ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿង​ឩប​ភោគ​បរិភោគ​ឡើង​ថ្លៃ​ជំរុញ​ឱ្យ​មាន​ជន​ក្រីក្រ​មានការកើន​ឡើង

13 ឆ្នាំ មុន

ប្រជាជន​ក្នុង​ប្រទេស​ក្រីក្រ​នៅ​ទូ​ទាំងពិភពលោក​កំពុង​ជួប​ប្រទះ​នឹង​ បញ្ហា​ទំនិញឡើងថ្លៃ ជា​ហេតុ​ធ្វើ​ឱ្យ​មាន​មនុស្ស​ក្រីក្រ និងកង្វះ​សារធាតុ​អាហារ​កាន់តែ​ច្រើន​ឡើង ព្រោះ​ត្រូវ​ប្ដូរ​ឥរិយាបថ​ឈប់​ទទួលទាន​សាច់សត្វ ផ្លែ​ឈើ និង​កាត់​បន្ថយ​ចំនួន​អាហារ ។ ទំនិញ​ឡើងថ្លៃ​ធ្វើ​ឱ្យ​អ្នក​ក្រីក្រ​ជ្រើសរើស​ទិញ​អាហារ​តំលៃ​ថោក បង្កើត​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​ដល់ផ្នែក​រដ្ឋ​នៅ​ក្នុង​ប្រទេស​នីមួយ​ៗ​ដែល​ ត្រូវ​ដោះស្រាយ​បញ្ហា​ពី​អតិផរណា​សាច់ប្រាក់ ។

ប្រជាជន​ក្នុង​ប្រទេស​ក្រីក្រ​នៅ​ទូ​ទាំងពិភពលោក​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ទំនិញឡើងថ្លៃ ជា​ហេតុ​ធ្វើ​ឱ្យ​មាន​មនុស្ស​ក្រីក្រ និងកង្វះ​សារធាតុ​អាហារ​កាន់តែ​ច្រើន​ឡើង ព្រោះ​ត្រូវ​ប្ដូរ​ឥរិយាបថ​ឈប់​ទទួលទាន​សាច់សត្វ ផ្លែ​ឈើ និង​កាត់​បន្ថយ​ចំនួន​អាហារ ។ ទំនិញ​ឡើងថ្លៃ​ធ្វើ​ឱ្យ​អ្នក​ក្រីក្រ​ជ្រើសរើស​ទិញ​អាហារ​តំលៃ​ថោក បង្កើត​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​ដល់ផ្នែក​រដ្ឋ​នៅ​ក្នុង​ប្រទេស​នីមួយ​ៗ​ដែល​ត្រូវ​ដោះស្រាយ​បញ្ហា​ពី​អតិផរណា​សាច់ប្រាក់ ។

អង្គការ​ម្ហូបអាហារ និង​កសិកម្ម​នៃ​អង្គ ការ​សហប្រជាជាតិ (FAO) បានឱ្យ​ដឹង​ពី​តួលេខ​ថ្លៃ​ម្ហូបអាហារ​ផ្សេង​ៗ​រួម​ទាំង​គ្រាប់​ធញជាតិ សាច់ ផលិតផល​ប្រភេទ​ទឹកដោះគោ​នៅក្នុង​ប្រទេស​៩០​នៅ​ទូ​ទាំង​ពិភពលោកក្នុង​ខែ មីនា កន្លង​មក គឺ​ទំនិញ​ឡើងថ្លៃ​ជា​មធ្យមដល់​ទៅ​២២% ធៀប​នឹង​ឆ្នាំ​មុន​ក្នុង​អំឡុង​ខែតែ​មួយ ។ ទោះបីជា​ថ្លៃ​ទាប​ជាង​ឆ្នាំ​២០០៨ ក៏​ដោយ ប៉ុន្ដែ​ថ្លៃ​អង្ករ និង​ម្សៅ​មី​ក្នុង​ទីផ្សារអាស៊ី​កើន​ខ្ពស់​ពី​២០​ទៅ​៧០% ច្រើន​ជាង​ឆ្នាំ ២០០៩ ។

រដ្ឋាភិបាល​ក្នុង​ប្រទេស​នីមួយ​ៗ​បាន​អះអាង​លើ​មូលហេតុ​ដោយសារ​គ្រោះ​រាំង​ស្ងួត និង​តំលៃ​ប្រេង​ឡើងថ្លៃ ខណៈ​ពេល​ក្រុម​អ្នកវិភាគ​មក​ពី​បណ្ដា​ប្រទេស​ជា​ច្រើន ដូច​ជា ឥណ្ឌា អា​ហ្ស​ង់​ទី​ន និង​អេ​ហ្ស៊ី​ប សំលឹង​ក្នុងទស្សនៈ​តែ​មួយ ព្រោះតែ​រដ្ឋាភិបាល​គ្រប់គ្រង ដោយ​មាន​កំហុសឆ្គងធ្វើ​ឱ្យ​ថ្លៃ​ម្ហូបអាហារកាន់តែ​ខ្ពស់ គួប​ផ្សំ​នឹង​ក្រុម​អាជីវករ រួម​គ្នាទិញ​ទំនិញស្ដុក​ទុក​ធ្វើ​ឱ្យ​ថ្លៃ​កើនឡើង​។ បញ្ហានេះ (FAO) បាន​ប៉ាន់​ប្រមាណ​ថា ប្រជាជននៅ​លើ​ពិភពលោក​មាន​ភាព​ក្រីក្រ​កើនឡើង​ដល់​ទៅ​១០០​លាន​នាក់​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ដើមទុន​នៃ​ការចំណាយ​ទៅ​លើ​អង្ករក្នុង​មួយ​គ្រួសារ​ក៏​មាន ការ​បំរែបំរួល​ថ្លៃ​ទំនិញ​បរិភោគ​ដោយ​មានទំនិញ​ខ្លះ​កើនឡើង​ខ្ពស់ ជា​ពិសេស​គឺ​សណ្ដែកសៀង ។ តាម​ធម្មតា​ក្រុម​អ្នកមាន​តំរូវការបរិភោគ ជា​ជនជាតិ​អាស៊ី ជា​ហេតុ​ធ្វើ​ឱ្យ​ក​សិករ​នៅ​អា​ហ្ស​ង់​ទី​ន និង​ប្រទេស​ផ្សេង​ៗ​ទៀតងាក​ទៅ​ដាំ​សណ្ដែកសៀង​ជូន​កសិដ្ឋាន​ចិញ្ចឹមគោ ឬ​ស្រូវ​សាលី និង​ពោត ព្រោះថា ការ​នាំចេញ​មាន​តំលៃ​ខ្ពស់​ដែល​ប៉ះពាល់​ដល់​កង្វះខាត​សាច់សត្វ និង​ផលិតផល​ផ្សេង​ៗ​នៅ​ក្នុងប្រទេស ៕