ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជារឿង​ក្តៅ !

3 ឆ្នាំ មុន
  • ភ្នំពេញ

បានឃើញ​លិខិត​មិត្ត​អ្នក​អានមួយ​ច្បាប់​មាន​៤​ទំព័រ​…​បញ្ជូន​មក​កោះសន្តិភាព​មុន​ពិធីបុណ្យ​អុំទូក​មួយ​ថ្ងៃ​…​ចំ​ពេល​ដែល​កោះសន្តិភាព​បាន​សម្រាក​ការ​ផ្សាយ​ក្នុង​ពិធី បុណ្យ​ទៅ​ហើយ​…​និង​សន្យា​ដកស្រង់យក​មក​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​បន្ទាប់​ពី​ស្រាវជ្រាវ​បន្ត ។ លិខិត​នោះ​ជា​របស់​មន្ត្រី​ចូល​និវត្តន៍​មួយ​ក្រុម​…​ដែល​ម្នាក់​មក​ពី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​…​ម្នាក់​មក​ពី​វិទ្យាល័យ​បឹង​ត្របែក​…​ម្នាក់​មក​ពី​វិទ្យុជាតិ​…​ម្នាក់​មក​ពី​អេស​ប៉េ​កា​…​ម្នាក់​មក​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​…​ម្នាក់​ទៀត​មក​ពី​សាលាក្រុង​ភ្នំពេញ ។ ខ្លឹមសារ​នៃ​លិខិត​ដែល​អស់លោក​មន្ត្រី​ចាស់​ៗ​ចូល​និវត្តន៍​…​បាន​រៀបរាប់​ក្បោះក្បាយ​ល្អ​ណាស់ ច្បាស់លាស់​…​ស្តី​ពី​ការ​ដោះ​ដូរ​ទីតាំង​របស់​ក្រសួង មន្ទីរ…

បានឃើញ​លិខិត​មិត្ត​អ្នក​អានមួយ​ច្បាប់​មាន​៤​ទំព័រ​…​បញ្ជូន​មក​កោះសន្តិភាព​មុន​ពិធីបុណ្យ​អុំទូក​មួយ​ថ្ងៃ​…​ចំ​ពេល​ដែល​កោះសន្តិភាព​បាន​សម្រាក​ការ​ផ្សាយ​ក្នុង​ពិធី បុណ្យ​ទៅ​ហើយ​…​និង​សន្យា​ដកស្រង់យក​មក​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​បន្ទាប់​ពី​ស្រាវជ្រាវ​បន្ត ។

លិខិត​នោះ​ជា​របស់​មន្ត្រី​ចូល​និវត្តន៍​មួយ​ក្រុម​…​ដែល​ម្នាក់​មក​ពី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​…​ម្នាក់​មក​ពី​វិទ្យាល័យ​បឹង​ត្របែក​…​ម្នាក់​មក​ពី​វិទ្យុជាតិ​…​ម្នាក់​មក​ពី​អេស​ប៉េ​កា​…​ម្នាក់​មក​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​…​ម្នាក់​ទៀត​មក​ពី​សាលាក្រុង​ភ្នំពេញ ។

ខ្លឹមសារ​នៃ​លិខិត​ដែល​អស់លោក​មន្ត្រី​ចាស់​ៗ​ចូល​និវត្តន៍​…​បាន​រៀបរាប់​ក្បោះក្បាយ​ល្អ​ណាស់ ច្បាស់លាស់​…​ស្តី​ពី​ការ​ដោះ​ដូរ​ទីតាំង​របស់​ក្រសួង មន្ទីរ ដែល​ពួក​គេ​ធ្លាប់​ធ្វើការ ដែល​គេ​ហៅ​ថា «​យក​ឆ្នាំង​មាស​ដូរ​យក​ឆ្នាំងដី​» ពួក​គេ​បាន​ពណ៌នា​ថា​…​ជា​រឿង​គួរ​ឱ្យ​ឈឺចាប់ និង​សោកស្តាយ​…​តើ​ទីតាំង​ណាខ្លះ​ដោះ​ដូរ ?​…​បាន​ទៅ​ឧកញ៉ា​ណា ?

ក្នុង​លិខិត​ដដែល​ចាត់ទុកជា​ឯកសារ​…​និយាយ​បកស្រាយ​លំអិត​ពី «​ឧកញ៉ា​ម្នាក់​ពីរ​» ប៉ុណ្ណោះ ដែល​លេចធ្លោ​ជាងគេ​ខាង «​ដោះ​ដូរ​» ដែល​ឧកញ៉ា​ម្នាក់​ទំនង​មាន​ខ្នង​រុញ​ពីក្រោយ​ទៀត​ផង​…​បាន​សុទ្ធតែ​ទីតាំង​ខ្លឹម !

មាន​ខ្លឹមសារ​មួយ​នៃ​លិខិត​និយាយ​ខ្លាំង​ជាងគេ​រឿង​ប៉ាណូ​ផ្លា​ក​យីហោ​ទូ​ទាំង​រាជធានី​ភ្នំពេញ​…​ជា​ឃ្លាំងប្រាក់​របស់​ក្រុមហ៊ុន​មួយ​យូរ​ឆ្នាំ​មក​ហើយ​សុំ​មិន​ទាន់​បញ្ចេញ​ឈ្មោះ​…​ជា​ឯកជន​ម៉ៅ​ការ​ប្រមូលប្រាក់​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​ម៉ា​ភ្នំពេញ​…​អត់​ដេញថ្លៃ​ទេ​…​ជា​រឿង​ក្តៅ​បំផុត​សម្រាប់​សង្គម​។

ខ្លឹមសារ​ខ្លី​មួយទៀត​អះអាង​ថា ឧកញ៉ា ឃុន សៀ យក​ទីតាំង​ដោះ​ដូរ​ធំ​ៗ​បាន​ច្រើន​ជាងគេ​…​ព្រោះ​គាត់​នៅ​កៀក​គល់​នឹម​…​តើ​គាត់​កំពុង​បាន​ទីតាំង​ណាខ្លះ ? ក៏​មានឈ្មោះ​ឧកញ៉ា អឹ​ុ​ង ប៊ុ​ន​ហ៊ូ​វ ផង​ដែរ ។

អា​ឡេវ​គិត​ថា​…​ក្រោយ​ពេល​ចេញផ្សាយ​ទាំង​ដុល ប្រាកដជា​រឿងក្តៅ​…​ចាំ​មើល​បើ​ក្តៅ​មែន តើ​មានប៉ុន្មាន​អង្សា​សេ​…​ឬ​មួយ​ត្រឹម​កំរិតទឹក​ពុះ​…ហេ! …ហេ!

អត្ថបទសរសេរ ដោយ