ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ត្រូវ​ស្ត្រី​រោលរាល​តណ្ហា​ចាប់រំលោ.ភ​3​ដង

8 ឆ្នាំ មុន

សារព័ត៌មាន «​ដឹ ហេ​រ៉​ល​» របស់​ស៊ី​ម​បា​វ៉េ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​មេ​ឡូ​ឌី​ជែក ឈី​ង​វ៉េ​ណា អាយុ​២៤​ឆ្នាំ រស់នៅ​ក្រុង​ហា​រ៉េ​រា​៉ ត្រូវ​តុលាការ​សម្រេច​ថា មាន​កំហុស​ពី​

សារព័ត៌មាន «​ដឹ ហេ​រ៉​ល​» របស់​ស៊ី​ម​បា​វ៉េ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​មេ​ឡូ​ឌី​ជែក ឈី​ង​វ៉េ​ណា អាយុ​២៤​ឆ្នាំ រស់នៅ​ក្រុង​ហា​រ៉េ​រា​៉ ត្រូវ​តុលាការ​សម្រេច​ថា មាន​កំហុស​ពី​បទ​ចាប់រំលោភ​បំពាន​ផ្លូវភេទ​យុវជន​ម្នាក់ ។

វា​ជា​រឿងហេតុ​កម្រ និង​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ ដ្បិត​ជា​ទូទៅ​ស្ត្រីភេទ​ទេ​ដែល​រង​ការ​ចាប់រំលោភ​ពី​បុរស​មាន​កម្លាំងបាយ​ខ្លាំង​ជាង ។

នាង​មេ​ឡូ​ឌី​ជែក ឈី​ង​វ៉េ​ណា សារភាព​ថា នៅ​ក្នុង​អំឡុង​ខែធ្នូ​ឆ្នាំ​២០១៤​នាង​កើត​មាន​ចំណង់​ផ្លូវភេទ​ខ្លាំង​នៅ​ក្នុង​ពិធីជប់លៀង​មួយ​ក្បែរ​លំនៅ​ឋាន​របស់​ខ្លួន ។ ដូច្នេះ​ហើយ​នាង​បោក​បញ្ឆោត​ឱ្យ​យុវជន​ម្នាក់​ដែល​ចូលរួម​ក្នុង​ពិធី​នោះ​ដែរ ជួយ​លើក​តុ​ចូល​ទៅ​ទុក​ក្នុងផ្ទះ​របស់​នាង ក្រោយ​ពេល​ពិធី​ចប់​នៅ​ម៉ោង​១១​យប់ ។ យុវជន​នោះ​យល់ព្រម​ធ្វើ​តាម​ដោយ​មិនដឹង​ថា​នាង​មាន​ផែនការ​អ្វីមួយ​ទៅ​លើ​រូបគេ​ទេ ។

នៅ​ពេល​យុវជន​អាយុ​១៨​ឆ្នាំ​នោះ​លើក​តុ​ទៅ​ទុក​ក្នុងផ្ទះ​របស់​នាង​រួចរាល់​ហើយ នាង​ឈី​ង​វ៉េ​ណា បិទ​គន្លឹះទ្វារ រួច​យក​កាំបិត​ភ្ជង់​គំរាម​ថា «​យើង​នឹង​ចាក់​ឱ្យ​ស្លាប់ ប្រសិនបើ​ជំទាស់​មិន​រួម​ភេទ​ជាមួយ​យើង​!» ។

តាម​ការ​សារភាព​របស់​នាង​ឈី​ង​វ៉េ​ណា នៅ​ក្នុង​សវនាការ​ឱ្យ​ដឹង​ថា នាង​ជា​អ្នក​ដោះ​សម្លៀក​បំពាក់​របស់​យុវជន​នោះ ហើយ​បង្ខំ​ឱ្យ​គេ​ពាក់​ស្រោម រួច​ទើប​ចាប់ផ្តើម​រំលោភ ។ ក្នុង​យប់​នោះ​នាង​ចាប់រំលោភ​គេ​ចំនួន​៣​លើក ។ បន្ទាប់​ពី​ឆ្អែតឆ្អន់​ហើយ នាង​ក៏​ដេញ​យុវជន​នោះ​ចេញពីផ្ទះ ។

មួយ​ខែ​ក្រោយមក យុវជន​រង​គ្រោះ​កើត​អាការ​សោកសៅ ហើយ​ប្រាប់​រឿង​រា​៉​វ​នោះ​ដល់​ឪពុក​។ ដឹង​បែប​នោះ​បុរស​ជា​ឪពុក​បាន​ដាក់​ពាក្យ​ប្តឹង​នាង​ឈី​ង​វ៉េ​ណា ។ តុលាការ​សម្រេច​ឱ្យ​យុវជន​រង​គ្រោះ​ឈ្នះក្តី ប៉ុន្តែ​ប្រភព​ព័ត៌មាន​មិន​បាន​បញ្ជាក់​ថា តើ​នាង​ឈី​ង​វ៉េ​ណា​ត្រូវ​តុលាការ​សម្រេច​ដាក់ទោស​បែប​ណា​ទេ៕