ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​បុគ្គល​ថ្លើមធំ​លួច​ចាក់​ដី​រំលោ.ភ​យក​បឹង​កង្កែប ចាំ​មើល​! បាន​រួចខ្លួន​ដែរ​ឬ​អត់?​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ពិតជា​ថ្លើមពាសមេឃ​មែន ហើយ​បាន​លួច​ចាក់​ដី​ចូល​ក្នុង​ដែន​នេសាទ​បឹង​កង្កែប ស្ថិត​ក្នុងភូមិ​អុង ឃុំ​រាម​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដែល​កំពុង​ត្រូវ​បាន​អាជ្ញាធរ​ធ្វើការ​ស្រាវជ្រាវ ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់ បន្ទាប់​ពី​អាជ្ញាធរ​បាន​ពិនិត្យ​ឃើញ​ថា…

ខេត្ត​ព្រះ​សីហ​នុ ៖ ពិតជា​ថ្លើមពាសមេឃ​មែន ហើយ​បាន​លួច​ចាក់​ដី​ចូល​ក្នុង​ដែន​នេសាទ​បឹង​កង្កែប ស្ថិត​ក្នុងភូមិ​អុង ឃុំ​រាម​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដែល​កំពុង​ត្រូវ​បាន​អាជ្ញាធរ​ធ្វើការ​ស្រាវជ្រាវ ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់ បន្ទាប់​ពី​អាជ្ញាធរ​បាន​ពិនិត្យ​ឃើញ​ថា ក្នុង​ដី​ដែន​នេសាទ​បឹង​កង្កែប ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​លួច​ចាក់​ដី​ចូល​ក្នុង​ផ្ទៃ​បឹង​ទំហំ​ប្រមាណ​ជា​ជាង​៣០​ម៉ែត្រ​៤​ជ្រុង ។

លោក​ព្រំ ប៊ុ​ន្នី នាយករង​រដ្ឋបាល​ស្រុក​ព្រៃ​នប់ បានឱ្យ​ដឹង​ថា ទោះបីជា​ក្រុមការងារ​ចម្រុះ​ចុះ​ទៅ​ដល់ទី​តាំង ហើយ​មិន​បានឃើញ​គ្រឿងចក្រ​កំពុង​ធ្វើ​សកម្មភាព​កាយ​ចាក់​ចូល​បឹង​ក៏​ដោយ តែ​តាម​ការ​ណែនាំ​ពី​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ ត្រូវ​បន្ត​ស្រាវជ្រាវ រក​ជន​ដែល​ពាក់ព័ន្ធ​មក​ធ្វើការ​តាម​ផ្លូវច្បាប់​។

លោក​នាយករង​រដ្ឋបាល​ស្រុក​ព្រៃ​នប់ បន្ត​ថា ហើយ​ជំហាន​ដំបូង ត្រូវ​ស្រាវជ្រាវ​រក​គ្រឿងចក្រ និង​ឈាន​ទៅ​រក​ជន​នៅ​ពីក្រោយ​ខ្នង ដែល​បាន​បញ្ជា​ក្នុង​ការ​ចាក់​ដី​ចូល​បឹង​ធម្មជាតិ​នេះ ។

លោក ព្រំ ប៊ុ​ន្នី បាន​បន្ត​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២ ខែវិច្ឆិកា​នេះ ម្ចាស់​គ្រឿងចក្រ ដែល​បាន​ចាក់​ដី​ចូល​បឹង​កង្កែប​នេះ ត្រូវ​បាន​ស្រាវជ្រាវ​ស្គាល់​មុខ​ហើយ ដែល​មានឈ្មោះ សាន រ៉​ង់​ឌី ហៅ​ឌី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ហើយ​បើ​តាម​ចម្លើយ​របស់​ឈ្មោះ​ឌី រូប​នេះ បាន​ឆ្លើយ​ក្នុង​កំណត់ហេតុ​ឱ្យ​ដឹង​ថា ឈ្មោះ​មាន អាយុ​៣៨​ឆ្នាំ ជា​អ្នក​រស់នៅ​ភូមិ​អុង បាន​ជួល​ខ្លួន​ឱ្យមក​ឈូស​ឆាយ ដោយ​បាន​ប្រាប់​ថា មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ ដោយ​ខ្លួន​ជា​អ្នក​ចំងាយ ហើយ​ចំណូល​ថ្មី​ពុំ​បានដឹង​ទីតាំង​ដី​នោះ​ខុស​ច្បាប់ ក៏​សម្រេច​ឈូស​ឆាយ​ទៅ ។ ដី​ដែល​បាន​ចាក់​នេះ ត្រូវ​បាន​អាជ្ញាធរ​ឱ្យ​គ្រឿងចក្រ​កាយ​យក​ដី​ចេញ​ទាំងអស់ ។

អ្នក​រំលោភ​យកបែប​នេះ ច្រើន​តែ​បាន​រួចខ្លួន ។ ចាំ​មើល​ទៀត បើ​គ្មាន​ទោស​ទេ ថ្ងៃក្រោយ​កើត​មាន​ទៀត ធ្វើ​ឱ្យ​សង្គម​រវល់​តែ​អាច​ម៌​ឯង ។

គួរ​រំលឹក​ថា ៖ ទីតាំង​លួច​ចាក់​ដី​ចូល​បឹង​ប្រវត្តិសាស្ត្រ​មួយ​កន្លែង​ត្រូវ​រដ្ឋបាល​បញ្ជា​ឱ្យ​កាយ​ដី​ចេញ​វិញ

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ