ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

LG G4 នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ពិភពលោក​ស​ប្តា​ហ៍​នេះ

8 ឆ្នាំ មុន

ក្រោយ​ពី​បង្ហាញ​រូបរាង​ជា​ផ្លូវការ​កាលពី​ចុង​ខែមេសា​កន្លង​ទៅ ក្រុមហ៊ុន LG កាលពី​ថ្ងៃ​ពី​ពេល ថ្មី​ៗ​នេះ​បាន​ប្រកាស​ថា ស្មា​ត​ហ្វូ​ន​ស៊េរី​ទំនើប​របស់​ខ្លួន​គឺ LG G4 ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​

ក្រោយ​ពី​បង្ហាញ​រូបរាង​ជា​ផ្លូវការ​កាលពី​ចុង​ខែមេសា​កន្លង​ទៅ ក្រុមហ៊ុន LG កាលពី​ថ្ងៃ​ពី​ពេល ថ្មី​ៗ​នេះ​បាន​ប្រកាស​ថា ស្មា​ត​ហ្វូ​ន​ស៊េរី​ទំនើប​របស់​ខ្លួន​គឺ LG G4 ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ពិភពលោក​ពោល​គឺ​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន ធំ​ៗ​ដទៃ​ទៀត​។ បណ្តា​ប្រទេស​ដែល​អាច​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​នេះ​បាន មាន​ដូច​ជា ហុងកុង តួ​ក​គី រុ​ស្ស៊ី និង​សិង្ហ​បុរី ។

លោក Juno Cho អគ្គនាយក​ក្រុមហ៊ុន LG Electronic Mobile Communication Company និយាយ​ថា LG G4 ជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​ល្អ​ជាងគេ​បំផុត បើ​ប្រៀបធៀប​សមត្ថភាព​ជាមួយ​ស្មា​ត​ហ្វូ​ន​ដទៃ​ទៀត​លើ​ទីផ្សារ​ទូរស័ព្ទ​នា​ពេល​បច្ចុប្បន្ន ។ លើស​ពី​នេះ​ទៅ​ទៀត វា​ត្រូវ​បាន​ភ្ជាប់​ដោយ​កម្មវិធី​ទំនើប​ទាន់សម័យ​ដើម្បី​បំពេញតម្រូវការ​អតិថិជន ជា​ពិសេស​យុវវ័យ​សម័យ​បច្ចេកវិទ្យា​តែ​ម្តង ។ LG G4 មាន​ទំហំ​៥.៥ អីុញ កម្រិត​ភ្លឺ​ច្បាស់ Quad-HD IPS​។ Processor Snapdragon 808 hexa-core ។ កាមេរ៉ា​មុខ​៨​មេ​ហ្គា​ភិ​ច​ស៊ែ​ល កាមេរ៉ា​ក្រោយ ១៦​មេ​ហ្គា​ភិ​ច​ស៊ែ​ល ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 5.1 និង​មាន​ច្រើន​ពណ៌​សម្រាប់​ជ្រើសរើស​ដូច​ជា ពណ៌​ស ត្នោត ក្រហម លឿង ប្រាក់ និង​ប្រផេះ ។ រីឯ​តម្លៃ​របស់​ស្មា​ត​ហ្វូ​ន LG G4 ក្រុមហ៊ុន LG មិន​ទាន់​បង្ហើប​ប្រាប់​នៅឡើយ​ទេ ៕