ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​ពី​លោក​កែ គឹ​ម​យ៉ា​ន ជូន​ស្ត្រី​ចំណាស់​ដែល​កូនប្រុស​វាយ​រង​របួសធ្ងន់

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ចំណាស់​ម្នាក់​ដែល​រង​របួសធ្ងន់​បន្ទាប់​ត្រូវ​កូនប្រុស​ញៀន​ថ្នាំ​វាយ​៣​ដប​ស្រា​នោះ កាលពី​វេលា​ម៉ោង​រសៀល​ថ្ងៃ​ទី​២០ ឧសភា ២០១៥ នេះ បាន​ទទួល​អំណោយ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ចំណាស់​ម្នាក់​ដែល​រង​របួសធ្ងន់​បន្ទាប់​ត្រូវ​កូនប្រុស​ញៀន​ថ្នាំ​វាយ​៣​ដប​ស្រា​នោះ កាលពី​វេលា​ម៉ោង​រសៀល​ថ្ងៃ​ទី​២០ ឧសភា ២០១៥ នេះ បាន​ទទួល​អំណោយ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដែល​ប្រគល់​ឱ្យ​នៅ​ឯ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន ក្នុង​ខេត្តបន្ទាយមានជ័យ ។

ប្រភព​បានឱ្យ​ដឹង​ថា អំណោយ​ដែល​ត្រូវ​ផ្តល់​ជូន​ស្ត្រី​រង​គ្រោះ​នេះ ត្រូវ​បាន​នាំ​យក​ទៅ​ដោយ​លោក​ឧកញ៉ា ហង្ស ស៊ី​ផា ទីប្រឹក្សា​របស់​​លោក​កែ គឹ​ម​យ៉ា​ន ដែល​មាន​ថវិកា​ចំនួន​១០០​ដុល្លារ​, អង្ករ​៥០​គីឡូក្រាម​, ទឹកដោះគោឆៅ​១​កេស​, ទឹកត្រី​១​យួរ​, ទឹកស៊ីអ៊ីវ​១​យួរ​, ប៊ី​ចេ​ង​១, ស្ករ​.​ស​១​គីឡូក្រាម​, ទឹក​ផ្លែ​ឈើ​១​កេស និង​ថវិកា​១០០​ដុល្លារ​ទៀត សម្រាប់​ចែក​ជូន​អ្នកជំងឺ​ដែល​សម្រាក​នៅ​អគារ​របួស​ផង​ដែរ ។

គួរ​រំលឹក​ថា ​ខឹង​ម្តាយ​លូក​ហោ​ប៉ៅ​ខោ​យក​លុយ​ពេល​កំពុង​ផឹក​ស៊ី​ទាញ​ដប​ស្រាវាយ​ក្បាល​ម្តាយ​របួស​ធ្ងន់