ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Emmanual Adebayor បង្ហាញ​ម៉ូ​ដ​សក់​ថ្មី

8 ឆ្នាំ មុន

កីឡាករ​ខ្សែប្រយុទ្ធ​របស់​ក្លិប​មាន់​ខ្នាយ​មាស Tottenham សញ្ជាតិ​តូ​ហ្គោ វ័យ​៣១ ឆ្នាំ Emmanual Adebayor បាន​បង្ហាញ​ម៉ូ​ដ​សក់​ថ្មី​របស់​ខ្លួន​លើ​បណ្តាញ​កម្សាន្ត Instagram

កីឡាករ​ខ្សែប្រយុទ្ធ​របស់​ក្លិប​មាន់​ខ្នាយ​មាស Tottenham សញ្ជាតិ​តូ​ហ្គោ វ័យ​៣១ ឆ្នាំ Emmanual Adebayor បាន​បង្ហាញ​ម៉ូ​ដ​សក់​ថ្មី​របស់​ខ្លួន​លើ​បណ្តាញ​កម្សាន្ត Instagram កាលពី​ពេល​ថ្មី​ៗ​នេះ ។

អ្នកគាំទ្រ​កីឡាករ Adebayor បាន​ផ្ញើ​សារ​បង្ហោះ​លើ​បណ្តាញ​កម្សាន្ត Instagram ដោយ​មាន​អ្នកខ្លះ​សរសើរ​ពេល​ឃើញ​តារាបាល់ទាត់​រូប​នេះ​ផ្លាស់​ប្តូរ​ម៉ូ​ដ​សក់ ខ្លះ​ទៀត​សើចចំអក​ចំពោះ​ម៉ូ​ដ​សក់​នេះ ។

ជាមួយ​គ្នា​នេះ​ដែរ ការ​បង្ហាញខ្លួន​របស់ Emmenual Adebayor  គឺជា​ការ​មិន​ពេញចិត្ត​របស់​លោក Mauricio Pochettino ដែល​ជា​គ្រូ​ប​ង្វិ​ក​ប្រចាំ​ក្លិប ។ កាលពី​ខែមករា Adebayor បាន​ចូល​លេង​ឱ្យ​ក្លិប West Ham ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ។ មាន​ព័ត៌មាន​លេចឮ​ថា កីឡាករ​ខ្សែប្រយុទ្ធ​ពាក់អាវ​លេខ​១០​រូប​នេះ នឹង​ចាក​ចេញពី​ក្លិប Tottenham នៅ​ពេល​ចប់​រដូវ​កាល​នេះ ។

យោង​តាម​ប្រវត្តិ​របស់​តារាបាល់ទាត់​រូប​នេះ​គឺ​នៅ​ឆ្នាំ ២០០១-២០០៣ លេង​ឱ្យ​ក្លិប​បារាំង Metz រក​គ្រាប់​បាល់​បាន​១៥​គ្រាប់​ក្នុង​ចំណោម​ការ​ប្រកួត ៤៤​លើក ។ ឆ្នាំ​២០០៣-២០០៦ លេង​ឱ្យ​ក្លិប Monaco រក​គ្រាប់​បាល់​បាន​១៨​គ្រាប់ ក្នុង​ចំណោម​ការ​ប្រកួត​៧៨​លើក​។ ឆ្នាំ​២០០៦-២០០៩ លេង​ឱ្យ​ក្លិប Arsenal រក​គ្រាប់​បាល់​បាន​៤៦ គ្រាប់​ក្នុង​ចំណោម​ការ​ប្រកួត​១០៤​លើក និង​ឆ្នាំ​២០០៩-២០១២ លេង​ឱ្យ​ក្លិប Man City រក​គ្រាប់​បាល់​បាន​១៥​គ្រាប់​ក្នុង​ការ​ចូល​លេង​៣៤​លើក ៕