ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​លក់​កូន​ត្រី និង​កូន​បង្កង

13 ឆ្នាំ មុន

រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ បាន​ជូនដំណឹង​ដល់​សា​ធារណ​ជន និង​អ្នក​ចិញ្ចឹម​ត្រី​ទាំងអស់​នៅ​ទូ​ទាំងប្រទេស​កម្ពុជាឱ្យ​បាន​ជ្រាប​ថា បច្ចុប្បន្ន​រដ្ឋបាលជលផល​បាន​និង​កំពុង​ជំរុញ​បង្កើត​ឱ្យ​មានកសិដ្ឋាន​ផលិត​ កូន​ត្រី​ជា​ច្រើន​កន្លែង ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ឱ្យ​កសិករ ឬ​អ្នក​ចិញ្ចឹម​ត្រី អាច​រក​ទិញ​កូន​ត្រី​យក​ទៅ​ចិញ្ចឹម​បាន​យ៉ាងងាយស្រួល​នៅ​តាម​មូលដ្ឋាន ជា​ពិសេស​បានរៀបចំ​បង្កើត​កសិដ្ឋាន​ផលិត​កូន​បង្កង​ចំនួន​៤កន្លែង នៅ​ខេត្ដតាកែវ និង​ខេត្ដកំពត ។

រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ បាន​ជូនដំណឹង​ដល់​សា​ធារណ​ជន និង​អ្នក​ចិញ្ចឹម​ត្រី​ទាំងអស់​នៅ​ទូ​ទាំងប្រទេស​កម្ពុជាឱ្យ​បាន​ជ្រាប​ថា បច្ចុប្បន្ន​រដ្ឋបាលជលផល​បាន​និង​កំពុង​ជំរុញ​បង្កើត​ឱ្យ​មានកសិដ្ឋាន​ផលិត​កូន​ត្រី​ជា​ច្រើន​កន្លែង ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ឱ្យ​កសិករ ឬ​អ្នក​ចិញ្ចឹម​ត្រី អាច​រក​ទិញ​កូន​ត្រី​យក​ទៅ​ចិញ្ចឹម​បាន​យ៉ាងងាយស្រួល​នៅ​តាម​មូលដ្ឋាន ជា​ពិសេស​បានរៀបចំ​បង្កើត​កសិដ្ឋាន​ផលិត​កូន​បង្កង​ចំនួន​៤កន្លែង នៅ​ខេត្ដតាកែវ និង​ខេត្ដកំពត ។

បើ​សាធារណជន និង​អ្នក​ចិញ្ចឹម​ត្រី​ទាំងអស់មាន​បំណង​ចង់​ទិញ​កូន​បង្កង​យក​ទៅ​ចិញ្ចឹម សូម​ទាក់ទង​មក​កសិករ​ផលិត​កូន​បង្កង តាមអាសយដ្ឋាន ១-​ឈ្មោះ​ម៉​ម សា​រ៉ា​ន់ នៅ​ស្រុក ឈូក ខេត្ដកំពត ទូរស័ព្ទ​លេខ ០១២ ៩៦៨ ០១៧ ២-​ឈ្មោះ​ព្រំ វ៉ា​ត នៅ​ស្រុក​អង្គរបុរី ខេត្ដ តាកែវ ទូរស័ព្ទ​លេខ ០៩២ ២៥៣ ៧៨៥ ៣-​ឈ្មោះ​ខៀវ សំ នៅ​ស្រុក​ត្រាំកក់ ខេត្ដតាកែវ ទូរស័ព្ទ​លេខ​០១២ ៤១៥ ២២០ និង​៤-​ឈ្មោះ វិ​ន ឈឿ​ន នៅ​ស្រុក​ត្រាំកក់ ខេត្ដតាកែវ ទូរស័ព្ទ​លេខ​០១២ ៨៤៣ ៧២៥ ។

សាធារណជន និង​អ្នក​ចិញ្ចឹម​ត្រី​ដែល​ចង់បាន​ព័ត៌មាន​បន្ថែម​ពី​បច្ចេកទេស​ចិញ្ចឹម​ត្រី និង បង្កង សូម​ទាក់ទង​ទៅ​កសិករ​ផលិត​កូន​បង្កងផ្ទាល់ ឬ​មក​ទាក់ទង​រក​ព័ត៌មាន​នៅ​រដ្ឋបាល​ជលផល​អគារ​លេខ​១៨៦ មហាវិថី​ព្រះ​នរោត្ដម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ (​នៅ​ខាងជើង​ជាប់​ស្ដុ​ប​ចំការមន​) ឬ ទាក់ទង​មក​ទូរស័ព្ទ​លេខ​០១២ ៣១១ ០១២, ០១២ ៩៣២ ៩០៩, ០១២ ៩២២ ២២៤ និង ០១១ ៩៨០ ៩៩០ ៕