ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អួតអាង​ជា​យោធា​ ខឹង​គេ​ជែង​ឡើង​ស្ពាន​មុន ដក​កាំភ្លើង​ភ្ជង់​គំរាម ត្រូវ​ចាប់ខ្លួន

8 ឆ្នាំ មុន

ខេត្តក្រចេះ​ ៖ នគរបាល​ព្រហ្មទណ្ឌ​​សម្រេច​​បញ្ជូន​​បុរស​ម្នាក់ដែលអះអាង​ថា ជា​យោធា​ទៅ​តុលាការ ​លើ​ករណី​ប្រើប្រាស់​ និង​កាន់​កា.ប់​​​អាវុធ​ខុស​ច្បាប់ បន្ទាប់​ពី​​ឃាត់ខ្លួន​កាលពី​វេលា​យប់​ថ្ងៃ​ទី​២០ ឧសភា ស្ថិត​នៅ​ក្នុងស្រុក​ឆ្លូង ក្រោយ​ពី​បុរស​រូប​នេះ​ បាន​យក​

ខេត្តក្រចេះ​ ៖ នគរបាល​ព្រហ្មទណ្ឌ​​សម្រេច​​បញ្ជូន​​បុរស​ម្នាក់ដែលអះអាង​ថា ជា​យោធា​ទៅ​តុលាការលើ​ករណី​ប្រើប្រាស់​ និង​កាន់​កាប់​​​អាវុធ​ខុស​ច្បាប់ បន្ទាប់​ពី​​ឃាត់ខ្លួន​កាលពី​វេលា​យប់​ថ្ងៃ​ទី​២០ ឧសភា ស្ថិត​នៅ​ក្នុងស្រុក​ឆ្លូង ក្រោយ​ពី​បុរស​រូប​នេះ​ បាន​យក​កាំភ្លើង​ខ្លី​ទៅ​ភ្ជង់​អ្នក​ធ្វើ​ដំណើរ ​នៅ​ពេល​បើកបរ​ជែង​​គ្នា​ឆ្លង​ស្ពាន ​។

ជន​​រូប​នេះ​ ​និង​វត្ថុ​តាង​កាំភ្លើង​K59 មួយ​ដើម ​គ្រាប់​១​បង់ និង​រថយន្ត​Lexus XR 300 ពណ៌​ខ្មៅ មួយ​គ្រឿង​ទៀត ​ត្រូវ​បាន​នគរ​បាល​ចាត់​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​​កាលពីព្រឹកថ្ងៃ​ទី​២១ ឧសភា បន្ទាប់​ពី​មានការ​ឃាត់ខ្លួន និង​ធ្វើការ​សាកសួរ​រួច​មក ​។

នគរបាល​បាន​​បញ្ជាក់​អត្តសញ្ញាណ​ថា ជន​រូប​នេះ​​ឈ្មោះ​សួន សុ​ភ័ន្ត អាយុ​៣៤​ឆ្នាំ​ ​មានទីលំនៅ​​រាជធានី​ភ្នំពេញ និង​បាន​អះអាង​ថា ជា​​មន្ត្រី​យោធា​កង​យោធពលខេមរភូមិន្ទ នៅ​យោធ​​ភូមិភាគ​ពិសេស​ ។

តាម​ការ​ឱ្យ​​ដឹង​ពី​នគរបាល​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលាយប់​ថ្ងៃ​ទី​២០ ឧសភា ជន​រូប​នេះ​​បាន​ជិះ​រថយន្ត​ចេញពី​ទីប្រជុំជន​ខេត្ត​ ហើយ​នៅ​ពេល​ឆ្លងស្ពាន​​ពាម​ទេ ស្ថិត​ក្នុង​សង្កាត់ រការ​កណ្តាល ក្រុង​ក្រចេះ ក៏​មាន​រថយន្ត​អ្នក​ធ្វើ​ដំណើរ​បាន​បើក​ជែង​ដ​ណ្តើម​ឡើង​​ស្ពាន​ដែល​មាន​លក្ខ​ណៈ​​តូច​ចង្អៀត​ ។ បន្ទាប់​មក​ ជន​​​នេះ​បាន​ដក​កាំភ្លើង​ភ្ជង់​គំរាម​អ្នក​អ្នកដំណើរ ដែល​បើករថយន្ត​ឆ្លងស្ពាន​ដែលជែង​ជាមួយ​រថយន្ត​របស់​គេ​ ​។

អធិការ​នគរបាល​ស្រុក​ឆ្លូង​ លោក​វរ​សេនី​យ៍​ត្រី ឌួ​ង សុ​ទ្ធី បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌​មាន​ប្តឹង​រាយ​ការណ៍ ក្រោម​ការ​ចង្អុល​បង្ហាញ​លើ​នី​តិ​វិធី​ពី​សំណាក់​លោក​ឧត្តម​សេនី​យ៍កម្លាំង​នគរបាល ​បាន​ធ្វើការ​ចាប់​ឃាត់ជន​រូប​នេះបាន​ភ្លាម​ៗ ​នៅ​ក្នុងស្រុក​ឆ្លូង ​។ បន្ទាប់​ពី​មានការ​ចាប់​ឃាត់ខ្លួន​រួច​មក សមត្ថកិច្ច​នគរបាល​ដឹកនាំ​ដោយ​លោក​ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តកាលពី​ព្រឹក​ថ្ងៃ​ទី​២១ ឧសភា បាន​ចុះ​ឆែកឆេរ​លើ​រថយន្ត​Luxes របស់​ជនសង្ស័យ​ពិនិត្យ​មើល​សារ​ជា​ថ្មី​ម្តងទៀត​ ក្រែង​មាន​លាក់​ទុក​នូវ​បទល្មើស​ណាមួយ​ផ្សេង​ទៀត ក្រៅពី​មាន​កាំភ្លើង​មួយ​ដើម​នេះ ​៕