ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​ម៉ា​ឡេ​ស៊ី​កើន​5,6%​ក្នុង​ត្រីមាស​ដំបូង​ឆ្នាំ​នេះ

8 ឆ្នាំ មុន

គូ​ឡា​ឡាំ​ពួ ៖ បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ផ្សាយ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​កើនឡើង​៥,៦%​នៅ​ក្នុងអំឡុងពេល​បី​ខែ​ដំបូង​ឆ្នាំ​២០១៥ នេះ ។

អគ្គទេសាភិបាល​ធនាគារ​Bank Negara Malaysia

គូ​ឡា​ឡាំ​ពួ ៖ បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ផ្សាយ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​កើនឡើង​៥,៦%​នៅ​ក្នុងអំឡុងពេល​បី​ខែ​ដំបូង​ឆ្នាំ​២០១៥ នេះ ។

អគ្គទេសាភិបាល​ធនាគារ​Bank Negara Malaysia​និយាយ​ថា តម្រូវការ​ក្នុងស្រុក​គឺជា​អ្នក​ជំរុញ​នូវ​កំណើន​ដ៏​សំខាន់​បំផុត ។ ការ​ប្រើប្រាស់​ឯកជន​បាន​ពង្រីក​នូវ​ការ​បោះ​ជំហាន​ខ្លាំង​ជាង​មុន​ប្រមាណ​ជា​៨,៨% ខណៈ​ការ​វិនិយោគឯកជន​បាន​កើនឡើង​១១,៧% ។

លោកស្រី​អគ្គទេសាភិបាល​បាន​បន្ត​ថា ផល​លើស​នៃ​គណនី​ចរន្ត​មាន​ភាព​ប្រសើរ​ឡើង​ដែល​សរុប​មាន​ចំនួន​២,៨០​ពាន់​លាន​ដុល្លារ​ឬ​៣,៧%​។ ដោយ​ផ្អែក​តាម​ការ​ប៉ាន់​ប្រមាណ​នៅ​ពេល​ខាង​មុខ​នេះ លោកស្រី​បាន​និយាយ​ថា តម្រូវការ​ក្នុងស្រុក​នឹង​នៅ​តែ​ជា​គន្លឹះ​ក្នុង​ការ​ជំរុញ​កំណើន​ដដែល ។ បើ​ទោះជា​នឹង​មានការ​សម្រួល​បណ្តោះអាសន្ន​ក្នុង​សកម្មភាព​ប្រើប្រាស់​ក៏​ដោយ ។

ចំពោះ​រូបិយប័ណ្ណ​ក្នុងស្រុក​គឺ​លុយ​រីង​ហ្គី​ត លោកស្រី​លើក​ឡើង​ថា វា​មានការ​កើនឡើង​ក្នុង​ខែមេសា  ស្រប​តាម​ការ​រើប​ឡើង​វិញ​នៃ​តម្លៃ​ប្រេង​ឆៅ​សកលលោក ៕