ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ប្រកាស​ថ្កោលទោស ម្ចាស់​គ្រាប់​បែក​មុជ​ទឹកជា​អ្នក​បង់​ឱ្យ​កើត​មាន​អ​ស្ថិរ​ភាព​-​សន្ដិភាព​នៅ​ឧប​ទ្វីប​កូ​រ៉េ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្នភាព​អន្ដរជាតិ​ដែល​កំពុង​កើនឡើង​នូវ​ភាព​តានតឹង​នៅ ឧបទ្វីប​កូរ៉េ បន្ទាប់​ពី​នាវាចំបាំង​របស់​កូរ៉េ​ខាង ត្បូង​មួយ​គ្រឿង​ត្រូវ​បាន​ផ្ទុះ​លិច កាលពី​ថ្ងៃ​ទី ២៦ មីនា កន្លង​មកនេះ ដែល​ធ្វើ​ឱ្យ​កង​នាវិក​ស្លា.ប់​៤៦​នាក់ ។

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្នភាព​អន្ដរជាតិ​ដែល​កំពុង​កើនឡើង​នូវ​ភាព​តានតឹង​នៅ ឧបទ្វីប​កូរ៉េ បន្ទាប់​ពី​នាវាចំបាំង​របស់​កូរ៉េ​ខាង ត្បូង​មួយ​គ្រឿង​ត្រូវ​បាន​ផ្ទុះ​លិច កាលពី​ថ្ងៃ​ទី ២៦ មីនា កន្លង​មកនេះ ដែល​ធ្វើ​ឱ្យ​កង​នាវិក​ស្លាប់​៤៦​នាក់ ។

ក្នុង​សារលិខិត​ផ្លូវការ​ចុះ​ថ្ងៃ​ទី​២៩ ឧសភា ជូន​ចំពោះ​លោក​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​បង្ហាញ​នូវ​ការ​ភ្ញាក់ផ្អើល និង​ព្រួយ បារម្ភ​យ៉ាង​ជ្រាលជ្រៅ ដោយ​ការ​ស៊ើបអង្កេត ពី​អ្នកជំនាញ​កូរ៉េ និង​អន្ដរជាតិ​បាន​សន្និដ្ឋាន ដោយ​មាន​ភស្ដុ​តាង​ច្បាស់លាស់​មិន​អាច ប្រកែក​បាន​ថា នាវា​ឈ្មោះ Cheonan របស់ កង​នាវាចរ​នៃ​សាធារណរដ្ឋ​កូរ៉េ ត្រូវ​ផ្ទុះ​លិច ដោយសារ​គ្រាប់បែក​មុជទឹក Torpedo បណ្ដាល​ឱ្យ​ស្លាប់​នាវិក​៤៦​នាក់ ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សំដែង​នូវ ការ​ចូលរួម​មហាទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះរដ្ឋាភិបាល និង​ប្រជាជន​កូរ៉េ ជា​ពិសេស គ្រួសារ​នៃ​សព​។ ក្នុង​សារលិខិត​ដដែល​សម្ដេច តេ​ជោ ហ៊ុន សែន ក្នុង​នាម​រាជរដ្ឋាភិបាលកម្ពុជា បាន​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់​បំផុត ចំពោះ​សកម្មភាព​បង្ក​ហេតុនេះ ដែល​នាំ​ឱ្យមាន​អសន្ដិសុខ និង​អ​ស្ថិរភាព ជះ​ឥទ្ធិពល​ដល់ សន្ដិភាព​នៅ​ឧបទ្វីប​កូរ៉េ ។

ខាងក្រោម​នេះ គឺជា​តុល្យការ​ដែល​បាន កើតឡើង​ធ្វើ​ឱ្យ​ឧបទ្វីប​កូរ៉េ​មាន​ភាព​តានតឹង ពិសេស​រវាង​កូរ៉េ​ទាំង​២ បន្ទាប់​ពី​កើតហេតុ​ផ្ទុះ លិច​នាវាចំបាំង​កូរ៉េ​ខាងត្បូង ។

កូរ៉េ​ខាងជើង​ទទួល​ការ​ចោទប្រកាន់​ថា​ធ្វើ​ឱ្យ​លិច​នាវាចម្បាំង​កូរ៉េ​ខាងត្បូង
គណៈកម្មការ​ស៊ើបអង្កេត​អន្ដរជាតិ​មួយ បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២០ ឧសភា នូវ លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​របស់​ខ្លួន​ដោយ អះអាង​ថា ប្រទេស​កូរ៉េ​ខាងជើង​ពិតជា​អ្នក ទទួលខុសត្រូវ​លើ​ការ​ដាក់​គ្រាប់បែក​បុក​ធ្វើ​ឱ្យ​ផ្ទុះ​លិច​នាវាចម្បាំង​កូរ៉េ​ខាងត្បូង​មួយ គ្រឿង​កាលពី​ខែមីនា​កន្លង​មកនេះ ។

នាយក​រដ្ឋមន្ដ្រី​ជប៉ុន លោក​យូគី​អូ ហា​តូ យ៉ា​ម៉ា ថ្លែង​ថា នោះ​ជា​អំពើ​ដែល​ពុំ​អាច​អត់ ទោ​ន​ឱ្យ​បាន​ឡើយ​។ ប្រទេស​របស់​យើង គាំទ្រ​ទាំងស្រុង​ចំពោះ​ប្រទេស​កូរ៉េ​ខាងត្បូង​។ក្នុង​របាយការណ៍​របស់​ខ្លួន​ពួក​អ្នកស៊ើប អង្កេត​អះអាង​ថា ភស្ដុ​តាង​ទាំងឡាយ​អាច ឱ្យ​គេ​ធ្វើការ​សន្និដ្ឋាន​យ៉ាង​ច្បាស់​ថា គឺ​គ្រាប់ បែក​បុក​ដែល​បាញ់​ចេញ​ដោយ​នាវាមុជទឹក មួយ​គ្រឿង​របស់​កូរ៉េ​ខាងជើង​ដែល​ធ្វើ​ឱ្យ​នា វា​ចម្បាំង​កូរ៉េ​ខាងត្បូង​នោះ​ផ្ទុះ​លិច ។ ការ​ផ្ទុះ ក្នុង​សមុទ្រ​លឿង​បណ្ដាល​ឱ្យ​ស្លាប់​នាវិក​៤៦ នាក់​ក្នុង​ចំណោម​សមាជិក​នាវិក​ទាំង​១០៤ នាក់​របស់​នាវា​នោះ ។

ក្រុង​ព្យុ​ង​យ៉ាង​បាន​បដិសេធ​ការ​ចោទ ប្រកាន់​នេះ​ហើយ​គំរាម​ធ្វើសង្គ្រាម​ជា​ទូទៅ មួយ​ក្នុង​ករណី​មានទណ្ឌ​កម្ម​របស់​អន្ដរជាតិ ខណៈ​ដែល​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក លី​ម្យុ​ង​បាក់ សន្យា​ចាត់វិធានការ​ម៉ឺងម៉ាត់ នានា​ប្រឆាំង​កូរ៉េ​ខាងជើង ។

កូរ៉េ​ខាងត្បូង​សំរេច​ប្ដឹង​កូរ៉េ​ខាងជើង​មុខ​ក្រុមប្រឹក្សាសន្ដិសុខ​អ​.​ស​.​ប

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក​លី ម្យុ​ង​បាក់ ថ្លែង​កាលពី​ថ្ងៃ​ទី​២៣ ឧសភា ថា លោក​នឹង​ប្ដឹង​កូរ៉េ​ខាងជើង​នៅ​មុខ​ក្រុម ប្រឹក្សា​សន្ដិសុខ អ​.​ស​.​ប ក្រោយ​ពី​ឧប្បត្ដិ ហេតុ​បណ្ដាល​ឱ្យ​លិច​នាវាចម្បាំង​កូរ៉េ​ខាង ត្បូង​មួយ​គ្រឿង ហើយ​សំលាប់​នាវិក​៤៦​នាក់ កាលពី​ខែមីនា​កន្លង​មកនេះ ។

សំរាប់​ក្រុង​សេ​អ៊ូ​ល​យល់​ថា នោះ​ជា​ការ រំលោភ​បំពាន​លើ​យុទ្ធសន្ដិភាព​ដែល​បញ្ចប់ សង្គ្រាម​កូរ៉េ ។ លោក​ប្រធានាធិបតី​លី​បាន ថ្លែង​ទៅ​កាន់​ប្រជាជាតិ​កាលពី​ថ្ងៃ​ទី​២០ ឧសភា កន្លង​មកនេះ​ដើម្បី​បញ្ជាក់​ថា ក្រុង សេ​អ៊ូ​ល​នឹង​បញ្ឈប់​ផង​ដែរ​រាល់​កម្មវិធី​ផ្លាស់ ប្ដូរ​ជាមួយ​ក្រុង​ព្យុ​ង​យ៉ាង​នៅ​ខាងក្រៅ ទីតាំង​ឧស្សាហកម្ម​ក្នុង​តំបន់​សេដ្ឋកិច្ច  ពិសេស ។ លោក​បន្ដ​ថា កូរ៉េ​ខាងត្បូង​ត្រៀម ឆ្លើយ​តប​វិញ​ចំពោះ​ការ​បង្កហេតុ​ទាំងឡាយ​។

នៅ​ទីក្រុង​ប៉េ​កាំ​ង​រដ្ឋមន្ដ្រី​ការ​បរទេស អា​មេ​រិ​ក លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន មាន ប្រសាសន៍​ថា អា​មេ​រិ​ក​ប្ដេជ្ញា​ធ្វើ​សកម្មភាព រួម​ជាមួយ​ប្រទេស​ចិន ដើម្បី​ជួយ​កូរ៉េ​ខាង ត្បូង​។ លោកស្រី​ត្រូវ​បញ្ចុះបញ្ចូល​បណ្ដា​មេ ដឹកនាំ​ចិន​ឱ្យ​ជឿ​ថា គ្រាប់បែក​បុក​មួយ​គ្រាប់ ពិតជា​បាញ់​ចេញពី​នាវាមុជទឹក​កូរ៉េ​ខាងជើង មួយ​គ្រឿង ។

កូរ៉េ​ខាងជើង​ផ្ដាច់​រាល់​ការ​ទាក់ទង​ជា មួយ​កូរ៉េ​ខាងត្បូង

ប្រទេស​កូរ៉េ​ខាងជើង​ប្រកាស​ថា ខ្លួន​ផ្ដាច់ រាល់​ការ​ទាក់ទង​ជាមួយ​ក្រុង​សេ​អ៊ូ​ល ហើយ ធ្វើការ​គំរាម​ពី​អន្ដរាគមន៍​យោធា​មួយ​ក្នុង ករណី​កូរ៉េ​ខាងត្បូង​បន្ដ​ធ្វើការ​លុកលុយ​ចូល ក្នុង​ដែនទឹក​របស់​ខ្លួន​នៃ​ឆ្នេរ​ខាងលិច​ឧបទ្វីប កូរ៉េ ។
ក្រុង​ព្យុ​ង​យ៉ាង​ឱ្យ​ដឹង​ថា រាល់​គមនាគមន៍ ទាក់ទង​រវាង​រដ្ឋ​ទាំង​២​ក៏​កាត់​ផ្ដាច់​ដែរ ហើយ បុគ្គលិក​កូរ៉េ​ខាងត្បូង​ដែល​ធ្វើការ​ក្នុង​តំបន់ ឧស្សាហកម្ម​កា​អឺ​សុង ក្នុង​ដែនដី​កូរ៉េ​ខាង ជើង នឹង​ត្រូវ​បណ្ដេញចេញ ។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA រាយការណ៍​ថា គណៈកម្មាធិការដើម្បី​ការ​បង្រួបបង្រួម​កូរ៉េ ដោយ​សន្ដិវិធី ប្រកាស​ជា​ផ្លូវការ​ថា ចាប់ពី​ពេល​នេះ​ទៅ ខ្លួននឹង​អនុវត្ដ​វិធានការ​តឹងតែង​ផ្អាក​ទាំងស្រុងនូវ​ទំនាក់ទំនង​អន្ដរ​កូរ៉េ ហើយ​បដិសេធ​ទាំង ស្រុង​កិច្ចព្រមព្រៀង​មិន​ឈ្លានពាន​គ្នា​រវាង ខាងជើង និង​ខាងត្បូង ហើយ​កាត់​ផ្ដាច់​ទាំង ស្រុង​នូវ​កិច្ច​សហប្រតិបត្ដិការ​អន្ដរ​កូរ៉េ ។

ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​មាន​កាន់តែ ខ្លាំង​ឡើង​ចាប់តាំងពី​ការ​លិច​នាវាចម្បាំង​កូរ៉េ​ខាងត្បូង​មួយ​គ្រឿង​កាលពី​ខែមីនា កន្លង មកនេះ ដែល​គេ​សន្និដ្ឋាន​ថា ដោយសារ​ការ បាញ់​គ្រាប់បែក​បុក​ចេញពី​នាវាមុជទឹក​កូរ៉េ ខាងជើង​មួយ​គ្រឿង ។
កាលពី​ថ្ងៃ​ទី​២៤ ឧសភា កន្លង​មកនេះ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​លី​ម្យុ​ង​បាក់ ប្រកាស​ផ្អាក​រាល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជា មួយ​ក្រុង​ព្យុ​ង​យ៉ាង ហើយ​រារាំង​រាល់​នាវា​ដឹក ទំនិញ​របស់​កូរ៉េ​ខាងជើង​មិន​ឱ្យ​ចូល​ក្នុង​ដែន ទឹក​កូរ៉េ​ខាងត្បូង ។ ម្យ៉ាងវិញទៀត​ក្រុង សេ​អ៊ូ​ល​ប្ដឹង​រឿង​នេះ​នៅ​មុខ​ក្រុមប្រឹក្សាសន្ដិសុខ អ​.​ស​.​ប​។

អា​មេ​រិ​ក និង កូរ៉េ​ខាងត្បូង​នឹង​ធ្វើ​សម យុទ្ធ​យោធា​រួម​២

សហរដ្ឋអាមេរិក និង​កូរ៉េ​ខាងត្បូង​នឹង​ធ្វើ សមយុទ្ធ​យោធា​រួម​ថ្មី​២ បន្ទាប់​ពី​ការ​លិច​នាវា ចម្បាំង​កូរ៉េ​ខាងត្បូង​មួយ​គ្រឿង​មក ។ នេះ ជា​ការ​ប្រកាស​កាលពី​ថ្ងៃ​ទី​២៤ ឧសភា របស់ មន្ទីរ​ប៉ង់​តា​ហ្គោ​ន ។
អ្នកនាំពាក្យ​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន លោក BRYAN WHITMAN អះអាង​ប្រាប់ ក្រុម​អ្នកកាសែត​ថា កង​ម៉ា​រី​ន​អា​មេ​រិ​ក​នឹង ចូលរួម​ក្នុង​សមយុទ្ធ​ប្រឆាំង​នាវាមុជទឹក និង ហាមឃាត់​ក្នុង​សមុទ្រ​ជាមួយ​ភាគី​កូរ៉េ​ខាង ត្បូង បន្ទាប់​ពី​ការពិគ្រោះ​គ្នា​ជាមួយ​កង​ម៉ា​រី​ន កូរ៉េ​ខាងត្បូង​ក្រោយ​ការ​លិច​នាវា CHEONAN​។

អ្នកនាំពាក្យ​រូប​នេះ​បន្ដ​ថា យើង​យល់​ថា នោះ​ជា​តំបន់​មួយ​ដែល​ដោយ​ធ្វើការ​ជា មួយ​កូរ៉េ​ខាងត្បូង​យើង​អាច​កែ​លំអ​បច្ចេកទេស និង​សមត្ថភាព​របស់​យើង ។ សមយុទ្ធ ទាំង​២​នោះ​សំខាន់​ណាស់​ក្នុង​អ្វី​ដែល​យើង អាច​បន្ដ​កសាង​មូលដ្ឋាន​នៃ​កិច្ច​សហ​ប្រតិបត្ដិ ការ និង​ភាព​ជឿជាក់ ។សេត​វិមាន​បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​២៤ ឧសភា​នោះ​ដែរ​នូវ​សេចក្ដី​ប្រកាស​មួយ ដែល​អះអាង​ពី​ការ​គាំទ្រ​ទាំងស្រុង​របស់ ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ចំពោះ​ចំលើយ​ក្រុង​សេ​អ៊ូ​ល ក្រោយ​ការ​លិច នាវា CHEONAN ។

ប្រទេស​កូរ៉េ​ខាងត្បូង បាន​ចាប់​ធ្វើ​ឡើង​វិញ​កាលពី​ថ្ងៃ​ទី​២៥ ឧសភា នូវ​ការ​ឃោសនា​ប្រឆាំង​កូរ៉េ​ខាងជើង​ជា​ការ សងសឹក​ចំពោះ​ការ​បាញ់​លិច​នាវាចម្បាំងរបស់​ខ្លួន​មួយ​គ្រឿង ។កូរ៉េ​ខាងត្បូង​ផ្អាក​កាលពី​ថ្ងៃ​ទី​២៤ ឧសភា នូវ​ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េ​ខាង ជើង​ដើម្បី​ជា​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​បាញ់​លិច នាវា​នេះ​ជិត​ព្រំដែន​សមុទ្រ​ក្នុង​សមុទ្រលឿង​។ ក្រុង​ព្យុ​ង​យ៉ាង​បាន​បដិសេធ​ចំពោះ ការ​ចោទប្រកាន់​នេះ ហើយ​គំរាម​ធ្វើសង្គ្រាម ទាំងស្រុង​មួយ​ក្នុង​ករណី​មានការ​សងសឹក ។ យោង​តាម​នាយសេនាធិការ​កងទ័ព​កូរ៉េ​ខាង ត្បូង​ថាក្រុង​សេ​អ៊ូ​ល​ផ្សាយ​ឡើង​វិញ​តាម វិទ្យុ​នូវ​ព័ត៌មាន និង​ការ​ប្រៀបធៀប​ទាំង ឡាយ​នៃ​សភាពការណ៍​នយោបាយ និង​សេដ្ឋ កិច្ច​របស់​កូរ៉េ​ទាំង​២ ។កងទ័ព​ក៏​គ្រោង​បាច ខិតប័ណ្ណ​អំពី​ការ​ប្រើ​គ្រាប់បែក​បុក​របស់​កូរ៉េ ខាងជើង​ផង​ដែរ ។ ការ​ឃោសនា​នេះ​ដែល ផ្អាក​ចាប់តាំងពី​៦​ឆ្នាំ​មក​ហើយនឹង​ញ៉ាំង​ឱ្យ កូរ៉េ​ខាងជើង​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង​។

កូរ៉េ​ខាងជើង​ដាក់​កងទ័ព​របស់​ខ្លួន​ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រាម

មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង អ៊ី​ល បាន​ចេញ​បញ្ជា​ដល់​កងទ័ព​របស់​ខ្លួន​ឱ្យ ស្ថិត​ក្នុង​ស្ថានភាព​ធ្វើសង្គ្រាម ។ នេះ​ជា​សេច ក្ដី​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៥ ឧសភា របស់ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​ YONHAP ។ ម៉ាស៊ីន​ឃោសនា​ផ្លូវការ​កូរ៉េ​ខាងជើង​ពុំ បាន​រៀបរាប់​ពី​បទ​ប​ព្ជា​​នោះ​ឡើ​យ ហើយអាជ្ញាធរ​កូរ៉េ​ខាងត្បូង​ក៏​ពុំ​បាន​ធ្វើ​អត្ថា​ធិ ប្បាយ​ណាមួយ​ក្នុង​ពេល​ភ្លាម​ៗ​ដែរ ។ភាព​តានតឹង​មានការ​កើនឡើង​យ៉ាង​ខ្លាំង ក្នុង​សបា្ដហ៍​នេះ​នៅ​ឧបទ្វីប​កូរ៉េ ខណៈ​ដែល ក្រុង​សេ​អ៊ូ​ល​ផ្អាក​ទំនាក់ទំនង​ពាណិជ្ជកម្ម របស់​ខ្លួន​ជាមួយ​ក្រុង​ព្យុ​ង​យ៉ាង​ជា​ការ​សង សឹក​ចំពោះ​ការ​ប្រើ​គ្រាប់បែក​បុក​របស់​នាវា មុជទឹក​កូរ៉េ​ខាងជើង​ធ្វើ​ឱ្យ​ផ្ទុះ​លិច​នាវា ចម្បាំង​កូរ៉េ​ខាងត្បូង​មួ​​យ​គ្រឿង​ឈ្មោះ CHEONAN កាលពី​ខែមីនា កន្លង​មកនេះ បណ្ដាល​ឱ្យ​ស្លាប់​នាវិក​៤៦​នាក់ ។

កងទ័ព​កូរ៉េ​ខាងជើង​មាន​ទាហាន ប្រមាណ​ជា​១​លាន​នាក់ ពោល​ជា​កងទ័ព​ធំ ជាងគេ​បំផុត​មួយ​លើ​ពិភពលោក តែ​មាន​ឧ​ប ករ​ណ៍​យោធា​ពុំ​ខ្លាំង​ឡើយ ។

លោកស្រី​ហ៊ី​ល​ទ្បា​រី​គាំទ្រ​ម៉ឺងម៉ាត់ ចំពោះ​កូរ៉េ​ខាងត្បូង

រដ្ឋមន្ដ្រី​ការ​បរទេស​អា​មេ​រិ​ក លោកស្រី ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន បាន​សំដែង​កាលពី​ថ្ងៃ​ទី​២៦ ឧសភា ពី​ការ​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​របស់​លោក ស្រី​ចំពោះ​វិធានការ​ទាំងឡាយ​ដែល​ក្រុង​សេ អ៊ូ​ល​បាន​ចាត់​ចំពោះ​ប្រទេស​កូរ៉េ​ខាងជើង ដែល​ទទួល​ការ​ចោទប្រកាន់​ថា ប្រើ​គ្រាប់ បែក​បុក​ប្រឆាំង​នាវាចម្បាំង​កូរ៉េ​ខាងត្បូង មួយ​គ្រឿង​កាលពី​ដំណាច់​ខែមីនា បណ្ដាល​ឱ្យ ស្លាប់​នាវិក​៤៦​នាក់ ដោយ​ចាត់​ទុក​ថា នេះ​ជា ការ​ឈ្លានពាន​របស់​ក្រុង​ព្យុ​ង​យ៉ាង​ដែល​មិន​អាច​ទទួលយក​បាន ។

ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​មួយ​ជាមួយ សម​ភាគី​កូរ៉េ​ខាងត្បូង លោក​យូ​ម្យុ​ង​វ៉ា​ន  លោកស្រី​ហ៊ី​ល​ឡា​រី មាន​ប្រសាសន៍​ថា ក្រុង វ៉ា​ស៊ី​ន​តោន​ស្វែងរក​មតិ​នានា​បន្ថែម​ទៀត ដើម្បី​ឱ្យ​ក្រុង​ព្យុ​ង​យ៉ាង​យល់ព្រម​ទទួលខុស ត្រូវ​ចំពោះ​ការ​លិច​នាវាចម្បាំង​ចំ​លុះ​១.២០០ តោន​ឈ្មោះ CHEONAN ។ សារព័ត៌មាន​កូរ៉េ​ខាងត្បូង​ចេញផ្សាយ​នា ពេល​ថ្មី​ៗ​នេះ​នូវ​ព័ត៌មាន​ទាំងឡាយ ដែល​ថា ក្រុង​វ៉ា​ស៊ី​ន​តោន​ពិចារណា​ពី​ការ​ដាក់​ទណ្ឌកម្ម ហិរញវត្ថុ​ប្រឆាំង​ក្រុង​ព្យុ​ង​យ៉ាង ។

លោកស្រី​ហ៊ី​ល​ឡា​រី គូសបញ្ជាក់​ថា យើង អំពាវនាវ​ដល់​កូរ៉េ​ខាងជើង​ឱ្យ​បញ្ឈប់​ការ​បង្កហេតុ និង​នយោបាយ​គំរាមកំហែង​របស់​ខ្លួន និង​ជម្លោះ​ចំពោះ​បណ្ដា​អ្នក​ជិតខាង ។ យើង នឹង​ធ្វើការ​រួម​គ្នា ដើម្បី​ឱ្យ​មាន​វិធានការ​មួយ ចំនួន​នៅ​ក្រុមប្រឹក្សាសន្ដិសុខ អ​.​ស​.​ប ។ ប្រមុខ​ការទូត​អា​មេ​រិ​កបាន​ពិភាក្សា​រួច​ហើយ ជាមួយ​បណ្ដា​មេដឹកនាំ​ចិន និង​ជប៉ុន​អំពី​សំណុំ រឿង​នេះ ។

លោកស្រី​ហ៊ី​ល​ឡា​រី សំដែង​ការ​គាំទ្រ របស់​លោកស្រី​ចំពោះ​ទណ្ឌកម្ម​មួយ​ចំនួន ប្រឆាំង​ក្រុង​ព្យុ​ង​យ៉ាង​ប្រកាស​នា​ពេល​ថ្មី​ៗ នេះ​ដោយ​ក្រុង​សេ​អ៊ូ​ល ក្នុង​នោះ​មានការ​ធ្វើ សមយុទ្ធ​យោធា​រួម​ប្រឆាំង​នាវាមុជទឹក​ជា មួយ​សហរដ្ឋអាមេរិក និង​ការ​ផ្អាក​ការ​ផ្លាស់ ប្ដូរ​ពាណិជ្ជកម្ម និង​ទ្វេភាគី​ជាមួយ​កូរ៉េ​ខាងជើង  ។

កូរ៉េ​ខាងត្បូង​ចាប់ផ្ដើម​សមយុទ្ធ​ប្រឆាំង​នាវាមុជទឹក


កង​ម៉ា​រី​ន​កូរ៉េ​ខាងត្បូង​បាន​ចាប់ផ្ដើម​ធ្វើ កាលពី​ថ្ងៃ​ទី​២៧ ឧសភា នូវ​សមយុទ្ធ​ប្រឆាំងនាវាមុជទឹក​ក្នុង​ដែនទឹក​ក្បែរ​កូរ៉េ​ខាងជើង ខណៈ​មាន​សញា​ទាំងឡាយ​ហាក់​បញ្ជាក់​ថា ចិន​វាយតម្លៃ​ឡើង​វិញ​ពី​ទំនាក់ទំនង​របស់​ខ្លួន ជាមួយ​ក្រុង​ព្យុ​ង​យ៉ាង ។
សមយុទ្ធ​ជើង​ទឹក​នេះ​សំដៅ​ឱ្យ​កូរ៉េ​ខាង ត្បូង​អាច​កំណត់​ដឹង​ច្បាស់​នូវ​ការ​ជ្រៀតចូល របស់​បណ្ដា​នាវាមុជទឹក​កូរ៉េ​ខាងជើង ។ ការ ស៊ើបអង្កេត​ជា​អន្ដរជាតិ​មួយ​វាយតម្លៃ​ថា គឺ​​នាវាមុជទឹក​កូរ៉េ​ខាងជើង​មួយ​គ្រឿង ដែលវាយប្រហារ​ធ្វើ​ឱ្យ​លិច​នាវាចម្បាំង CHEONAN កាលពី​ថ្ងៃ​ទី​២៦ មីនា កន្លង​មកនេះ​។

សមយុទ្ធ​នេះ​ព្រមទាំង​ការ​បង្កើន​កំរិត អាសន្ន​របស់​កងទ័ព​កូរ៉េ​ខាងត្បូង​អាច​បង្កើន កំហឹង​របស់​កូរ៉េ​ខាងជើង ដែល​បដិសេធ​ការ ទទួលខុសត្រូវ​លើ​ការ​បាញ់​លិច​នាវា CHEONAN ។ ចំណែក​កងទ័ព​កូរ៉េ​ខាងជើង​វិញ ប្រកាស កាលពី​ថ្ងៃ​ទី​២៧ ឧសភា ថា ខ្លួន​បញ្ចប់​កិច្ច ព្រមព្រៀង​មួយ​ដែល​សំដៅ​បង្ការ​រាល់​ការ ប៉ះទង្គិច​គ្នា ដោយ​អាវុធ​ជាមួយ​កូរ៉េ​ខាងត្បូង ។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ខណៈ​ដែល វិបត្ដិ​កាន់តែ​មាន​ភាព​ធ្ងន់ធ្ងរ​ឡើង​នៅ​ឧបទ្វីប កូរ៉េ ។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA រាយការណ៍​ថា នាយសេនាធិការ​កង ទ័ព​កូរ៉េ​ខាងជើង ក្នុង​សារ​មួយ​បញ្ជូន​ឱ្យ​កង ទ័ព​កូរ៉េ​ខាងត្បូង​ក៏​ព្រមាន​ផង​ដែរ​ពី​ការ​វាយ ប្រហារ​ជា​បន្ទាន់​មួយ​ប្រសិនបើ​កូរ៉េ​ខាងត្បូង រំលោភ​បំពាន​ព្រំដែន​អន្ដរ​កូរ៉េ​ក្នុង​សមុទ្រ លឿង​។

ក្រុង​សេ​អ៊ូ​ល​និង​ក្រុង​តូ​ក្យូ​ធ្វើ​រណសិរ្ស រួម​ប្រឈម​មុខ​ក្រុង​ព្យុ​ង​យ៉ាង ខណៈ​ចិន សំដែង​មរណទុក្ខ

កាលពី​ថ្ងៃ​ទី​២៩ ឧសភា ប្រទេស​កូរ៉េ​ខាងត្បូង និង​ជប៉ុន​បាន​បង្ហាញ​ពី​ការ​រួបរួម​គ្នា ប្រឈម​មុខ​នឹង​កូរ៉េ​ខាងជើងមុន​កិច្ចប្រជុំ កំពូល​ត្រីភាគី​ជាមួយ​ចិន​ជា​សម្ព័ន្ធ​ប្រពៃណី របស់​ក្រុង​ព្យុ​ង​យ៉ាង ។នាយក​រដ្ឋមន្ដ្រី​ចិន​លោក​វេន​ជា​បាវ ប្រ​ធា ធិ​បតី​កូរ៉េ​ខាងត្បូង​លោក​លី ម្យុ​ង​បាក់ និង នាយក​រដ្ឋមន្ដ្រី​ជប៉ុន​លោក​យូគី​អូ ហា​តូ​យ៉ា ម៉ា ត្រូវ​ជួប​គ្នា​កំពូល​នៅ​ទីក្រុង​ជាប់មាត់ សមុទ្រ SEOGWIPO នៃ​កោះ​ជឺ​ជូរ​បស់​កូរ៉េខាងត្បូង ដោយ​កិច្ចប្រជុំ​កំពូល​នេះ​មាន​រយៈ ពេល​២​ថ្ងៃ​ដែល​ត្រូវ​ផ្ដោត​លើ​ការ​កើនឡើង នៃ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ។

សហរដ្ឋអាមេរិក និង​កូរ៉េ​ខាងត្បូង​បាន ចោទប្រកាន់​កូរ៉េ​ខាងជើង​ថា បាន​ប្រើ​គ្រាប់ បែក​បុក​កាលពី​ថ្ងៃ​ទី​២៦ មីនា ធ្វើ​ឱ្យ​លិច​នាវា ចម្បាំង​ឈ្មោះ CHOENAN​ បណ្ដាល​ឱ្យ ស្លាប់​នាវិក​៤៦​នាក់ ។ក្រុង​ព្យុ​ង​យ៉ាង​បាន​បដិសេធ​ការ​ចោទ ប្រកាន់​នេះ ហើយ​អះអាង​កាលពី​ថ្ងៃ​ទី​២៩ ឧសភា ថា សហរដ្ឋអាមេរិក​ប្រើប្រាស់​ឧប្បត្ដិ ហេតុនេះ​​ដើម្បី​រក្សា​ទុក​មូលដ្ឋាន​យោធា របស់​ខ្លួន​នៅ​ជប៉ុន ហើយ​ធ្វើ​ឱ្យ​ចិន​ជា​សម្ព័ន្ធ មិត្ដ​សំខាន់​បំផុត​តែ​មួយ​គត់​របស់​កូរ៉េ​ខាង ជើង ស្ថិត​ក្នុង​ភាព​ទើស​ទល់ ។ ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ា​ស៊ី​ន​តោន​បាន​អំពាវនាវ​ដល់​ចិន​ឱ្យ ប្រកាន់​ជំហរ​ច្បាស់លាស់​មួយ​ក្នុង​វិបត្ដិ​នេះ ក៏ប៉ុន្ដែ​រហូត​មក​ទល់​ពេល​នេះ ចិន​ពុំ​ទាន់​ធ្វើការ បរិហារ​ណាមួយ​ចំពោះ​ឥរិយាបថ​របស់​កូរ៉េ ខាងជើង​នៅឡើយ ។

លោក​វេន​ជា​បាវ កាល ពី​ថ្ងៃ​ទី​២៨ ឧសភា នៅ​ប្រកាន់​ជំហរ​បែប​នេះ ពេល​ជួប​ពិភាក្សា​ជាមួយ​លោក​លី ម្យុ​ង​បាក់ ដោយ​អះអាង​ថា ក្រុង​ប៉េ​កាំ​ង​នឹង​មិន​ការ ពារ​នរណា​ឡើយ ។ លោក​មាន​ប្រសាសន៍​ថា ចិន​បដិសេធ​មិន​ធ្វើការ​ចោទប្រកាន់​នរណា មួយ​ហើយ​អំពាវនាវ​ដល់​ភាគី​ទាំង​២​ឱ្យ​មាន ការ​អត់ធ្មត់ ។ថ្លែង​មុ​​ន​ពេល​ចាប់ផ្ដើម​កិច្ចប្រជុំ​កំពូល​ត្រី ភាគី​នាយក​រដ្ឋមន្ដ្រី​ចិន ពុំ​បាន​និយាយ​យោង ណាមួយ​ដល់​រឿង​លិច​នាវា CHOENAN ​ឡើយ ។ លោក​មាន​ប្រសាសន៍​ថា នឹង​ធ្វើការ ជាមួយ​ដៃគូ​សន្ទនា​កូរ៉េ​ខាងត្បូង និង​ជប៉ុន ដើម្បី​ឱ្យ​ទទួល​បាន​លទ្ធផល​រឹង​មាំ និង​បញ្ជូន ដល់​សហគមន៍​អន្ដរជាតិ​នូវ​សារ​មួយ​នៃ​ទំនុក ចិត្ដ និង​ក្ដី​សង្ឃឹម​ក្នុង​សន្ដិភាព ស្ថិរភាព និង ការ​អភិវឌ្ឍន៍ ។

ក្នុង​ការ​ជួប​សន្ទនា​ជាមួយ​លោក​វេន​ជាបាវ​នាយក​រដ្ឋមន្ដ្រី​ជប៉ុន​លោក​ហា​តូ​យ៉ា​ម៉ា មាន​ប្រសាសន៍​ថា ជា​ការ​មិន​អាច​អត់អោន ឱ្យ​បាន​ឡើយ ចំពោះ​ការ​បង្កហេតុ​របស់​កូរ៉េ ខាងជើង ។ លោក​អះអាង​ពី​ការ​គាំទ្រ​ដោយ ឥត​សំចៃ​របស់​ជប៉ុន​ចំពោះ​កូរ៉េ​ខាងត្បូង ។ លោក​មាន​ប្រសាសន៍​ថា ជប៉ុន​ក៏​ដូច​ជា​សហ គម​ន៍​អន្ដរជាតិ​ទាំងមូល​ដែរ ថ្កោលទោស ចំពោះ​អំពើ​បង្កហេតុ​ហើយ​គាំទ្រ​ម៉ឺងម៉ាត់ ចំពោះ​កូរ៉េ​ខាងត្បូង ។ ម្យ៉ាងទៀត ជប៉ុន​នឹង ពង្រឹង​ទណ្ឌកម្ម​ប្រឆាំង​ក្រុង​ព្យុ​ង​យ៉ាង ។កាលពី​ថ្ងៃ​ទី​២៩ ឧសភា នាយក​រដ្ឋមន្ដ្រី ចិន​បាន​សំដែង​ការ​ចូលរួម​មរណទុក្ខ​ចំពោះ កូរ៉េ​ខាងត្បូង ។ លោក​វេន ជា​បាវ ថ្លែង​ថា ប្រទេស​របស់​លោក​នឹង​មិន​ការពារ​ប្រទេស ណាមួយ​ដែល​ទទួលខុសត្រូវ​ចំពោះ​ការ​វាយ ប្រហារ​នាវាចម្បាំង​នោះ​ឡើយ ។
មេដឹកនាំ​របស់​ប្រទេស​ទាំង​៣​មុន​ពេល បើក​កិច្ចប្រជុំ​កំពូល​បាន​ធ្វើការ​ស្មឹង​ស្មាធិ​១០ វិនាទី ដើម្បី​គោរព​វិញាណក្ខន្ធ​នាវិក​ទាំង​៤៦ រូប​ដែល​ស្លាប់ ៕