ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហន្តរាយរញ្ជួយ​ដី​​ ឆក់​យក​ជីវិត​មនុស្ស​​កើន​ឡើង​​ដល់​ជាង​៧០​នាក់​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​តួ​ក​គី ៖ អាជ្ញាធរ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​និង​សភាពការណ៍​បន្ទាន់​តួ​ក​គី ​បាន​រាយ​ការណ៍​នា​ថ្ងៃ​ទី​១ ខែ​​វិច្ឆិកា​ ឆ្នាំ​២០២០​នេះថា តុល្យការ​នៃ​ការ​រញ្ជួយ​ដី​ដែល​កើត​មាន​ក្នុង​ខេត្ត​IZMIR ភាគ​ខាងលិច​តួ​ក​គី ​ធ្វើ​ឱ្យ​ចំនួន​អ្នក​បាត់​បង់​ជីវិត​​កើន​ដល់​ជាង​៧០​នាក់​។…

ប្រទេស​តួ​ក​គី ៖ អាជ្ញាធរ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​និង​សភាពការណ៍​បន្ទាន់​តួ​ក​គី ​បាន​រាយ​ការណ៍​នា​ថ្ងៃ​ទី​១ ខែ​​វិច្ឆិកា​ ឆ្នាំ​២០២០​នេះថា តុល្យការ​នៃ​ការ​រញ្ជួយ​ដី​ដែល​កើត​មាន​ក្នុង​ខេត្ត​IZMIR ភាគ​ខាងលិច​តួ​ក​គី ​ធ្វើ​ឱ្យ​ចំនួន​អ្នក​បាត់​បង់​ជីវិត​​កើន​ដល់​ជាង​៧០​នាក់​។

ក្រៅពី​អ្នក​បាត់បង់​ជីវិត ​អាជ្ញាធរ​នោះ​គូ​ស​បញ្ជាក់​ទៀត​ថា មនុស្ស​សរុប​ដល់​៩៤០​នាក់​​ត្រូវ​របួស ក្នុង​ការ​រញ្ជួយ​ដី​កម្លាំង​៦,៦​រី​ស្ទ័​រ​នោះ ដែល​កើត​មាន​កាលពី​ថ្ងៃ​ទី​៣០ ខែ​​តុលា​ នៅ​សមុទ្រ​ EGEE ក្នុង​ដែនទឹក​នៃ​ស្រុក​ SEFERIHISAR​។ អ្នក​របួស​២១៨​នាក់ ​ក្នុង​ចំណោម​អ្នក​របួស​ទាំងអស់​នៅ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នៅឡើយ​។ ប្រតិបត្តិការ​រុករក ​និង​ជួយ​សង្គ្រោះ​នៅ​បន្ត ក្នុង​គំនរ​បាក់បែក​នៃ​អគារ ៨ ​ដែលរ​លំបាក់​ក្នុង​ខេត្ត​នោះ​។ រហូត​មក​ទល់​ពេល​នេះ ​មនុស្ស​១០៤​នាក់ រក​ឃើញ​នៅ​រស់រាន​មានជីវិត​ក្រោម​គំនរ​បាក់បែក​។

យោង​តាម​អភិបាលខេត្ត​ IZMIR លោក​TUNC SOYER​ ថា ការ​រញ្ជួយ​ដី​នោះ បណ្ដាល​ឲ្យ​អគារ​ក្នុង​​ខេត្ត ដល់​ទៅ​ប្រមាណ​ជា​៤០០​រក​ការ​បំផ្លាញ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ