ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​បា​រ៉ា​ស់​បិទផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង​៣​គោលដៅ ទោះ​ទឹក​ស្រក​អស់​​ក្ដី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះជា​ទឹក​ដែល​ជន់​លិច​បាន​ស្រក​អស់ហើយ​ក្ដី ប៉ុន្តែ​អាជ្ញាធរ​នៅ​តែ​បន្ត​បិទ​ចរាចរ​មិន​ឲ្យ​ឆ្លងកាត់​តាម​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង​នៅឡើយ​ទេ ព្រោះ​ស្ថានភាព​ផ្លូវ​នៅ​សើម​ខ្លាំង ហើយ​កន្លែង​ខ្លះ​នៅ​មានទឹក​ដក់​តាម​ច​ញ្ចើ​ម​ផ្លូវ​នៅឡើយ ដើម្បី​ការពារ​ផ្លូវ​កុំ​ឲ្យ​ទទួល​រង​នូវ​ការ​ខូចខាត​នោះ ទើប​មិន​ទាន់​បើក​ឲ្យ​មានការ​ចរាចរ​ឡើង​វិញ​បាន​ឡើយ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ទោះជា​ទឹក​ដែល​ជន់​លិច​បាន​ស្រក​អស់ហើយ​ក្ដី ប៉ុន្តែ​អាជ្ញាធរ​នៅ​តែ​បន្ត​បិទ​ចរាចរ​មិន​ឲ្យ​ឆ្លងកាត់​តាម​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង​នៅឡើយ​ទេ ព្រោះ​ស្ថានភាព​ផ្លូវ​នៅ​សើម​ខ្លាំង ហើយ​កន្លែង​ខ្លះ​នៅ​មានទឹក​ដក់​តាម​ច​ញ្ចើ​ម​ផ្លូវ​នៅឡើយ ដើម្បី​ការពារ​ផ្លូវ​កុំ​ឲ្យ​ទទួល​រង​នូវ​ការ​ខូចខាត​នោះ ទើប​មិន​ទាន់​បើក​ឲ្យ​មានការ​ចរាចរ​ឡើង​វិញ​បាន​ឡើយ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កំណាត់​ផ្លូវ​នេះ ត្រូវ​បាន​ទឹក​ជន់​លិច​រយៈពេល​ជាង​១០​ថ្ងៃ ចាប់តាំងពី​វេលា​ល្ងាច​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០ ដោយ​ទឹកបាន​លិច និង​ហូរ​កាត់​យ៉ាង​ខ្លាំង ចាប់ពី​ត្រង់​ចំណុច​ផ្សារ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម រហូត​ដល់​ចំណុច​រង្វង់​មូល​កួរស្រូវ ហើយ​លិច​រួម​ទាំង​ផ្លូវជាតិ​លេខ​២ ស្ថិត​ក្នុង​សង្កាត់​ព្រែក​កំពឹស និង​សង្កាត់​រលួស​ផង​ដែរ​។ ខណៈនោះ​ចរាចរ​ត្រូវ​បាន​កាត់​ផ្ដាច់​ទាំងស្រុង​មិន​អាច​ធ្វើ​ដំណើរ​បាន​ឡើយ លុះ​ក្រោយមក​ទឹក​ស្រក​អស់ពី​ផ្លូវជាតិ​លេខ​២ ក៏​កំណាត់​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង នោះ​នៅ​តែ​បន្ត​ការ​លិចលង់​ដដែល​។

ប្រភព​ដដែល​បាន​បន្ត​ទៀត ខណៈនោះ​សាលា​រាជធានី​ភ្នំពេញ បាន​សម្រេច​បិទ​មិន​ឲ្យ​ធ្វើ​ចរាចរ​លើ​ផ្លូវ​នេះ​ឡើយ ហើយ​កងកម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ បាន​ដាក់​បា​រ៉ា​ស់អម​ដោយ​កងកម្លាំង​ផង​ដែរ ដើម្បី​ការពារ​ផ្លូវ​នេះ​ចំនួន​៣​គោលដៅ ។ ក្នុង​នោះ គឺ​គោលដៅ​ទី​១ នៅ​ត្រង់​ចំណុច​ភ្លើងស្តុប​ស្ពាន​ព្រែក​ជ្រៃ​, គោលដៅ​ទី​២ ត្រង់​ចំណុច​មុខ​ផ្សារ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម និង​គោលដៅ​ទី​៣ ចុង​ម្ខាង​នៃ​ផ្លូវត្រង់​ចំណុច​រង្វង់​មូល​កួរស្រូវ សង្កាត់​រលួស​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយ​កងកម្លាំង​បាន​ប្រចាំការ​នៅ​តាម​គោលដៅ​២៤​ម៉ោង​លើ​២៤​ម៉ោង ហាម​មិន​ឲ្យ​យានយន្ត​គ្រប់​ប្រភេទ​បើក​ឆ្លងកាត់​នោះ​ឡើយ យានយន្ត​ត្រូវ​បាន​បង្វែរ​ទៅ​តាម​ផ្លូវ​ផ្សេង​ៗ​ដែល​អត់​លិច​ទឹក​។

ដោយឡែក​កងកម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ដែល​ប្រចាំការ​នៅ​តាម​បណ្ដា​គោលដៅ​ខាងលើ បាន​និយាយ​ថា ទោះបីជា​មាន​បទបញ្ជា​បិទ ដើម្បី​ការពារ​កុំ​ឲ្យ​ខូច​ផ្លូវ​ក្ដី ប៉ុន្តែ​អ្នកបើកបរ​រថយន្ត​មួយ​ចំនួន​មិន​បាន​ស្ដាប់​ឡើយ​។ ជា​ពិសេស រថយន្ត​ធំ​ៗ​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​ចំនួន​សុំ​ចូល​ថា ទៅ​ចំណត ឬ​កន្លែង​ជិត​ៗ​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​បានការ​អនុញ្ញាត​ឲ្យ​ចូល ស្រាប់​តែ​បន្ត​ហួស​ទៅ​បង្ហូត​ធ្លាយ​ដល់​ចុង​ផ្លូវ​ម្ខាង​ទៀត​តែ​ម្ដ​។

តាម​ពិត​កងកម្លាំង​មិន​ចង់​បិទ​នោះ​ទេ តែ​នេះ​ទី​១ គឺជា​បទបញ្ជា និង​ទី​២ គឺ​ដើម្បី​ការពារ​មិន​ឲ្យ​ផ្លូវ​រង​ការ​ខូចខាត ហើយ​តែ​មាន​បទបញ្ជា​ឲ្យ​ដក ឬ​ដី​ស្ងួត កម្លាំង និង​ដក​ចេញ​ភ្លាម ដូច្នេះ​សូម​បង​ប្អូន​ទាំងអស់​កុំ​បំពាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ