ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ា​ន លី​ន​ដា មិន​ទទួល​ពាក្យ​សារភាព​កំហុស​ជម្រើស​ដាច់ខាត​គឺ​ដើរ​ចេញ​ព្រោះ​ការ​ប្រមាថ ក្បត់​…

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចំណងអាពាហ៍ពិពាហ៍​រយៈពេល​ជាង​១៤​ឆ្នាំ​រវាង​លោក​យ៉ែ​ម សំ​អូន និង​អ្នក​នាង​យ៉ា​ន លី​ដា កាន់តែ​បង្ហាញ​ច្បាស់​ពី​ការ​បែកបាក់​មិន​អាច​ផ្សារ​ភ្ជាប់​វិញ​បាន បន្ទាប់​ពី​អ្នក​នាង​យ៉ា​ន លី​ន​ដា

រាជធានី​ភ្នំពេញ ៖ ចំណងអាពាហ៍ពិពាហ៍​រយៈពេល​ជាង​១៤​ឆ្នាំ​រវាង​លោក​យ៉ែ​ម សំ​អូន និង​អ្នក​នាង​យ៉ា​ន លី​ដា កាន់តែ​បង្ហាញ​ច្បាស់​ពី​ការ​បែកបាក់​មិន​អាច​ផ្សារ​ភ្ជាប់​វិញ​បាន បន្ទាប់​ពី​អ្នក​នាង​យ៉ា​ន លី​ន​ដា បដិសេធ​មិន​ទទួលយក​ការ​សូម​អភ័យទោស​ពី​លោក​យ៉ែ​ម សំ​អូន ។

អ្នក​នាង​យ៉ា​ន លី​ន​ដា បាន​ឆ្លើយ​តប ភ្លាម​ៗ បន្ទាប់​ពី​លោក​យ៉ែ​ម សំ​អូន ថ្លែង​សូមទោស​តាម​ហ្វេ​ស​ប៊ុ​ក ។ អ្នក​នាង​យ៉ា​ន លី​ន​ដា ចាត់​ទុក​សារ​របស់​លោក​យ៉ែ​ម សំ​អូន គឺ​គ្រាន់តែ​ជា​លេស​បិទ​បាំង​អំពើអាក្រក់​របស់​លោក​ពី​ភ្នែក​មហាជន​ប៉ុណ្ណោះ ខណៈ​មហាជន​មិន​បានដឹង​ពី​ភាព​ឈឺចាប់​របស់​នាង​ឡើយ ។

អ្នក​នាង​យ៉ា​ន លី​ន​ដា សរសេរ​សារ​បកស្រាយ និង​ឆ្លើយ​តប​ការ​សូមទោស​ពី​លោក យ៉ែ​ម សំ​អូន លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សំ​ណេ​រដែ​ល​រ៉ាយរ៉ាប់​សេចក្តី​សូម​អភ័យទោស​របស់​អ្នក ខ្ញុំ​សូម​អធិប្បាយ​ប្រកបដោយ​ការ​សម្រេចចិត្ត​ច្បាស់លាស់​មួយ​សម្រាប់​គោលការណ៍​ជីវិត​របស់ខ្ញុំ​ដែល​តែងតែ​ស្រែក​ទាមទារ​ឱ្យ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​។ មនុស្ស​ស្រី​ដូច​ខ្ញុំ គិត​ៗ​ទៅ​គឺ​ពូកែ​ទ្រាំ​ហួសហេតុ​ពេក​ហើយ មក​ដល់​ថ្ងៃនេះ​ទើប​ខ្ញុំ​ដឹង​ច្បាស់​ថា ហេតុ​អី​ខ្ញុំ​ធ្វើបាប​ខ្លួន​ម្ល៉េះ ? ដូច្នេះ​ស្រី​ម្នាក់​នេះ​ឈប់​ទ្រាំ​ទៀត​ហើយ ខ្ញុំ​លែង​មាន​កម្លាំង​សម្រាប់​ទ្រ​ទម្ងន់​ទុក្ខ និង​ការ​ឈឺចាប់​ទៀត​ហើយ ទើប​ខ្ញុំ​ត្រូវ​ឱ្យ​តម្លៃ​ៃ​ខ្លួនឯង​ជា​លើក​ចុង​ក្រោយ​ដោយ​ការ​ដើរ​ចេញ​ប្រសើរ​ជាង​រង់ចាំ​គេ​ដោះ​លែង ហើយ​នៅ​តែ​ទ្រាំ​ឱ្យ​គេ​ទន្ទ្រាន​ចិត្ត​រាល់ថ្ងៃ តើ​រស់​ក្នុង​ជីវិត​បែប​នេះ សុភមង្គល​ស្ថិត​នៅ​ត្រង់​ណា ? តើ​ចាំ​ឱ្យ​គេ​ជា​អ្នក​ទាត់​ខ្ញុំ​ចោល​ឬ ? តើ​នៅ​ពេល​នោះ​តម្លៃ​ជា​មនុស្ស ជា​ស្ត្រី ស្ថិត​នៅ​ត្រង់​ណា? វា​ច្បាស់​ណាស់​ហើយ ខ្ញុំ​ប្រាកដ​ថា​មហាជន​ទូទៅ​ពិតជា​បាន​មើលឃើញ​យ៉ាង​ច្បាស់​សំ​ណេ​រ​សូម​អភ័យទោស​របស់​គាត់​នោះ ក៏​ព្រោះតែ​គាត់​បានដឹង​ថា ការ​ភូត​កុហក និង​លេស​របស់​គាត់​មិន​ទទួល​បាន​ជោគជ័យ ការ​លាងខ្លួន​របស់​គាត់​ពី​មហាជន​លាង​មិន​ជ្រះ នៅ​តែ​ជាប់​ក្លិន​ជា​មនុស្ស​អាក្រក់ ហិង្សា កាច​សាហាវ ចុះ​ក្រែង​ប្រកែក​ថា​ខ្លួន​មិន​បាន​ធ្វើ​ទេ ជា​ឧបទ្ទវហេតុ ? ប្រកែក​ដាច់ខាត​ថា​ជា​ការ​យល់​ច្រឡំ ខ្លួន​មិន​បាន​ធ្វើ ? ចុះបើ​ដឹងខ្លួន​ខុស​ទទួល​ថា​ធ្វើ ម៉េច​ពី​ដំបូង​ប្រកែក​ម៉េះ្ល ? ពេល​ដឹង​ថា ខ្លួនឯង​មិន​ទទួល​ជោគជ័យ​ក៏​មក​ទទួលកំហុស​ទាមទារ​យក​ការ​អាណិត? ចុះ​ខ្ញុំ​ឈឺចាប់​ទាំង​កាយ ទាំង​ចិត្ត​ពេញ​មួយ​ជីវិត ហើយ​នរណា​ទៅ​ដែល​គួរ​ឱ្យ​អាណិត តែ​ខ្ញុំ​ដឹង​ថា អ្នក​គ្មាន​ក្តី​អាណិត​សម្រាប់​ខ្ញុំ​ទេ ព្រោះ​បើ​មិន​ដូច្នោះ​ទេ អ្នក​ក៏​លើកដៃ​ប្រើ​កម្លាំងបាយ​មក​លើ​ខ្ញុំ​ជា​ស្រី​ទន់ខ្សោយ​មិន​បាន​ដែរ តើ​នរណា​ខ្លះទៅ​ដែល​ដឹង​ថា​មនុស្ស​មាត់​ផ្អែម​ពី​សម្បក​ក្រៅ​ដូច​អ្នក តែ​ធាតុ​ពិត​វា​បែប​ហ្នឹង សម្រាប់​ខ្ញុំ​ជាង​១០​ឆ្នាំ​មកនេះ ខ្ញុំ​ស្គាល់​ច្បាស់​ហើយ ស្គាល់​រហូត​ស្បថ​សុំ​ស្មា​លា ព្រោះ​ខ្ញុំ​ស្គាល់​ច្បាស់​ខ្លាំង​ពេក ។

គាត់​និយាយ​ថា គាត់​ស្រឡាញ់​ខ្ញុំ ប៉ុន្តែ​អស់​រយៈពេល​១៤​ឆ្នាំ​មក​ហើយ គាត់​គួរតែ​ឱ្យ​តម្លៃ​ខ្ញុំ ព្រោះ​ខ្ញុំ​ជា​ប្រពន្ធ​ម្នាក់​ដែល​មិន​ដែល​ដេក​ផ្ទះ​ចាំតែ​ហ៊ឺហា ចាយ​លុយ​ប្តី​ទេ ខ្ញុំ​ប្រឹង​ធ្វើការ​ទាំងឈឺទាំងជា ពេល​ខ្លះ​ស្ទើរតែ​វារ​ទៅ​ធ្វើការ តើ​គាត់​ដែល​មានកូន​ចិត្ត​អាណិត​ខ្ញុំ​ខ្លះ​ទេ​! ចម្លើយ​គឺ គ្មាន​ៗ​សោះតែ​ម្តង អ្វី​ដែល​គាត់​ផ្តល់​ឱ្យ​ខ្ញុំ គឺ​មាន​តែ​ការ​រំលោភ​បំពាន​ដោយ​ពាក្យ​សម្តី ផ្លូវចិត្ត អារម្មណ៍ និង​រាង​កាយ តាម​ចរិត​ធម្មជាតិ​របស់​គាត់​ប៉ុណ្ណោះ ហើយ​ក៏​គ្មាន​ថ្ងៃ​គាត់​កែ​ដែរ ខ្ញុំ​សឹងតែ​ភ្នាល់​ដាក់​ជីវិត ។

អំពើ​របស់​គាត់  គឺ​មិន​អាច​លើកលែង​បាន​ទេ? មក​ដល់​ពេល​នេះ​គាត់​បាន​ប្តេជ្ញា​ចិត្ត​សូម​អភ័យទោស ដើម្បី​បង្ហាញ​ឱ្យ​មហាជន​បានឃើញ តែ​គាត់​គ្រាន់តែ​ធ្វើ​ឱ្យ​មហាជន​មើល ចុះ​ខ្ញុំ​និង​គ្រួសារ​ខ្ញុំ ? បើសិនជា​ខ្ញុំ​ផ្តល់​ឱ្យ​ម្តង​ហើយ​ម្តងទៀត​គាត់​នឹង​មាន​មោទនភាព​ជាមួយ​ការ​អភ័យទោស​របស់ខ្ញុំ​ម្តង​ហើយ​ម្តងទៀត​ដូច​គ្នា ហើយ​ក៏​ច្បាស់​១០០% ថា​នឹង​មានរឿង​នេះ​ម្តង​ហើយ​ម្តងទៀត រហូត​ដល់​មាន​ថ្ងៃមួយ​ធ្វើ​ទាល់តែ​ខ្ញុំ​ស្លាប់ ហើយ​ក៏​និយាយ​ថា​សូមទោស​គ្មាន​ចេតនា​ទេ គ្មាន​ចេតនា​រហូត​អីុ​ចឹ​ង​ទៅ ? តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ធ្វើ​រឿង​អ​ចេតនា​រាប់​មិន​អស់យ៉ាង​នេះ​ហើយ​រឿង​គ្រប់យ៉ាង​ដែល​បាន​កើតឡើង​សុទ្ធតែ​ខ្លួន​គាត់​ជា​អ្នក​ប្រព្រឹត្ត  ហើយ​បាន​គ្រោង​ទុកជា​មុន ដល់​ពេល​ខ្ញុំ​ចាប់​បាន​នៅ​តែ​ប្រកែក​ថា​ទេ មិន​ដែល​ចេះ​ទទួលកំហុស ។

គាត់​បាន​សរសេរ​ថា គាត់​ស្រឡាញ់​កូនស្រី​ណាស់ តើ​ស្រឡាញ់​របៀប​ណា​ទៅ ? ធាតុ​ពិត​គាត់​មិន​បាន​ទៅ​ជួប​កូន​ដោយ​ស្ម័គ្រចិត្ត​នោះ​ទេ ហ្នឹង​ឬ​ជា​ក្តី​ស្រឡាញ់​របស់​ឪពុក​ចំពោះ​កូន? ជំនួស​មក​វិញ​គាត់ posts សារ​ជា​ធា​សាធារណៈ ដោយ​ប្រាប់​សាធារណជន​អំពី​របៀប​ដែល​គាត់​មិន​អាច​ជួប​កូន គឺ​ដោយសារ​តែ​ការ​ធ្វើ​ការងារ តែ​ទំនេរ​គាត់​ទៅ​ដើរ​លេង​បាន ! ហ្នឹងហើយ​លោកឪពុក​ដែល​ស្រឡាញ់​កូន ។

លោក​និយាយ​ថា លោក​គឺជា​មនុស្ស​ម្នាក់​ដែល​បាន​សាង​នូវ​កំហុស ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃនេះ វិនាទី​នេះ គាត់​នៅ​តែ​ជា​មនុស្ស​កុហក​ដដែល ហើយ​បាន​បន្ត​ការ​និយាយ​កុហក​និង​រៀបចំ​លាង​ខ្លួនឯង និពន្ធ​រឿង​ខ្លួនឯង ដឹកនាំ​រឿង​ខ្លួនឯង ហើយ​សម្តែង​ដោយ​ខ្លួនឯង​ឱ្យ​មនុស្ស​គ្រប់​គ្នា​នៅ​ជុំវិញ​ខ្លួន​គិត​ថា​គឺ​រូប​គាត់​ទេ​ទើប​ជា​ជន​រង​គ្រោះ​ពិតប្រាកដ ។

គាត់​និយាយ​អំពី​អតីតកាល​របស់ខ្ញុំ​ដែល​មិន​ស្គាល់​អ្វី​បន្តិច​សោះ​ពី​សិល្បៈ ហើយ​គាត់​គឺជា​បុរស​ម្នាក់​ដែល​ដឹក​ដៃ​ខ្ញុំ​ដើរ​រហូត​មក​ដល់​ពេល​នេះ សួរ​ថាបើ​ខ្ញុំ​គ្មាន​សមត្ថភាព​គ្រប់យ៉ាង​អាច​ទៅ​រួច​ទេ ? គាត់​បាន​ចោទ​ខ្ញុំ​ថា ខ្ញុំ​មិន​ស្មោះត្រង់ ប៉ុន្តែ​អ្នក​ដែល​មិន​ស្មោះ​ត្រង់នោះ​គឺជា​គាត់​ទៅ​វិញ​ទេ ហើយ​ការណ៍​ពិត​វា​បាន​បង្ហាញ​ច្បាស់​ទៅ​ហើយ​ថា​អ្វី​ដែល​គាត់​ត្រូវការ​នោះ​គឺ​មិនមែន​ខ្ញុំ​ដែល​ជា​ប្រពន្ធ​នោះទេ ហើយ​ក៏​មិនមែន​មនុស្ស​ស្រី​ណា​ផ្សេង​ដែរ គឺ​គាត់​ត្រូវការ​«ប្រុស»។

គាត់​បាន​ស្បថ​ដាក់​ជីវិត​របស់​គាត់​ថា គាត់ មិន​បាន​ធ្វើ​អីុចឹ​ង ។  ខ្ញុំ​ចាប់​បាន​ហើយ​ក៏​នៅ​តែ​ប្រកែក ហើយ​ទៅ​ជា​មក​លាប​ពណ៌​ឱ្យ​មហាជន​គិត​ថា ប្រហែល​មក​ពី​ខ្ញុំ​ក្បត់​ប្តី​ទើប​ប្តី​តាម​ទាន ់ហើយ​ប្រើ​អំពើ​ហិង្សា តើ​នរណា​ជា​អ្នក​តាម​ទាន់​នរណា? តើ​គាត់​នៅ​មានចិត្ត​ស្រឡាញ់​ខ្ញុំ​ស្អី​ទៀត គ្រប់យ៉ាង​គ្រាន់តែ​ជា​ការ​កុហក បំភ័ន្ត​ភ្នែក ព្រោះ​នៅ​ពី​ក្រោយខ្នង​របស់ខ្ញុំ​គាត់​បាន​ទាក់ទង​បុរស​ជា​ច្រើន ។

ខ្ញុំ​មាន​ពេល​វែង​បំផុត​សម្រាប់​សាង​សុភមង្គល​រវាង​ម្តាយ​និង​កូន​របស់ខ្ញុំ នោះ​ក៏​ព្រោះតែ​វា​ជា​សុភមង្គល​មួយ​ដែល​បាន​ពី​ក្តី​ស្រឡាញ់​ពិតប្រាកដ រវាង​ម្តាយ​និង​កូន ហើយ​ខ្ញុំ​ត្រូវ​តែ​បង្ហាញ​មុខមាត់​ពិត​របស់​គាត់​ទៅ​កាន់​ពិភពលោក ដោយសារ​តែ​ខ្ញុំ​មិន​ចង់ឱ្យ​កូនស្រី​ជាទី​ស្រឡាញ់​របស់ខ្ញុំ ត្រូវ​គេ​ប្រមាថ​ពេបជ្រាយ​ដោយ​ភាព​អាម៉ាស់ និង​ការ​រង​ទុក្ខវេទនា ឈឺចាប់ ផ្ដេសផ្ដាស មួយ​នេះ​ដែល​ខ្ញុំ​បាន​ស៊ូទ្រាំ​ពី​គាត់ ។ ប៉ុន្តែ​នៅ​ក្នុង​ការ​ប៉ុនប៉ង​របស់​គាត់​ដើម្បី​ជួយ​សង្គ្រោះ​ខ្លួន ឬ គឺជា​ការ​ត្រៀមខ្លួន​ជា​ស្រេច​ដូចដែល​ធ្លាប់​បាន​កុហក​ប្រជាជន​កម្ពុជា​ក្នុង​ការ​កេង​ចំណេញ​យក​ការ​អាណិតអាសូរ​ពី​មហាជន ។ ការ​សម្តែង​ជា​សាធារណៈ​របស់​គាត់​គឺជា​ការ​សម្តែង​ខុស​ពី​ចរិត​ពិត​របស់​គាត់​ទាំងស្រុង ។ បងប្អូន​ជនរួមជាតិ​ជាទី​គោរព ស្រឡាញ់​របស់ ខ្ញុំ​ៗ​មិន​អនុញ្ញាត​ឱ្យ​កេរ្តិ៍ឈ្មោះ កិត្តិយស និង​ជីវិត​របស់ខ្ញុំ​មក​ប្រឡាក់ និង​ក្តោប​ក្តាប់ ឃុំឃាំង​ជាន់ឈ្លី​ដូច​ទាសករ ដោយ​បុរស​ដ៏​អាក្រក់​នេះ​ទៀត​ទេ ។ ខ្ញុំ​ត្រូវ​បាន​ក្លាយជា​ជន​រង​គ្រោះ​មួយ​រូប​អស់​រយៈពេល​១៤​ឆ្នាំ ។ ខ្ញុំ​ខិតខំ​អត់ធ្មត់ សង្កត់ចិត្ត​នៅ​ស្ងៀម ទ្រាំ​បៀមទុក្ខ​អស់​រយៈពេល​១៤​ឆ្នាំ ។ ខ្ញុំ​សង្ឃឹមថា រយៈពេល​១៤​ឆ្នាំ បុរស​ម្នាក់​នេះ​នឹង​ផ្លាស់​ប្តូរ​ចរិត​របស់​គេ ហើយ​ខិតខំ​ឱ្យ​ជីវិត​ប្តី​ប្រពន្ធ​មាន​ការណ៍​ប្រសើរ​ទៅ​មុខ ពិសេស​គឺ​ដើម្បី​កូន ។ ប៉ុន្តែ​ឥឡូវនេះ​ខ្ញុំ​ដឹង​ថា អ្វី​ដែល​គាត់​យកចិត្ដទុកដាក់​បំផុត​នោះ គឺ​ចំពោះតែ​ខ្លួន​គាត់​ផ្ទាល់​ប៉ុណ្ណោះ ។ គ្រប់យ៉ាង​ដែល​ខ្ញុំ​និយាយ​គឺជា​ការណ៍​ពិត​ទាំងអស់ ហើយ​ប្រសិនបើ​មាន​អ្នក​ជឿ​តាម​សម្តី​កុហក​របស់​គាត់​ក៏​ជឿ​ចុះ ។
សម្រាប់​ខ្ញុំ​មិន​មាន​ជម្រើស​ផ្សេង​ទេ គឺ​មាន​តែ​ការ​ដើរ​ចេញ​ប៉ុណ្ណោះ ទើប​អាច​ចេញ​ផុត​ពី​ក្រញាំ​ដ៏​កាច​សាហាវ​មួយ​នេះ​បាន ។ ដើម្បី​បង្ហាញ​ពី​ការ​កុហក​របស់​ប្រុស​ម្នាក់​នេះ ខ្ញុំ​ត្រូវ​តែ​លាតត្រដាង​នូវ​ការ​ពិត​ទាំងអស់ ហើយ​ក៏​ដើម្បី​ការពារ​កិត្តិយស​របស់ខ្ញុំ​ជា​ស្រី​ផង​ដែរ ។ សូម​ចាំ​ថា ខ្ញុំ​ដើរ​ចេញ​ព្រោះ​ការ​ប្រមាថ ជាន់​ឈី្ល ធ្វើបាប​ពី​អ្នក រួម​ទាំង​ការ​កុហក​បោកប្រាស់ និង​ការ​ផិតក្បត់ ។ គាត់​បាន​ស្បថ​ដាក់​ជីវិត​របស់​គាត់​ថា គាត់​បាន​ប្តេជ្ញា​ចិត្ត​ដោយ​ស្មោះត្រង់​ជាមួយ​នឹង​ខ្ញុំ​ដោយ​ការ​មិន​មាន​ស្នេហា​ជាមួយ​បុរស ប៉ុន្តែ​ទីបំផុត​គាត់​នៅ​តែ​មិន​អាច​ធ្វើ​បាន នៅ​តែ​មិន​អាច​ក្បត់​អារម្មណ៍​ពិត និង​ចំណូលចិត្ត​ពិត​របស់​គាត់​បាន  តើ​នៅ​តែ​ប្រកែក​ធ្វើ​អី បើ​ខ្ញុំ​ចាប់​បាន​អស់​ទៅ​ហើយ​ៗ ក៏​មិនមែន​លើក​ទី​មួយ ឬ​ម្នាក់​ដែរ អ្នក​ធ្វើ​ហេតុ​អ្វី​មិន​ហ៊ា​ន​ទទួល ?

ខ្ញុំ​ពិតជា​សោកស្តាយ​ដោយ​ការ​សូមទោស​នេះ​គឺជា​ការ​សូមទោស​ដោយ​មិន​ស្មោះត្រង់​។  គាត់​នៅ​តែ​ព្យាយាម​បញ្ជាក់​ថា វា​ជា​រឿង​ចៃដន្យ​មួយ​ទាំង​ការ​ប្រើ​ហិង្សា​មក​លើ​រូបរាង​កាយ​របស់ខ្ញុំ ។ ពេល​ដឹង​រឿង​ពិត​ទាំងអស់ ខ្ញុំ​ឈឺចាប់​ណាស់ តែ​កូនស្រី​របស់ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា ម៉ាក់​ត្រូវ​រឹង​មាំ ក្រោកឈរ​ឡើង ហើយ​ដើរទៅ​មុខ កូន​ជា​អ្នក​ដឹក​ដៃ​ម៉ាក់ ។ ពេល​នេះ​ខ្ញុំ​គោរព​តាម​ការ​សម្រេចចិត្ត​របស់ខ្ញុំ ចង់​ផ្លាស់​ប្តូរ​ជាមួយនឹង​ជីវិត​របស់ខ្ញុំ​ដោយ​សន្តិវិធី​ចាប់ពី​ពេល​នេះ​ទៅ ។ គ្រប់​រឿង​ទាំងអស់​ដែល​នាង​ខ្ញុំ​បាន​បំភ្លឺ​ពេល​នេះ​គឺជា​ការណ៍​ពិត​ទាំងស្រុង ហើយ​ក៏​គ្មាន​ថ្ងៃ​ដែល​នាង​ខ្ញុំ​យក​ជីវិត​របស់​ខ្លួនឯង​មក​ឱ្យ​បុរស​ម្នាក់​នេះ​ជាន់ឈ្លី​ជា​ថ្មី​ម្តងទៀត​ដែរ ៕