ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​​ខ្លួន​បណ្តា​​និស្សិត​រហូត​ដល់​ក្នុង​មន្ទីរ​ពេទ្យ​ ខណៈ​ស្ដេច​ថៃ​លើក​ពី​ពាក្យ​សម្រប​សម្រួល

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ មានការ​ចាប់ខ្លួន​ថ្មី​ៗ​បណ្ដា​សកម្មជន​និស្សិត​ថៃ ក្នុង​នោះ​មាន​ដល់​ក្នុង​មន្ទីរពេទ្យ​​នានា​ទៀត​ផង កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នៅ​ប្រទេស​ថៃ ។ ការ​ចាប់ខ្លួន​នៅ​ថៃ​ពួក​អ្នក​តវ៉ា​មានការ​កើនឡើង ពិសេស​ដោយ​សម្អាង​លើ​ការ​ពន្យារពេល ការ​ប្រកាស​អាសន្ន រហូត​ដល់​ដំណាច់ខែ​វិច្ឆិកា…

ប្រទេស​ថៃ ៖ មានការ​ចាប់ខ្លួន​ថ្មី​ៗ​បណ្ដា​សកម្មជន​និស្សិត​ថៃ ក្នុង​នោះ​មាន​ដល់​ក្នុង​មន្ទីរ
ពេទ្យ​​នានា​ទៀត​ផង កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នៅ​ប្រទេស​ថៃ ។

ការ​ចាប់ខ្លួន​នៅ​ថៃ​ពួក​អ្នក​តវ៉ា​មានការ​កើនឡើង ពិសេស​ដោយ​សម្អាង​លើ​ការ​ពន្យារពេល ការ​ប្រកាស​អាសន្ន រហូត​ដល់​ដំណាច់ខែ​វិច្ឆិកា ជា​ផ្លូវការ​ថា​ដើម្បី​បុព្វហេតុ ទប់ស្កាត់​ការ​ឆ្លង​រាល
ដាល​នៃ​វីរុស COVID-19 ។ ក្រៅពី​ការ​ប្រៀបធៀប​កម្លាំង​នយោបាយ​និង​ឆន្ទៈ​របស់​កងទ័ព​ក្នុង​ការ​ធ្វើ​អន្តរាគមន៍​បញ្ហា​ចោទ​គឺ​ត្រង់​ការ​ទទួលខុសត្រូវ​របស់​បណ្ដា​វរជន​ថៃ ដែល​ជា​អ្នក​តែងការ​ពារ​របប​រាជា​និយម​ថៃ ។

ប៉ុន្តែ​មាន​ចំណុច​គួរ​ឲ្យ​កត់សម្គាល់​មួយ ដោយ​ក៏​ទោះបី​នោះ​ពុំ​មាន​ជា​សេចក្ដីថ្លែងការណ៍​រៀបចំ​ជា​ផ្លូវការ​តែ​ត្រូវ​បាន​លើក​ក្នុង សេចក្ដី​ប្រកាស​មួយ​របស់​ព្រះ​បរមរាជវាំង​ថៃ​ថា ព្រះមហាក្សត្រ​ថៃ​មហា​វ៉ា​ជី​រ៉ា​ឡុ​ង​កនទ្រង់​ព្រលយ​ព្រះ​បន្ទូល​ពី​ការ​សម្របសម្រួល​មួយ​ជាមួយ​ពួក​យុវជន ។

ទោះបី​យ៉ាងណា​នោះ​ជា​ព្រះ​បន្ទូល​ដែល​អាច​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​ថៃ ។ ព្រះ
បន្ទូល​បែប​នោះ​កើត​មាន​ក្រោយ​ពី​ការ​យាង​របស់​ព្រះ​អង្គ​ទៅ​ជួប​ជាមួយ​មហាជន​មួយ​ក្នុង​ចំណោម​​ការ​យាង​ទៅ​ជួប​មហាជន​នានា​របស់​ទ្រង់​នៅ​ជុំវិញ​ព្រះ​បរមរាជវាំង ។ ព្រះមហាក្សត្រ​រា​ម៉ា​ទី​១០ ពេល​នោះ​ទ្រង់មាន​ព្រះ​បន្ទូល​ជា​ភាសា​អង់គ្លេស​ដោយ​ទ្រង់​លើក​ឡើង​ថា WE LOVE THEM ALL (​យើង​ស្រឡាញ់​អ្នក​ទាំងអស់​គ្នា​)​ទៅ​កាន់​ប្រជាជន ។

អ្នក​យក​ព័ត៌មាន​ម្នាក់​របស់​ទូរទស្សន៍ CHANNEL 4​ជា​ទូរទស្សន៍​របស់​អង់គ្លេស​អាច​ទូល​សួរ ព្រះមហាក្សត្រ​ថៃ​កាលពី​ថ្ងៃ​ទី​១ វិច្ឆិកា ពេល​ព្រះ​អង្គ​យាង​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​លយ​ព្រះ​ទីប ថៃ​ហៅ​បុណ្យ LOY KRATHONG ។ ព្រះ​មហាក្សត្រ​ព្រះ​ចៅ​រា​មា​ទី​១០ ទ្រង់​ឆ្លើយ​តប​ជា​ភាសា​អង់គ្លេស​ថា យើង​ជា​ប្រទេស​មួយ​ដែល​មានការ​សម្របសម្រួល ។ ព្រះ​អង្គ​មាន​បន្ទូល​បែប​នោះ​មុន​ពេល​លែង​ព្រ​ហស្ត​ពី​ព្រះ​មហេសី ស៊ូ​ធី​ដា ។

ពាក្យ​ថា ​សម្របសម្រួល​ជា​ពាក្យ​ដែល​អាច​មាន​ទម្ងន់ នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ខណៈ​ការ​ប្រកាស​អាសន្ន​ដោយ​លើក​ពី​មូលហេតុ​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ត្រូវ​បាន​ពន្យារពេល​រហូត​ដល់​ដំណាច់ខែ​វិច្ឆិកា ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ thailande

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ