ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ថៃ​នឹង​លក់​អង្ករ​2​លាន​តោន​ក្នុងអំឡុងពេល​2​ខែ

8 ឆ្នាំ មុន

បាងកក ៖ បណ្តាញ​ព័ត៌មាន​ថៃ​ផ្សាយ​ថា រដ្ឋាភិបាល​កំពុង​ត្រៀម​បញ្ចេញ​អង្ករ ប្រមាណ​ជា​២​លាន​តោន​ក្នុង​រយៈពេល​២​ខែ ក្រោយ ដើម្បី​បង្រួម​ផល​ប៉ះពាល់​ឲ្យ​កាន់តែ​តិច​លើ​ការ​បង្កបង្កើន​ផល​ស្រូវ​ថ្មី

បាងកក ៖ បណ្តាញ​ព័ត៌មាន​ថៃ​ផ្សាយ​ថា រដ្ឋាភិបាល​កំពុង​ត្រៀម​បញ្ចេញ​អង្ករ ប្រមាណ​ជា​២​លាន​តោន​ក្នុង​រយៈពេល​២​ខែ ក្រោយ ដើម្បី​បង្រួម​ផល​ប៉ះពាល់​ឲ្យ​កាន់តែ​តិច​លើ​ការ​បង្កបង្កើន​ផល​ស្រូវ​ថ្មី ស្រប​តាម​ធាតុអាកាស​ខែ​នេះ ។ នេះ​បើ​តាម​លោកស្រី​Chutima Bunyapraphasara លេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួងពាណិជ្ជកម្ម​បាន​បង្ហើប​ឲ្យ​ដឹង​បន្ទាប់​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​រៀបចំ​គោលនយោបាយ និង​គ្រប់គ្រង​អង្ករ​កាលពី​ថ្ងៃ​ចន្ទ ដែល​បាន​ពិភាក្សា​លើ​ការ​បញ្ចេញ​អង្ករ​ក្នុង​ស្តុក​របស់​រដ្ឋាភិបាល​ចំនួន​១៦​លាន​តោន ។

បរិមាណ​៥​លាន​តោន​គឺជា​ប្រភេទ​អង្ករ​គុណ​ខ្ពស់ ចំណែក​២​លាន​តោន រដ្ឋាភិបាល​បាន​លក់​រួច​មក​ហើយ រីឯ​២​លាន​តោន​ទៀត​នឹង​ត្រូវ​បាន​លក់​ក្នុង​រយៈពេល​២​ខែ ។ ជាមួយ​គ្នា​នោះ​ដែរ អង្ករ​ចំនួន​១០​លាន​តោន​នៅ​ក្នុង​ស្តុក​គឺជា​ប្រភេទ​គុណភាព​ទាប​ឬ​ធុន​អន់​។ ជាង​នេះ​ទៅ​ទៀត ក្រសួង​នឹង​ចាត់​ឲ្យ​មាន​អ្នក​ពិនិត្យ​មើល​មួយ​ចំណែក​នៃ​អង្ករ​នេះ​ដើម្បី​កំណត់​ថា តើ​វា​អាច​ប្រើប្រាស់​ជា​អាហារ​សម្រាប់​មនុស្ស​និង​សត្វ​ឬ​យ៉ាងណា ។ ប្រសិនជា​មិន​អាច​ទទួលទាន​បាន​ទេ អង្ករ​មួយ​ភាគ​នេះ​នឹង​ត្រូវ​លក់​ទៅ​ឲ្យ​បណ្តា​រោងចក្រ​ផលិត​អេតាណុល និង​អាល់កុល​ជាដើម ។

ម្យ៉ាងទៀត ក្រសួង​រំពឹង​ថា នឹង​ទទួល​បាន​ប្រមាណ​ជា​២០០​ពាន់​លាន​បាត​ឬ​៦​ពាន់​លាន​ដុល្លារ​ពី​ការ​លក់​អង្ករ​ក្នុង​ស្តុក​ទាំងអស់​១៦​លាន​តោន​នេះ ។

ទោះជា​យ៉ាងណា រដ្ឋាភិបាល​អាច​លក់​អង្ករ​បាន​៣,៤​លាន​តោន គិត​ចាប់ពី​ដើមឆ្នាំ​នេះ​។ ក្រសួង​រំពឹង​ថា នឹង​លក់​បាន​ក្នុង​តម្លៃ​ចន្លោះ​ពី​២៤៥,៧៨​ដុល្លារ​-២៥៤,៧៧​ដុល្លារ​ក្នុង​មួយ​តោន ៕