ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះ​ឆ្នោត! តើ​​លោក​​ត្រាំ​ ឬ​លោក​ចូ​បៃ​ដេ​ន ​ត្រូវ​​​ជ្រើសរើស​ជា​ប្រធានាធិបតី​អា​មេ​រិ​ក?

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ តើ​នរណា​នឹង​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធានាធិបតី​អា​មេ​រិ​ក ក្នុង​ការ​បោះ​ឆ្នោត​​ប្រធានាធិបតី​នា​ថ្ងៃ​ទី​៣ វិច្ឆិកា ត្រូវ​នឹង​ថ្ងៃ​ទី​៤​វិច្ឆិកា​នៅ​ស្រុក​ខ្មែរ ? ប្រធានាធិបតី​ចប់​អាណត្តិ លោក​​ដូ​ណា​ល់ ត្រាំ…

សហរដ្ឋអាមេរិក ៖ តើ​នរណា​នឹង​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធានាធិបតី​អា​មេ​រិ​ក ក្នុង​ការ​បោះ​ឆ្នោត​​ប្រធានាធិបតី​នា​ថ្ងៃ​ទី​៣ វិច្ឆិកា ត្រូវ​នឹង​ថ្ងៃ​ទី​៤​វិច្ឆិកា​នៅ​ស្រុក​ខ្មែរ ? ប្រធានាធិបតី​ចប់​អាណត្តិ លោក​​ដូ​ណា​ល់ ត្រាំ ឬ​បេក្ខជន​គណបក្ស​ប្រជា​ធិ​បតេ​យ្យ​លោក​ចូ​បៃ​ដេ​ន ?

ចាប់តាំងពី​ដើមខែ​តុលា​មក​ការ​ស្ទាបស្ទង់​មតិ​នានា បាន​ផ្ដល់​ឲ្យ​លោក​បៃ​ដេ​ន​នាំមុខ ប៉ុន្តែ​ពួក​អ្នក​ប្រជាធិបតេយ្យ​នៅ​ចង​ចាំមេរៀន​នៃ​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​២០១៦ ហើយ​ហាក់​សម្ដែង​ការ​ប្រុង​ប្រយ័ត្ន ខណៈ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​លើក​នេះ ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​តាន
តឹង​ខ្លាំង បន្ទាប់​ពី​ភាព​តានតឹង​ច្រើន​ខែ​រវាង​គណ​បក្ស​ទាំង​២ ។ ពិភពលោក​កំពុង​តែ​តាមដាន​អ៊ុត
មើល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ ។

លោក​ចូ​បៃ​ដេ​ន​ការ​ស្ទាបស្ទង់​មតិ​នានា ប្រឈម​មុខជា​មួយ​លោក​ត្រាំ នា​បណ្ដា​ម៉ោង​ចុង​ក្រោយ​មុន​ការ​បោះ​ឆ្នោត ផ្ដល់់​ឲ្យ​លោក​ជា​អ្នក​ឈ្នះ ។ ទីក្រុង​មួយ​ចំនួន​ដូច​ជា​ក្រុង​វ៉ា​ស៊ីន​តោន​ជាដើម​មានការ​ភ័យ​ខ្លាច​ដែល​អំពើ​ហិង្សា​ផ្ទុះ​ឡើង រវាង​ពួក​អ្នកគាំទ្រ​របស់​បេក្ខជន​ទាំង​២​រូប ក្រោយ
ចេញ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ ។ រដ្ឋធានី​សហព័ន្ធ​ចាប់ផ្ដើម​រៀបចំ​បណ្ដា​បា​រ៉ា​ស់ ចាប់​តាំងពី​ប៉ុន្មាន​ថ្ងៃ​មក​ហើយ រួច​ប៉ូលិស​បាន​ហាមឃាត់​ការ​ធ្វើ​ចរាចរណ៍​នា​ថ្ងៃ​ទី​៣ វិច្ឆិកា នៅ​តាម​វិ​ថី​មួយ​ចំនួន​នៃ​ទីក្រុង​នោះ ។

លោក​ដូ​ណា​ល់ ត្រាំ ធ្លាប់​លើក​ជា​ច្រើន​សារ បដិសេធ​មិន​និយាយ​ច្បាស់​ថា លោក​នឹង​ព្រម​ចាក
ចេញពី​អំណាច​ដោយ​សន្តិវិធី​ក្នុង​ករណី​លោក​ទទួល​បរាជ័យ ។

មុន​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​៣ វិច្ឆិកា​នោះ ពលរដ្ឋ​អា​មេ​រិ​ក​ជាង​៩៥​លាន​នាក់​បាន​បោះ​ឆ្នោត​មុន​ពេល​កំណត់​រួច​ហើយ ។ នោះ​ជា​ចំនួន​អ្នក​ទៅ​បោះ​ឆ្នោត​មុន​កាលកំណត់​ច្រើន​បំផុត​ពិសេស​ក្នុង​រដ្ឋ​មួយ​ចំនួន ។

ពលរដ្ឋ​បារាំង​ភាគច្រើន​មិន​ចូល​ចិត្ត​លោក​ត្រាំ​យោង​តាម​ការ​ស្ទាបស្ទង់​មតិ​មួយ​របស់ FRANCEINFO និង​របស់​កាសែត​បារាំង LE FIGARO ចេញផ្សាយ​នា​ថ្ងៃ​ទី​២ វិច្ឆិកា​ថា ពល
រដ្ឋ​បារាំង​៨​ភាគ​១០​បង្ហាញ​ពី​ការ​មិន​ចូល​ចិត្ត​ចំពោះ​លោក​ដូ​ណា​ល់​ត្រាំ​ឡើយ ។ មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក ក្នុង​ចំណោម​ពល​រដ្ឋ​បារាំង​ដែល​គេ​បាន​សាកសួរ​៨៥%​មិន​ចូល
ចិត្ត​លោក​ត្រាំ ។ លោក​ត្រាំ​ត្រូវ​បាន​វិនិច្ឆ័យ​ថា​ជា​មនុស្ស​កាច​ច្រឡោត​ដោយ​ពលរដ្ឋ​បារាំង​៨៤%។

លោក​ត្រាំ​ត្រូវ​បាន​ពលរដ្ឋ​បារាំង​៨០%​មើលឃើញ​ថា​មនុស្ស​គ្រោះថ្នាក់ ៨៦%​យល់​ថា​ជា​មនុស្ស​វិសមានចិត្ត ៨៤%​ថា​ជា​មនុស្ស​មិន​ស្មោះត្រង់ ៧៨%​ថា​ជា​មនុស្ស​ប្រកាន់ពូជសាសន៍​និង៨០%​ថា ជា​មនុស្ស​មិន​មាន​សមត្ថភាព ។ ផ្ទុយ​ទៅវិញ​គូប្រជែង​លោក​ចូ​បៃ​ដេ​ន​ទទួល​បាន​ប្រជា​ប្រិយ​ភាព​ខ្ពស់​ពី​សំណាក់​ពលរដ្ឋ​បារាំង ដែល​គេ​បាន​សាកសួរ ។

ពលរដ្ឋ​បារាំង​ដែល​គេ​សាកសួរ​៧​ភាគ​១០ ត្រូវជា​៦៩%​យល់​ថា លោក​បៃ​ដេ​ន​ជា​មនុស្ស​មាន​សមត្ថភាព ។ ៦៨%​យល់​ថា​ជា​អ្នក​មាន​សមានចិត្ត ៦៦%​យល់​ថា​ជា​អ្នកមាន​បទ​ពិសោធន៍​និង​៦៥%​ថា​ជា​អ្នក​ស្មោះត្រង់ ។ ចំណុច​ខ្សោយ​តែ​មួយ​គត់​របស់​លោក​បៃ​ដេ​ន​គឺជា​អ្នក​ប​ច្ចេ​កា​ធិ​ប​តេ​យ្យ TECHNOCRATE (៦៩%) និង​៦៤%​ថា​ចាស់​ជ្រុល ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ