ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុ​វជ​ន២​នាក់​បងប្អូន​បើក​ម៉ូតូ​លឿន​បុក​រថយន្ត​ដឹក​ដី​ពីក្រោយរបួស​ធ្ងន់​ទាំង​២នាក់​

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ​៖ យុវជន​២​នាក់​ជា​បងប្អូន​បាន​រង​របួស​ធ្ងន់​ក្នុង​ហេតុ​ការ​ណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍មួយដែល​កើតឡើង​កាលពី​វេលា​ម៉ោង១០ ​និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ​ឧសភា ​​២០១៥ លើ​ផ្លូវជាតិ​លេខ​៥

ខេត្តកំពង់ឆ្នាំង ​៖ យុវជន​២​នាក់​ជា​បងប្អូន​បាន​រង​របួស​ធ្ងន់​ក្នុង​ហេតុ​ការ​ណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍មួយដែល​កើតឡើង​កាលពី​វេលា​ម៉ោង១០ ​និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ​ឧសភា ​​២០១៥ លើ​ផ្លូវជាតិ​លេខ​៥ ចំណុច​ស្ថានីយ​ប្រេង​តូ​តា​ល់ ស្ថិត​ក្នុងភូមិ​ទី​៨ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ខណៈ​ដែល​ជន​រង​គ្រោះទាំង២​នាក់ជិះម៉ូតូ​លឿន​​វ៉ាជែងរ​យន្ត​មួយ​គ្រឿង​ផុត​​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ទៀតពីក្រោយ​។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បាន​បញ្ជាក់​​​ថា​ ​យុវជន​ទាំង​២​នាក់ជា​បងប្អូនបង្កើត​នឹង​គ្នា មា្ន​ក់​ឈ្មោះ កន មុន្នី អាយុ​២៤​ឆ្នាំ រង​របួស​បែកក្បាល​ពីមុខ និង​ម្នាក់​ទៀត​ឈ្មោះ កន ពេជ្រ អាយុ​២៥​ឆ្នាំ​ ជា​បង ជិះ​ពីក្រោយ រង​របួសធ្ងន់ ។ ពួក​គេ​ទាំង​២​នាក់​រស់នៅ​ភូមិ​ទួល​នាង​សាវ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​

មុន​ពេល​កើតហេតុ​ពួក​គេ​ទាំង​២​នាក់​បាន​ជិះម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ុ​យ​គី  អិ​ច ស៊ី​ឡូ ពណ៌​ខ្មៅ ក្រហម ពាក់​ស្លាក​លេខ កំពង់ធំ​1F-4587 ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​តាម​បណ្តោយផ្លូវជាតិលេខ​៥​ក្នុងល្បឿនលឿន លុះ​មក​ដល់​ចំណុច​កើតហេតុក៏បាន​ជែង​វ៉ា​រថយន្ត​មួយ​គ្រឿង​ម៉ាក​ទូ​រី​ស​ផុតទៅ​ហើយ តែ​បាន​ជ្រុលទៅ​បុកគូទរថយន្តដឹក​ដី​មួយ​គ្រឿង​ដែល​កំពុង​បើកបរស្រប​ទិស​គ្នា​ពីក្រោយពេញទំហឹង បណ្តាលឱ្យ​យុវជន​ទាំង​២​នាក់​បោក​ផ្ទប់​ទៅ​នឹង​កន្ទុយ​រថយន្ត​ដឹក​ដី​រង​របួស​​ធ្ងន់​ទាំងអស់​គ្នា​តែ​ម្តង​។

​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ហើយ​ត្រូវ​លោកគ្រូ​ពេទ្យ​ខេត្ត​​បញ្ជាក់​ថា ឈ្មោះ កន មុន្នី ដែល​ជា​អ្នកបើកបរ​ម៉ូតូ មាន​សភាព​ធ្ងន់ធ្ងរ និង​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​។​ ដោយឡែក រថយន្ត​ដឹក​ដីបាន​បើក​គេច​បាត់​ស្រមោល​តែ​ម្តង​៕
   ​