ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោក​​ជំទាវ ចុះ​ជួយ​កុមារ​ពិការ​ភ្នែក.គ​ថ្លង់ និង​កំព្រា

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ កុមារ​ពិការ​ភ្នែក កុមារ​.គ​​ថ្លង់ កុមារ​កំព្រា គឺជា​និច្ចកាល​តែងតែ​មានការ​យកចិត្ត​ទុកដាក់​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​សប្បុរសជន​នានា ។​ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០…

ខេត្តកំពង់ចាម ៖ កុមារ​ពិការ​ភ្នែក កុមារ​.គ​​ថ្លង់ កុមារ​កំព្រា គឺជា​និច្ចកាល​តែងតែ​មានការ​យកចិត្ត​ទុកដាក់​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​សប្បុរសជន​នានា ។​ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោក​ជំទាវ ដែល​អម​ដំណើរ​ដោយ​លោក​ជំទាវ​ច្រើន​រូប​ទៀត ក្នុង​នោះ​រួម​មាន ៖ លោក​ជំទាវ​ប៉ា​ង ដា​នី អភិបាលរង​ខេត្ត​, លោក​ជំទាវ​ភរិយា​នៃ​មន្ត្រី​ជាន់​ខ្ពស់ និង​ភរិយា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ខ្លះ អមដំណើរ​ពី​រាជ​ធានី​ភ្នំពេញ បាន​នាំ​យក​អំណោយ​មក​ចែក​ជូន​ដល់​មណ្ឌល​ស្នាក់​នៅ និង​ជា​សាលារៀន ស្ថិត​នៅ​ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។

លោក កែវ ផ​ល្លី នាយក​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា វិទ្យាល័យ​នេះ បានក​កើតឡើង​ចេញពី​អតីត​ជា​សាលា​កុមារ​ពិការ​ភ្នែក ឬ​កុមារ​.គ​​ថ្លង់​កំពង់ចាម របស់​អង្គ​ការ​គ្រួសារ​ថ្មី​ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០២ និង​បាន​សម្ភោ​ធ​ជា​ផ្លូវការ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​ក្នុង​ឆ្នាំ​២០០៣ ហើយ​បាន​ប្ដូរ​ឈ្មោះ​មក​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម ចាប់ពី​ឆ្នាំ​២០១៧-២០១៨​។ សិស្ស​វិទ្យាល័យ​អប់រំ​ពិសេស​សរុប​ចំនួន​១៧១​នាក់ ស្រី​ចំនួន​៧៣​នាក់ ក្នុង​នោះ​មាន​សិស្ស​ពិការ​ភ្នែក​ចំនួន​៥៩​នាក់ សិស្ស​.គ​​ថ្លង់​ចំនួន​១១២​នាក់ ។

លោកនាយក​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម បន្ត​ថា នៅ​ក្នុង​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម មាន​សិស្ស​ពី​ថ្នាក់​បឋម​ដល់​វិទ្យាល័យ ក្នុង​នោះ​មាន​សិស្ស​ពិការ​ភ្នែក​ចំនួន​១២​ថ្នាក់ ចាប់ពី​ថ្នាក់​ទី​១ ដល់ទី​១២ សិស្ស​.គ​​ថ្លង់​ចំនួន​១៣​ថ្នាក់ ចាប់ពី​ថ្នាក់​ទី ១​ក ទី​១​ខ ដល់ទី​១២​។

សិស្ស​ពិការ​ភ្នែក​ថ្នាក់​ទី​១ ទី​២ សិស្ស​.​គ​ថ្លង់​ថ្នាក់​ទី​១ ទី​២ ទី​៣ ទី​៤ ត្រូវ​រៀន​នៅ​សាលា​អប់រំ​ពិសេស​ទាំង​ព្រឹកល្ងាច ។ សិស្ស​ថ្នាក់​ផ្សេង​ៗ​ទៀត ត្រូវ​ទៅ​រៀន​នៅ​ថ្នាក់​អប់រំ​បរិ​យា​បន្ត នូវ​សាលា​ចំណេះ​ទូទៅ​មួយ​ពេល​។

សាលា​អប់រំ​ពិសេស​បាន​បង្រៀន​ទៅ​តាម​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា តែ​ត្រូវ​បន្ថែម​ជំនាញ​ពិការ​ភាព​ដល់​សិស្ស (​សម្រាប់​សិស្ស​ពិការ​ភ្នែក​បន្ថែម​ជំនាញ​អក្សរ​ស្ទាប ឬ​អក្សរ​ប្រី​យ៍ ក្បាច់​គិត​លេខ របៀប​ទម្រង់​ទិស​-OM កម្មវិធី​កំ​ព្យូ​ទ័​រ កម្មវិធី​Jor កម្មវិធី​NVDA​និង​Zoomtext ។ ចំណែក​សិស្ស​.គ​ថ្លង់ រៀន​ដូច​សិស្ស​មិន​មាន​ពិការ​ភាព តែ​ត្រូវ​បន្ថែម​ភាសា​សញ្ញា​)​។ ក្រៅ​ទី​នេះ​សាលា​មាន​បង្រៀន​ភ្លេង​សិល្បៈ និង​បង្ហាត់​ស្ដាប់ និយាយ​សម្រាប់​សិស្ស​.គ​​ថ្លង់​។
ចំពោះ​ការ​ថែទាំ​សុខុមាលភាព ពិនិត្យ​ភ្នែក​វាស់​កម្រិត​គុំហើញ និង​ផ្ដល់​វ៉ែនតា ឬ​ឧបករណ៍​ជំនួយ​ដល់​ការ​មើល និង​ការ​សិក្សា ពិនិត្យ​ធ្មេញ សម្អាត​ធ្មេញ ប៉ះ​ធ្មេញ និង​ដក​ធ្មេញ ដែល​ខូច​ចោល ពិនិត្យ​ត្រចៀក វាស់​កម្រិត​ស្ដាប់​ឮ និង​បំពាក់​ម៉ាស៊ីនត្រចៀក​ជំនួយការ​ស្ដាប់ រក​សេវា​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​ផ្សេង​ៗ និង​រក​សេវា​ព្យាបាល​ជំងឺ ការ​ផ្ដល់​ថ្នាំពេទ្យ​តិចតួច​ជាមួយនឹង​ការ​សង្គ្រោះ​បឋម ។ ទី​ផ្នែក​តំណាង​សុខភាព​ប្រចាំ​សាលា​ការ​ផ្ដល់​សម្ភារៈ​អនាម័យ​សម្អាត​ខ្លួនប្រាណ​ជា​ប្រចាំ​។

ជាមួយ​គ្នា​នោះ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោក​ជំទាវ​បាន​រៀបចំ​ពិធី​សំណេះ​សំណាល​​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ដោយ​មាន​រៀបចំ​អាហារ​ថ្ងៃត្រង់​ជាមួយនឹង​សម្ភារៈ​សិក្សា​សំលៀក​បំពាក់ និង​ថវិកា​សម្រាប់​សិស្ស និង​ការ​ផ្ដល់​ថវិកា​សម្រាប់​គ្រូ និង​ផ្ដល់​សម្ភារៈ​ប្រើប្រាស់​សម្ភារៈ​ឧបភោគបរិភោគ និង​ថវិកា​សម្រាប់​សាលា និង​បាន​ផ្ដល់​អង្ករ​មួយ​តោន​ក្នុង​មួយ​ខែ ហើយ​ក៏​បាន​ឧបត្ថម្ភ​ឧបករណ៍​ប្រើប្រាស់​ឧបករណ៍​ភ្លេង​សំលៀក​បំពាក់​របាំ​សម្ភារៈ​ជំនួយ​ដល់​ការ​បង្រៀន និង​រៀន​កុំព្យូទ័រ​លើ​តុ កុំព្យូទ័រ​យួរដៃ និង​ម៉ាស៊ីនថតសំឡេង សម្រាប់​សិស្ស​រៀន​នៅ​សាកល​វិទ្យា​ល័យ និង​បាន​ជួយ​ឧបត្ថម្ភ​ដល់​យុវ​សិស្ស​ឈ្មោះ​សុខ ឡៃ​ហេង បន្ត​ការ​សិក្សា​បរិញ្ញាបត្រ​រយៈ​ពេល​៤​ឆ្នាំ​គិត​ត្រឹម​២​ខែតុលា​នេះ​។ ហើយ​លោក​ជំទាវ ក៏​បាន​ជួយ​ឧបត្ថម្ភ​បន្ត​រយៈពេល​៦​ខែ​ទៀត​។

ក្រៅពី​នេះ ឯកឧត្តម និង​លោក​ជំទាវ​បាន​ឧបត្ថម្ភ​គ្រឿង​សង្ហា​រឹម​ផ្សេង​ៗ​មួយ​ចំនួន ហើយ​បាន​កសាង​ខ្លោងទ្វារ​សាលា​ចំនួន​១.៥០០​ដុល្លារ និង​បាន​ជួយ​បន្ថែម​ថវិកា​សម្រាប់​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ប្រចាំឆ្នាំ ព្រមទាំង​បាន​ជួយ​សម្របសម្រួល​ក្នុង​ការ​ចូល​ទស្សនា​រមណីយដ្ឋាន​នានា​ផង​ដែរ។

ឯកឧត្តម​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​មាន​ប្រសាសន៍​សំណេះសំណាល​ឲ្យ​ដឹង​ដែរ​ថា រយៈពេល​១៧​ឆ្នាំ ដោយ​បានឃើញ​ក្មួយ​ខ្លះ​បាន​រៀន​ចប់ និង​បាន​ចូល​បម្រើ​ការងារ​នៅ​ក្រសួង​ព័ត៌មាន រួម​នឹង​តាម​ស្ថាប័ន​នានា​ផ្សេង​ទៀត​ផង​ដែរ​។ ដោយសារ​តែ​វិបត្តិ​ជំងឺ COVID-19 បាន​ធ្វើ​ឱ្យ​រោងចក្រ​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​លើ​សកលលោក ត្រូវ​បិទទ្វារ ដោយឡែក​រោងចក្រ​នៅ​ប្រទេស​កម្ពុជា​វិញ​កំពុង​តែ​មាន​សកម្មភាព​មមាញឹក​ខ្លាំង ព្រោះថា​ដល់​ខែកក្កដា ២០២១ ABA គេ​នឹង​លុប​ចោល​នូវ​ព័ន្ធ​មួយ​ចំនួន​។

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន មាន​ប្រសាសន៍​បន្ត​ថា ដូច្នេះ​រោងចក្រ​មួយ​ចំនួន​អាច​នឹង​ត្រូវ​រយាល​ដៃ​ក្រោយ​ខែកក្កដា​នា​ឆ្នាំ​ក្រោយ​នេះ​។ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ COVID-19 រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​ខ្ពស់ ដោយ​បាន​ផ្ដល់​ថវិកា​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ធ្លាក់​ក្នុង​សភាព​ក្រីក្រ គ្រាន់តែ​មួយ​ខែ​គឺ​ចំណាយ​ជិត​៣០​លាន​ដុល្លារ​។

ហើយ​នៅ​ឆ្នាំ​នេះ គឺ​ក្រសួង​ព័ត៌មាន មិន​បាន​រើស​បុគ្គលិក​ថ្មី​បន្ថែម​ឲ្យ​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ក្រប​ខណ្ឌ​រដ្ឋ រួម​និង​ស្ថាប័ន​ផ្សេង​ទៀត ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ និង​ដើម្បី​ទុក​ថវិកាជាតិ​កុំឱ្យ​មាន​វិបត្តិ​ច្រើន​។

ឯកឧត្តម​ថ្លែង​ថា កាលពី​ឆ្នាំ​២០១៩ កន្លង​ទៅ ឯកឧត្តម ហោ ណាំ​ហុង បាន​ជួយ​សាងសង់​អគារ​ថ្មី​បន្ថែម​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម​។ ហើយ​ក៏​សូម​ឲ្យ​ក្មួយ​ៗ​ត្រូវ​ប្រកាន់​ខ្ជាប់​ដោយ​រស់នៅ​ស្អាត ផឹក​ស្អាត និង​អនាម័យ​ល្អ គឺ​អាច​កាត់​បន្ថយ​ជំងឺ​បាន​ប្រមាណ ៧០​ភាគរយ ។

ចំពោះ​អំណោយ​ដែល​យក​មក​ចែក​ជូន​នា​ឱកាស​នេះ គឺ​មានការ​ចូលរួម​ចំណែក​ដ៏​ធំធេង​ពី​សប្បុរសជន​នានា​ក្នុង​នោះ​រួម​មាន ៖

១.​កាបូប​សិស្ស​៣៦​កាបូប​។
២.​ស្បែកជើង​និង​អាវ​ភ្លៀង​៤២ គូ​។
៣.​ម៉ុង​៥០។
៤.​អង្ករ​១​តោន​ចូលរួម​ពី​លោក​ផុ​ន សា​រ៉េ​ត អនុប្រធាន​ការិយាល័យ​ទូរទស្សន៍​រាជធានី​ភ្នំពេញ​។
៥.​អាវយឺត​២១១ អាវ​ខោ​ខូ​វ​ប​យ​១១១ ចូលរួម​ពី​លោក​យ៉ុ​ង ឌុ​ក​ក្វា​ន់ ជនជាតិ​កូរ៉េ​។
៦.​សម្លៀក​បំពាក់​សិស្ស​៧៥ កំ​ផ្លេ​រ​ចូលរួម​ពី​លោក​ជំទាវ​ដួង រ៉ា​នី​។

៧.​ថ្នាំដុសធ្មេញ​មួយ​កេស​ស្មើ​២៨៨ ប្រអប់​ចូលរួម​ពី​លោក​ជំទាវ​ឈឹ​ម ពៅ សុ​កាន់​ឌី អគ្គ​នាយិកា​វិទ្យុជាតិ​កម្ពុជា​។
៨.​សៀវភៅសរសេរ​៧១៤​ក្បាល​៥១៤​ដើម ខ្មៅ​ដៃ ៥១​រ​ដើម ចូលរួម​ពី​លោកស្រី​សំ​ផល្លា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម​។
៩.​សំពត​សឹង​២៣​ក្បិន ជូន​បុគ្គលិក​គ្រូ​ស្ត្រី​ចូលរួម​ពី​លោក​ជំទាវ​ឈឹ​ម គា​រ៉ែ​ន​ណា និង​លោក​ជំទាវ​ឡង​ឌី សាន់​ណា​រ៉ា លោក​ឈឹ​ម​ទាវ​ជា ស៊ុន​ដា​ណែ​ត លោក​ជំទាវ​ហ៊ឹង រ៉េ​ត លោក​ជំទាវ​អ៊ុ​ក មក​រា និង​លោក​ជំទាវ​មៀ​ច កន្និកា​។

១០.​ផាមួង​ខ្មែរ​មួយ​ទឹក ៣០​ក្បិន ចូលរួម​ពី​លោក​ជំទាវ​ឡង​ឌី ផា​ន់​ណា​រ៉ា​។
១១.​ថ្នាំ​ជំនួយ​ឆ្អឹង​Calcium+D3 Bone Support 30 កំប៉ុង​ស្មើ​៧៥០០​គ្រាប់ ថ្នាំ​ទឹក​បំបាត់​គ្រុន​ក្តៅ ក្អក​តឹង​ច្រមុះ​ហៀរ​សំបោរ​TYLENOL (២៤០ml) ចំនួន​៥០​ដប ចូលរួម​ដោយ​ឯកឧត្តម​ឡុ​ង សេង។

១២.​សៀវភៅសរសេរ​១២០​ទំព័រ ២០០ ក្បាល ប៊ិ​ច​២០០ ដើម​ទឹកលុប​២០០​ដើម បន្ទាត់​រ៉ាប់​ប៉ា​ទ័​រ​២០០ និង​ខោអាវ​មួយ​កេស ជូន​សាលា​ស្មើគ្នា​ដោយ​មានការ​ឧបត្ថម្ភ​ពី​លោក​ជំទាវ​តុ​ប សំ ។ ១៣.​សម្ភារៈ​មួយ​កេះ​មាន ខោអាវ និង​កា​តាប​ក្មេង​ទៅ​រៀន​ចូលរួម​ពី​លោក​ជំទាវ​ស៊ន សុខ​ណា​។ ១៤.​ប្រេងកូឡា​១៣០​ដប ទឹក​ផ្លែ​ឈើ​២០​កេស ចូលរួម​ដោយ​លោក​ជំទាវ​ឧកញ៉ា យិ​ន ផា​ន្នី ។ ១៥.​ទឹកបរិសុទ្ធ​១០០​យួ ចូលរួម​ដោយ​លោក​ជំទាវ​កង​ណែម​។

១៦.​សាប៊ូ​បោក​ខោអាវ​Nex ១០​កេស សាប៊ូ​កក់សក់​ប៉ង់​តែ​ន​៥​កេះ​ស្មើ​២៤០០​កញ្ចប់ សាប៊ូ​ដុស​ខ្លួន​នៅ​ប្រាំ​កេស​ស្មើ​៧២០​ដុំ ថ្នាំ​នឹង​ច្រាស​ដុសធ្មេញ ៥​កេះ​ស្មើ​៧២០​ដប ចូលរួម​ដោយ​ឯកឧត្តម​ហេង សង្ហា ។

សម្រាប់​ថវិកា​ដែល​ប្រមូល​បាន​សរុប​ចំនួន​៣២៥០$ និង​លុយ​រៀល​ចំនួន​១៤.៥០០.០០០៛ ត្រូវ​បាន​ឧបត្ថម្ភ​ជូន​សាលា​ទាំងអស់​។

ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោក​ជំទាវ ព្រមទាំង​សហការី បាន​ផ្ដល់​អាហារ​ឆ្ងាញ់​មួយ​ពេល​ដល់​កុមារ​.គ​​ថ្លង់ និង​កុមារ​កំព្រា​ចំនួន​២១៩​នាក់​ក្នុង​ភាព​ស្និទ្ធស្នាល និង​សប្បាយ​រីករាយ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ