ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាសែត​អីុតា​លី​៖ វិនិយោគិន​បរទេស​ជ្រើសរើស​វៀតណាម​ជា​គោលដៅ​រកស៊ី​កាន់តែ​ច្រើន

8 ឆ្នាំ មុន

ហាណូយ ៖ កាសែត​ពាណិជ្ជកម្ម​ជាតិ​របស់​អីុតា​លី II Sole 24 Ore បាន​ឲ្យ​ដឹង​ថា ប្រទេស​វៀតណាម​បាន​ប្រែ​កា្ល​យ​ជា​ចំណូលចិត្ត​របស់​វិនិយោគិន​បរទេស​ទូ​ទាំង​ពិភពលោក​កាន់តែ​ច្រើន​ឡើង ។

ហាណូយ ៖ កាសែត​ពាណិជ្ជកម្ម​ជាតិ​របស់​អីុតា​លី II Sole 24 Ore បាន​ឲ្យ​ដឹង​ថា ប្រទេស​វៀតណាម​បាន​ប្រែ​កា្ល​យ​ជា​ចំណូលចិត្ត​របស់​វិនិយោគិន​បរទេស​ទូ​ទាំង​ពិភពលោក​កាន់តែ​ច្រើន​ឡើង ។

ក្នុង​អត្ថបទ​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១២ កន្លង​មក បាន​សរសេរ​ថា ការ​វិនិយោគ​ផ្ទាល់​របស់​បរទេស​នៅ​ក្នុង​ប្រទេស​នេះ​សម្រេច​បាន​ចំនួន​២៤​លាន​ដុល្លារ​កាលពី​ឆ្នាំទៅ កើន​ប្រមាណ​ជា​៣១%​ធៀប​នឹង​ឆ្នាំ​២០១៣ ។ វៀតណាម​ទទួល​បាន​៩%​នៃ​មូលធន​បរទេស​សម្រាប់​វិនិយោគ​លើ​តំបន់​អាស៊ី​ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ជាប់​ចំណាត់ថ្នាក់​ទី​២ បន្ទាប់​ពី​ចិន​ជា​ទិស​ដៅ​បណ្តាក់ទុន​រកស៊ី​ពី​បរទេស​ផ្ទាល់​ធំ​បំផុត​នៅ​ក្នុង​ទ្វីបអាស៊ី ។ ក្នុង​នោះ បរិមាណ​នៃ​គម្រោង​វិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​កើនឡើង​ទ្វេ​ដង​គឺ​២៤១​គម្រោង​ក្នុង​ឆ្នាំ​២០១៤​ធៀប​នឹង​១១៨​គម្រោង​ក្នុង​ឆ្នាំ​២០១៣ ។ ជាមួយ​គ្នា​នោះ​ដែរ GDP របស់​វៀតណាម​ពង្រីក​បាន​៦%​ក្នុង​ឆ្នាំ​២០១៤ ហើយ​ក៏​រំពឹង​ថា​នឹង​កើន​បាន​៦,១%​ឆ្នាំ​នេះ​និង​៦,២%​នៅ​ឆ្នាំ​ក្រោយ ។

អំឡុង​ពេល​៤​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ទំហំ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​ប្រទេស​វៀតណាម​បាន​កើនឡើង​៥% ហើយ​ប្រជាជាតិ​មួយ​នេះ បាន​ចាប់ផ្តើម​តាំងចិត្ត​លើ​ទិស​ដៅ​អភិវឌ្ឍន៍​លើ​លទ្ធភាព​អាច​ទ្រទ្រង់​សេដ្ឋកិច្ច​កាន់តែ​ច្រើន​។ ជាក់ស្តែង​នៅ​តាម​បណ្តា​ខេត្ត​ជា​ច្រើន​បាន​បដិសេធ​នូវ​គម្រោង​វិនិយោគ​មួយ​ចំនួន​ដែល​ទំនងជា​នឹង​បង្កើន​ការ​បំពុលបរិយាកាស ការ​ប្រើប្រាស់​ដី​ច្រើន​ពេក ឬ​ក៏​ការ​ផ្តល់​នូវ​បរិមាណ​កម្មករ​អត់​ជំនាញ​ច្រើន​ពេក​ជាដើម ៕