ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​កូរ៉េ​ខាងជើង​អះអាង​ថា​អាច​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​តូច​ៗ

8 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង​បាន​បង្កើត​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​ដោយ​អះអាង​កាលពី​ថ្ងៃ​ទី​២០ ឧសភា​ថា ខ្លួន​អាច​បា.ញ់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​តូច​ៗ​តាម​រយៈ​កាំជ្រួច​រយៈ​ឆ្ងាយ​ដែល​អាច​បា.ញ់​ត្រង់

ប្រទេស​កូរ៉េ​ខាងជើង​បាន​បង្កើត​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​ដោយ​អះអាង​កាលពី​ថ្ងៃ​ទី​២០ ឧសភា​ថា ខ្លួន​អាច​បាញ់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​តូច​ៗ​តាម​រយៈ​កាំជ្រួច​រយៈ​ឆ្ងាយ​ដែល​អាច​បាញ់​ត្រង់ ដែល​នោះ​ពិត​ណាស់​ជា​ការ​ព្រមាន​មួយ​ចំពោះ​សហរដ្ឋអាមេរិក​តែ​ម្តង ។

ទោះបី​យ៉ាងណា នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន សេត​វិមាន​បាន​បញ្ចេញ​ប្រតិបត្តិ​កម្ម​ថា​គេ​ពុំ​ជឿ​ដែល​កូរ៉េ​ខាងជើង​អាច​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​តូច​ៗ ដូចដែល​ក្រុង​ព្យុ​ង​យ៉ាង​និយាយ ។ អ្នកនាំពាក្យ​ម្នាក់​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អា​មេ​រិ​ក​ថ្លែង​ថា យើង​ពុំ​គិត​ថា​កូរ៉េ​ខាងជើង​អាច​ផលិត​គ្រាប់​ទាំងនោះ​បាន​ឡើយ ។

ម្យ៉ាងទៀត​ក្រុង​ព្យុ​ង​យ៉ាង​បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​ច​ន ឃ័​រ​រី នៅ​ក្រុង​សេ​អ៊ូ​ល​នា​ស​ប្តា​ហ៍​នេះ​ហើយ​លុប​ចោល​នៅ​នាទី​ចុង​ក្រោយ​ការ​អញ្ជើញ​អគ្គលេខាធិការ អ​.​ស​.​ប  លោក​បាន​គី​មូ​ន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្លុក​ឧស្សាហកម្ម​អន្តរ​កូរ៉េ  កា​អឺ​សុង ស្ថិត​ក្នុង​ដែនដី​ខ្លួន ។

គណៈកម្មាធិការ​ការពារ​ជាតិ CDN របស់​កូរ៉េ​ខាងជើង​ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ KCNA អះអាង​ថា ចាប់តាំងពី​យូរ​មក​ហើយ​ដែល​យើង​ចាប់ផ្តើម​ធ្វើ​គ្រាប់បែកនុយក្លេអ៊ែរ​តូច​ៗ ហើយ​ពង្រីក​សមត្ថភាព​របស់​យើង​ទាក់ទិន​ដល់​ការ​វាយប្រហារ​នុយក្លេអ៊ែរ ។ យើង​ក៏​សម្រេច​បាន​នូវ​កម្រិត​ខ្ពស់​នៃ​ការ​បាញ់​ត្រង់​ពុំ​ត្រឹមតែ​សម្រាប់​បណ្តា​មី​ស៊ី​ល​រយៈ​ខ្លី​ឬ​រយៈ​មធ្យម​ប៉ុណ្ណោះ​ទេ  ប៉ុន្តែ​សម្រាប់​បណ្តា​មី​ស៊ី​ល​រយៈ​ឆ្ងាយ​ផង​ដែរ ។ យើង​ពុំ​លាក់លៀម​រឿង​នោះ​ទេ ។

CDN ជា​ស្ថាប័ន​យោធា​ជាន់ខ្ពស់​បំផុត​របស់​ប្រទេស​ដឹកនាំ​ដោយ​ជន​លេខ​មួយ​លោក​គី​ម ជុង​អ៊ុ​ន ក៏​រិះគន់​ផង​ដែរ ដល់​សហរដ្ឋអាមេរិក​ដែល​បាន​ថ្កោលទោស​ការ​បាញ់​សាកល្បង​ប្រកបដោយ​ជោគជ័យ​នូវ​មី​ស៊ី​ល បាលី​ស្ទិ​ក មួយ​ពី​នាវាមុជទឹក​មួយ​គ្រឿង​ថា​ជា​ការ​រំលោភ​បំពាន​បណ្តា​ដំណោះស្រាយ​អ​.​ស​.​ប ។

បណ្តា​អ្នក​ជំនាញការ​និង​បណ្តា​មេដឹកនាំ​លោក​ខាងលិច​ចាប់តាំងពី​យូរ​មក​ហើយ ដឹង​ថា​ក្រុង​ព្យុ​ង​យ៉ាង មាន​អាវុធ​នុយក្លេអ៊ែរ​រវាង​ពី​១០​ទៅ​១៦​គ្រាប់​ផលិត​ពី​ផ្លុ​យ​តូ​នី​ញ៉ូ​ម ឬ​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ចម្រាញ់ ក៏​ប៉ុន្តែ​ពុំ​ច្បាស់​ដែល​គ្រាប់បែកនុយក្លេអ៊ែរ​ទាំងនោះ​អាច​យក​ទៅ​ដាក់​នៅ​ក្បាល​កាំជ្រួច ។ ប្រសិនបើ​របប​កូរ៉េ​ខាងជើង​អាច​ដាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​លើ​មី​ស៊ី​លហើយ​ដាក់​មី​ស៊ី​ល​ទាំងនោះ​តាម​នាវាមុជទឹក​នោះ​ការ​គំរាមកំហែង​របស់​របប​នោះ​នឹង​មាន​កាន់តែ​ខ្ពស់ ។

លោក CHO HAN-BUM អ្នកវិភាគ​នៃ​វិទ្យាស្ថាន​កូរ៉េ​ខាងត្បូង​ទទួល​បន្ទុក​ការ​បង្រួបបង្រួម​ជាតិ​និយាយ​ថា កូរ៉េ​ខាងជើង​មាន​ប្រាក់​ពុំ​គ្រប់គ្រាន់​ឡើយ រួច​ការ​អះអាង​ទាំងឡាយ​នា​ពេល​ចុង​ក្រោយ​នោះ​របស់​ប្រទេស​នេះ​ពិបាកធ្វើ​ណាស់ ។

ចំណែក​លោក EUAN GRAHAM នៃ​វិទ្យាស្ថាន LOWY INSTITUTE FOR INTERNATIONAL POLICY ក្រុង​ស៊ី​ដ​នី​និយាយ​ថា នោះ​ជា​មធ្យោបាយ​មួយ​សម្រាប់​កូរ៉េ​ខាងជើង​សាកល្បង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក ដែល​មានការ​ជាប់រវល់​ខ្លាំង​ក្នុង​ការ​ដោះស្រាយ​បណ្តា​វិបត្តិ​នៅ​កន្លែង​ផ្សេង​ៗ ។

ទោះបី​យ៉ាងណា គេ​នៅ​តែ​មានការ​ភ័យ​ខ្លាច​ប្រឈម​នឹង​ការ​ពង្រឹង​របស់​ក្រុង​ព្យុ​ង​យ៉ាង​នូវ​កម្មវិធី​ទាំង​២​គឺ​កម្មវិធី​មី​ស៊ី​ល​បាលី​ស្ទីក និង​កម្មវិធី​នុយក្លេអ៊ែរ ។ កូរ៉េ​ខាងជើង​បាន​សាកល្បង​នុយក្លេអ៊ែរ​កាលពី​ឆ្នាំ​២០០៦ ២០០៩ និង​២០១៣ រួច​កម្មវិធី​អភិវឌ្ឍ​មី​ស៊ី​ល បាលី​ស្ទីក កំពុង​សកម្ម​បំផុត ៕