ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ទី​ហ្វុ​ង​ដ៏​ខ្លាំង​​​ ឆក់​យក​ជីវិត​​មនុស្ស​​​យ៉ាង​តិច​រហូត​ដល់​២០​នាក់

3 ឆ្នាំ មុន

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ អាជ្ញាធរ​រាយការណ៍​នា​ថ្ងៃ​ទី​២ វិច្ឆិកា​ថា មនុស្ស​យ៉ាងតិច​២០​នាក់​បាន​បាត់បង់ជីវិត ហើយ​ផ្ទះ​ច្រើន​សិប​ពាន់​ខ្នង​ត្រូវ​បានបំផ្លាញ​នៅ​ហ្វ៊ី​លី​ពី​ន បន្ទាប់​ពី​ការ​វាយប្រហារ​របស់​ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ GONI ជា​ព្យុះ​ដ៏​ខ្លាំង​បំផុតប្រចាំឆ្នាំ​ក្នុង​ប្រទេស​ដែន​កោះ​នោះ ។…

ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ អាជ្ញាធរ​រាយការណ៍​នា​ថ្ងៃ​ទី​២ វិច្ឆិកា​ថា មនុស្ស​យ៉ាងតិច​២០​នាក់​បាន​បាត់
បង់ជីវិត ហើយ​ផ្ទះ​ច្រើន​សិប​ពាន់​ខ្នង​ត្រូវ​បានបំផ្លាញ​នៅ​ហ្វ៊ី​លី​ពី​ន បន្ទាប់​ពី​ការ​វាយប្រហារ​របស់​ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ GONI ជា​ព្យុះ​ដ៏​ខ្លាំង​បំផុតប្រចាំឆ្នាំ​ក្នុង​ប្រទេស​ដែន​កោះ​នោះ ។ គមនាគមន៍
ជាមួយ​បណ្ដា​តំបន់​រង​ការ​ប៉ះពាល់​ខ្លាំង​នៅ​តែ​ដាច់ ។

ខេត្ត CATANDUANES និង​ខេត្ត ALBAY លើ​កោះ​លូ​ហ្សុ​ង ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​របស់​ប្រទេស រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយសារ​ព្យុះ​នោះ ដែល​អម​ដោយ​កម្លាំង​ខ្យល់​រហូត​ដល់​២២៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ពេល​វា​បោកបក់​មក​លើ​ឆ្នេរសមុទ្រ​ខាងកើត​ហ្វ៊ី​លី​ពី​ន​កាលពី​ថ្ងៃ​ទី​១ វិច្ឆិកា ។

ខ្យល់​បោក​បង់​ខ្លាំង​ព្រមទាំង​ភ្លៀង​ធ្លាក់​ខ្លាំង បាន​បំ​ប៉ើ​ង​ដំបូលផ្ទះ និង​ផ្ដោ​ល​រំលំ​បង្គោល​ភ្លើង​ទាំងឡាយ ព្រមទាំង​បណ្ដាល​ឲ្យ​មានការ​បាក់​ដី ។

ព្យុះ​នេះ​បាន​បោកបក់​ឆ្ពោះទៅ​ទិស​ខាងលិច និង​បាន​ចុះ​ថមថយ​កម្លាំង ពេល​វា​មក​ដល់​តំបន់​ក្រុង​ម៉ា​នី​ល មុន​ពេល​បោកបក់​បន្ត​ទៅ​កាន់​សមុទ្រចិន​ខាងត្បូង ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ