ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មោះ​ជន​រង​គ្រោះ​ទាំង​១៨​នាក់ ដែល​ស្លា.ប់​ក្នុង​មហា​សោកនាដកម្ម​ដ៏​រន្ធត់

8 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ តាម​សេចក្តីរាយការណ៍​ថា សរុប​ចំនួន​អ្នក​ស្លា.ប់​ជា​ផ្លូវការ​ចំនួន​១៨​នាក់ ។ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​បំផុត​នេះ គឺជា​មហា​សោកនាដកម្ម​មួយ​មិន​ធ្លាប់​មាន​សម្រាប់​ខេត្តស្វាយរៀង ។

ខេត្តស្វាយរៀង ៖ ​សេចក្តីរាយការណ៍​ថា សរុប​ចំនួន​អ្នក​ស្លាប់​ជា​ផ្លូវការ​ចំនួន​១៨​នាក់ នេះ​បើ​តាម​របាយ​ការណ៏​របស់​សមត្ថ​កិច្ច​នគរ​បាល​ចរាចណ៍​ខេត្ត​ស្វាយ​រៀង ​។ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​បំផុត​នេះ គឺជា​មហា​សោកនាដកម្ម​មួយ​មិន​ធ្លាប់​មាន​សម្រាប់​ខេត្តស្វាយរៀង ។
ឈ្មោះ​ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មាន​១៨​នាក់ ៖
១-​ហែម ភាន ភេទ​ស្រី អាយុ​៤១​ឆ្នាំ
២-​ម៉ៅ ចាប ភេទ​ស្រី អាយុ​២២​ឆ្នាំ
៣-​ហែម ស៊ន ភេទ​ស្រី អាយុ​១៨​ឆ្នាំ
៤-​ផា​ន់ ដា​រ៉ា ភេទ​ស្រី អាយុ​៤៣​ឆ្នាំ
៥-​ពៅ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ
៦-​ហា​យ សុ​តាន ភេទ​ស្រី អាយុ​៤១​ឆ្នាំ
៧-​ទេព ផ​ល្លី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ
៨-​ប៉ែន វេស​នា ភេទ​ស្រី អាយុ​២៣​ឆ្នាំ
៩-​សែ​ម ដា​នី ភេទ​ស្រី អាយុ​២៥​ឆ្នាំ
១០- ភិន រិ​ទ្ធី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ
១១-​ម៉​ន ស៊ី​វ៉ុ​ន ភេទ​ស្រី អាយុ​២៧​ឆ្នាំ
១២-​ជុ​ត បុប្ផា ភេទ​ស្រី អាយុ​២៣​ឆ្នាំ
១៣-​រុន ស្រី​ណុ​ច ភេទ​ស្រី អាយុ​២២​ឆ្នាំ
១៤-​រស់ សា​រិ​ទ្ធ ភេទ​ស្រី អាយុ​២១​ឆ្នាំ
១៥-​ពៅ ដា​រ៉ា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ
១៦-​ផាង កល្យាណ ភេទ​ស្រី អាយុ​២៣​ឆ្នាំ
១៧-​ឡោ សៅ ភេទ​ស្រី អាយុ​២២​ឆ្នាំ
១៨-​ឈាន ច​ន្ថា ភេទ​ស្រី អាយុ​២៤​ឆ្នាំ
ជន​រង​គ្រោះ​ដែល​​ស្លាប់​ខាងលើ នៅ​ឃុំ​ពោធិ៍​រាជ ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ។

សូម​បញ្ជាក់​ថា មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​សោកនាដកម្ម​លើ​ផ្លូវ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា បណ្តាល​មក​ពី​រថយន្តក្រុង​ទេសចរណ៍​ដឹក​អ្នកដំណើរ​បាន​បើក​ជែង ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ទួ​រី​ស​ដឹក​កម្មករ​-​កម្មការិនី​រោងចក្រ​ចំ​ពីមុខ ពេញទំហឹង បណ្តាល​ឱ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​ទួ​រី​ស​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​១៧នាក់ (មាន​កម្មករ​ម្នាក់​ទៀត​បាន​ស្លាប់​ពេល​នាំ​ទៅ​ដល់​មន្ទីរពេទ្យ) រង​របួសធ្ងន់​២២​នាក់ និង​ស្រាល​ម្នាក់ ។

សោកនាដកម្ម​ដ៏ រន្ធត់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ឧសភា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ក្នុងភូមិ​ដើម​ពោធិ៍ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប​។ បើ​តាម​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ទួ​រី​ស ពណ៌​ស្លាបកំភេម ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-7725 ដឹក​កម្មករ​-​កម្មការិនី​រោងចក្រ​៣៩​នាក់​ចេញពី​ភូមិ​ព្រៃខ្លា ភូមិ​ព្រៃធំ និង​ភូមិ​ព្រៃ​ដំឡូង ក្នុង​ឃុំ​ពោធិ៍​រាជ ស្រុក​ស្វាយ​ជ្រំ ដោយ​ធ្វើ​ដំណើរ​ចេញពី​ទិស​ខាង​លិចទៅ​កើត ។ លុះ​មក​ដល់​ចំណុច​ខាងលើ ក៏​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ប្រភេទ​ទេសចរណ៍ ចំណុះ​៤៥​កៅអី ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-6335 បើកបរ​ពី​កើត​ទៅ​លិច​បញ្ច្រាសទិស​គ្នា​យ៉ាង​លឿន និង​បើក​វ៉ា​រថយន្ត​កាម​រី​ឆ្លាម ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ទួ​រី​ស​ដឹក​កម្មករ​-​កម្មការិនី​ពេញទំហឹង​លាន់​ដូច រន្ទះ​បណ្តាល​ឱ្យ​រថយន្ត​ដឹក​កម្មករ​-​កម្មការិនី​បែក​រយះ​ខ្ទេច​ហ្មត់​លែង ជា​រថយន្ត ។ ឯ​កម្មករ​-​កម្មការិនី រួម​ទាំង​អ្នកបើកបរ​សរុប​៣៩​នាក់ (​ប្រុស​៤​នាក់​) បាន​ស្លាប់​ភ្លាម​ៗ១៨​នាក់ របួសធ្ងន់​៨​នាក់ មាន​សង្ឃឹមរ​ស់តិច និង​១៣​នាក់​របួសធ្ងន់ និង​ស្រាល ៕