ប្រទេស​នី​កា​រ៉ា​ហ្គា​-​ហុង​ឌូ​រ៉ា​ស ៖ ព្យុះ​សង្ឃរា​ឈ្មោះ ETA ដែល​បោកបក់​មក​លើ​ឆ្នេរ​សមុទ្រ​​កា​រ៉ា​អ៊ីប​នៃ​តំបន់​អា​មេ​រិ​ក​កណ្ដាល​ជាមួយ​កម្លាំង​ខ្យល់​ដល់​ទៅ​២៣០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះដំបូង​ម្នាក់​នៅ​ហុង​ឌូ​រ៉ា​ស គឺ​ក្មេង​ស្រី​ជំទង់​អាយុ១៣​ឆ្នាំ​ម្នាក់ ​ដោយសារ​ការ​បាក់​ផ្ទះ​សង្កត់…

ប្រទេស​នី​កា​រ៉ា​ហ្គា​-​ហុង​ឌូ​រ៉ា​ស ៖ ព្យុះ​សង្ឃរា​ឈ្មោះ ETA ដែល​បោកបក់​មក​លើ​ឆ្នេរ​សមុទ្រ​​កា​រ៉ា​អ៊ីប​នៃ​តំបន់​អា​មេ​រិ​ក​កណ្ដាល​ជាមួយ​កម្លាំង​ខ្យល់​ដល់​ទៅ​២៣០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះដំបូង​ម្នាក់​នៅ​ហុង​ឌូ​រ៉ា​ស គឺ​ក្មេង​ស្រី​ជំទង់​អាយុ១៣​ឆ្នាំ​ម្នាក់ ​ដោយសារ​ការ​បាក់​ផ្ទះ​សង្កត់ ។ ហើយ​នៅនី​កា​រ៉ា​ហ្គា ក៏​​មាន​មនុស្ស​​បាត់​បង់​ជីវិត​ចំនួន​​២​នាក់​ ខណៈ​ពេល​ដែល​ពួក​គេ​ធ្វើការ​ក្នុង​អណ្ដូងរ៉ែ​មួយ ។

ក្រោយ​មក​ព្យុះ​នោះ ​បាន​ចុះ​ថមថយ​កម្លាំង ពី​ព្យុះ​ស​ង្ឃ​រា​កម្រិត​ទី​៤ ​មក​ជា​ព្យុះសង្ឃរា​កម្រិត​ទី​២​វិញ ជាមួយ​កម្លាំង​ខ្យល់​១៧៦​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ដោយ​បោកបក់​សំ​ដៅ​តំបន់​មួយ ហៅ​តំបន់​ត្រីកោណ​រ៉ែ​ជា​តំបន់​មាន​អណ្ដូងរ៉ែ​មាស នា​ភាគ​ឦសាន​នី​កា​រ៉ា​ហ្គា ។

ព្យុះ​នេះ​បោកបក់​ដល់ទី​នោះនា​ព្រឹក​ថ្ងៃ​ទី​៤ វិច្ឆិកា ក្នុង​ឋានៈ​ជា​ព្យុះសង្ឃរា​ប្រភេទ​ទី​១​ជាមួយ​កម្លាំង​ខ្យល់​១២០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង មុន​ពេល​ប្រែ​ក្លាយជា​ព្យុះ​ត្រូ​ពី​កាល់ នៅ​ភាគ​ខាងជើង​នី​កា​រ៉ា​ហ្គា បន្ទាប់​មក​បោកបក់ទៅ​កាន់​ហុង​ឌូ​រ៉ា​ស​ក្នុង​ឋានៈ​ជា​វិ​សម្ពាធ​ត្រូ​ពី​កាល់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ