Asus បញ្ចេញ​ឡេ​ប​ថប​ម៉ូ​ដែល​ថ្មី Zenbook UX305


ក្រុមហ៊ុន​តៃវ៉ាន់ Asus កាលពី​ពេល ថ្មី​ៗ​នេះ​បាន​បញ្ចេញ​ឡេ​ប​ថប​ម៉ូ​ដែល​ថ្មី​គឺ Zenbook UX305 តម្លៃ​៩៩៩​ដុល្លារ​មាន​ដាក់​លក់​លើ Online ប៉ុន្តែ​មាន​ចំនួន​តែ​២០០​គ្រឿង​ប៉ុណ្ណោះ​ពោល​គឺជា​ការ​ផលិត​ឡើង​ដើម្បី​សាកល្បង​សមត្ថភាព និង​ប្រកួតប្រជែង​ជាមួយ​ផលិតផល​របស់​ក្រុមហ៊ុន​អា​មេ​រិ​ក Apple ។

លក្ខណៈ​ពិសេស​របស់​ឡេ​ប​ថប​ស៊េរី​ថ្មី​មួយ​ប្រភេទ​នេះ​គឺ​ទំហំ​១៣.៣​អីុ​ញ កម្រិត​ភ្លឺ​ច្បាស់​៣២០០​គុណ​នឹង​១៨០០​ភិ​ច​ស៊ែ​ល​ជាមួយ​រូបភាព QHD ។ ការ​បញ្ចេញ​ពន្លឺ​លើ​ផ្ទៃ​អេ​ក្រង់​ស្មើ​ល្អ​មិន​ចាញ់​ផលិតផល​របស់​ក្រុមហ៊ុន Apple គឺ MacBook ទេ ។ CPU ប្រភេទ Intel Core M-5Y71 ល្បឿន​១.២​ជី​កា​ហឺត RAM 8GB និង Hardisk 512GB ។ ឡេ​ប​ថប Zenbook UX305 មាន​ទម្ងន់​១.២​គីឡូក្រាម ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បច្ចេកវិទ្យា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ