ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​ ជាង​៩០​​លាន​នាក់​បោះ​ឆ្នោត​មុន​​កំណត់​​រួច​ហើយ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ពលរដ្ឋ​អា​មេ​រិ​ក​ជាង​៩០​លាន​នាក់​បោះ​ឆ្នោត​ប្រធានាធិបតី​រួច​ហើយ មុន​ពេល​កំណត់ ដែល​នោះ​ជា​ចំនួន​ដ៏​ខ្ពស់​បំផុត​ពុំ​ធ្លាប់​មាន​ពី​មុន​មក ចំពោះ​ការ​បោះ​ឆ្នោត​មុន​បែប​នេះ​។ខណៈ​ការ​បោះ​ឆ្នោត​នោះ​ត្រូវ​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​៣​វិច្ឆិកា ការ​បោះ​ឆ្នោត​មុន​កាលកំណត់​ដ៏​ច្រើន​បែប​នេះ តំណាង​ឲ្យ​ប្រមាណ​ជាង​៦៥%​នៃ​ចំនួន​អ្នកបោះឆ្នោត​សរុប ក្នុង​ពេល​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​កាលពី​ឆ្នាំ​២០១៦​។ ការ​ទៅ​បោះ​ឆ្នោត​ច្រើន​មុន​កាលកំណត់​បែប​នេះ…

សហរដ្ឋអាមេរិក ៖ ពលរដ្ឋ​អា​មេ​រិ​ក​ជាង​៩០​លាន​នាក់​បោះ​ឆ្នោត​ប្រធានាធិបតី​រួច​ហើយ មុន​ពេល​កំណត់ ដែល​នោះ​ជា​ចំនួន​ដ៏​ខ្ពស់​បំផុត​ពុំ​ធ្លាប់​មាន​ពី​មុន​មក ចំពោះ​ការ​បោះ​ឆ្នោត​មុន​បែប​នេះ​។
ខណៈ​ការ​បោះ​ឆ្នោត​នោះ​ត្រូវ​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​៣​វិច្ឆិកា ការ​បោះ​ឆ្នោត​មុន​កាលកំណត់​ដ៏​ច្រើន​បែប​នេះ តំណាង​ឲ្យ​ប្រមាណ​ជាង​៦៥%​នៃ​ចំនួន​អ្នកបោះឆ្នោត​សរុប ក្នុង​ពេល​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក​កាលពី​ឆ្នាំ​២០១៦​។

ការ​ទៅ​បោះ​ឆ្នោត​ច្រើន​មុន​កាលកំណត់​បែប​នេះ បណ្ដាល​មក​ពី​ការ​ជម្រុញ​របស់​បេក្ខជន​ទាំង​២​រូប លោក​ដូ​ណា​ល់​ត្រាំ​និង​លោក​ចូ​បៃ​ដេ​ន​និង​ដោយសារ​ការ​ភ័យ​ខ្លាច ចំពោះ​ការ​ឆ្លង​រាលដាល​ខ្លាំង​បំផុត​នៃ​វីរុស COVID-19 ក្នុង​ប្រទេស​មហាអំណាច​នោះ ដែល​កំពុង​តែ​មាន​សភាព​កាន់តែ​ខ្លាំងក្លា​។

ក្នុង​រដ្ឋ​ភាគច្រើន​បណ្ដា​អ្នកបោះឆ្នោត​មាន​លទ្ធភាព​ទៅ​បោះ​ឆ្នោត​មុន​ពេល​កំណត់ អាច​ទៅ​បោះ​ដោយ​ផ្ទាល់​ឬ​បោះ​តាម​ប្រៃ​ស​ណី​។

យោង​តាម​ការ​ស្ទាបស្ទង់​មតិ​ចុង​ក្រោយ​ថា បណ្ដា​អ្នក​ចង់​បោះ​ឆ្នោត​ឲ្យ​លោក​បៃ​ដេ​ន​នៅ​តែ​នាំមុខ​ដល់​៥១% ទល់​នឹង​៤៣%​ ​សម្រាប់​លោក​ត្រាំ​ក្នុង​កម្រិត​ជាតិ តែ​លទ្ធផល​នៅ​មិន​ច្បាស់​ក្នុង​រដ្ឋ​ជា​ច្រើន ដែល​អាច​ធ្វើ​ឲ្យ​លទ្ធផល​ចុង​ក្រោយ​នៃ​ការ​បោះ​ឆ្នោត​នោះ​ក្រឡាប់​ចក្រ​។

ម្យ៉ាងទៀត​តាម​អ្នកឯកទេស​ម្នាក់​ថា លោក​ដូ​ណា​ល់​ត្រាំ​ចង់​ឲ្យ​តុលាការ​កំពូល​អា​មេ​រិ​ក ជា​អ្នក​ផ្ដល់​​សុពលភាព​ដល់​ជ័យជម្នះ របស់​លោក ក្នុង​បណ្ដា​រដ្ឋ​ដែល​លទ្ធផល​នឹង​មាន​បញ្ហា​តវ៉ា ខណៈ​ក្នុង​តុលាការ​នោះ លោក​មាន​ប្រៀប​ស្រាប់ ក្រោយ​ពី​លោក​បាន​តែងតាំង​ចៅក្រម​ថ្មី​ម្នាក់ ជា​អ្នក​អភិរក្សនិយម សម្រាប់​ជំនួស​ចៅក្រម​ដែល​ទទួលមរណភាព​មក​។

អ្នកឯកទេស​រូប​នោះ លោកស្រី​MARIE -CECILE NAVES​នាយិកា​ខាង​ការ​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​និង​យុទ្ធសាស្ត្រ អះអាង​នា​ថ្ងៃ​ទី​១​វិច្ឆិកា​ថា ប្រសិនបើ​លោក​ត្រាំ​មាន​ចៅក្រម​៣​រូប ក្នុង​តុលាការ​កំពូល ដើម្បី​ផ្ដល់​សុពលភាព​ចំពោះ​អ្វី​ដែល​លោក​ចង់បាន នោះ​លោក​អាច​ក្រឡុក​ចំពោះ​ការ​បោះ​ឆ្នោ​យ​នោះ នៅ​តាម​រដ្ឋ​ខ្លះ​ពិសេស​ក្នុង​បណ្ដា​រដ្ឋ​គន្លឹះ បើ​លទ្ធ​ផល​មានការ​ប្រកៀក​ប្រកិត​គ្នា​ខ្លាំង​។ ទោះបី​យ៉ាងណា​លោកស្រី​ថា បណ្ដា​ចៅក្រម​ប្រកាន់​ជំហរ​ឯករាជ្យ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ