ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀលមានកម្លាំងយ៉ាងណាធៀបនឹងប្រាក់ប្រទេសទាំងនេះ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធានាគារជាតិនៃ កម្ពុជា នៅថ្ងៃទី ២ខែវិច្ឆិកា…

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធានាគារជាតិនៃ កម្ពុជា នៅថ្ងៃទី ២ខែវិច្ឆិកា ឆ្នាំ ២០២០នេះឱ្យដឹងថា ១ដុល្លារអាមេរិក ស្មើនឹង ៤០៦០ រៀល, ១អឺរ៉ូ ទិញចូល ៤៧២៧ រៀល លក់ចេញ ៤៧៧៤ រៀល និង ១ដុល្លារអូស្រ្តាលី ទិញចូល ២៨៤៥ រៀល លក់ចេញ ២៨៧៣ រៀល ។

ទន្ទឹមនេះសម្រាប់ហាងឆេងប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរ គឺថ្ងៃនេះ ១យន់ចិន ទិញចូល ៦០៧ រៀល លក់ចេញ ៦១៣ រៀល ខណៈដែល ១០០យ៉េនជប៉ុន ទិញចូល ៣៨៧៩ រៀល លក់ចេញ ៣៩១៨ រៀល ហើយ ១០០វុនកូរ៉េ ទិញចូល ៣៥៧ រៀល និងលក់ចេញ ៣៦១ រៀល ។

ជាមួយគ្នានេះ គឺ ១ដុល្លារសាំងហ្គាពួរ ទិញចូល ២៩៦៨ រៀល លក់ចេញ ២៩៩៨ រៀល ខណៈ ១បាតថៃ ទិញចូល ១៣០ រៀល លក់ចេញ ១៣១ រៀល និង ១០០០ដុងវៀតណាម ទិញចូល ១៧៥ រៀល ហើយលក់ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ