ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងកសិកម្ម ប្រកាស​ថា សាច់​គោ​ដាក់​លក់​លើ​ទីផ្សារ​ទូ​ទាំង​ប្រទេស គ្មាន​ផ្ទុក​ជំងឺ​ទេ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្តី​ប្រកាស នៅ​ថ្ងៃ​ទី​២៨​តុលា​នេះ អោយ​ដឹង​ថា សាច់​គោ ដែល​ក់​នៅ​លើ​ទីផ្សារ…

រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្តី​ប្រកាស នៅ​ថ្ងៃ​ទី​២៨​តុលា​នេះ អោយ​ដឹង​ថា សាច់​គោ ដែល​ក់​នៅ​លើ​ទីផ្សារ និង​តាម​ស្រុកភូមិ​ទូ​ទាំង​ប្រទេស មិន​មាន​ជំងឺ​អ្វី​នោះ​ទេ ។

ការ​ប្រកាស​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Bun Chhy Lim បាន​បង្ហោះ​ព័ត៌មាន​ក្នុង​បណ្ដាញ​សង្គម កាលពី​ម៉ោង​១១​និង​១២​នាទី​យប់​ថ្ងៃ​ទី​២៧ តុលា ២០២០ ដោយ​ផ្សព្វផ្សាយ​កុំ​ឲ្យ​ប្រជាពលរដ្ឋ បរិភោគ​សាច់​គោ ដែល​លក់​នៅ​លើ​ទីផ្សារ និង​លក់​នៅ​តាម​ស្រុកភូមិ ដែល​មិនដឹង​ប្រភព​ច្បាស់លាស់ ដោយ​អះអាង​ថា សាច់​គោ មាន​ផ្ទុក​ជំងឺ​បូស​ខ្យល់ ។

ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ខាងលើ​នេះ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតផល​សត្វ បាន​ចាត់​មន្ត្រី​ជំនាញ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តឧត្តរមានជ័យ ចុះ​ត្រួតពិនិត្យ​ស្ថានភាព​សុខភាព​សត្វ ហើយ​បាន​រក​ឃើញ​ថា ករណី​គោ​ឈឺ ដែល​កើតឡើង​នៅ​ភូមិ​លំ​ទង ឃុំ​លំ​ទង ស្រុង​អន្លង់​វែង ខេត្តឧត្តរមានជ័យ បណ្ដាល​មក​ពី​ម្ចាស់​គោ បាន​ច្រូតស្មៅ​ពី​ចម្ការ​ស្វាយចន្ទី​មួយ​កន្លែង​ដោយ​ពុំ​បានដឹង​ថា នៅ​ក្នុង​ចម្ការ​ប​នោះ​ទើប​បាញ់ថ្នាំ​កម្ចាត់​ស្មៅ រួច​ហើយ​ក៏​បាន​យក​ស្មៅ​នោះ ទៅ​ឲ្យ​គោ​ស៊ី ទើប​ធ្វើ​ឲ្យ​គោ​មាន​រោគ​សញ្ញា​ហើមពោះ ដក​បង្ហើម​មិន​ប្រក្រតី និង​រាគ​មួល​ខុសធម្មតា ។

បន្ទាប់​ពី​ស្រាវជ្រាវ​រក​ការ​ពិត​រួច​មក មន្ត្រី​ជំនាញ​បាន​អញ្ជើញ​ម្ចាស់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Bun Chhy Lim មក​ណែនាំ ហើយ​គាត់​បាន​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​បរិភោគ និង​អាជីវករ​លក់​សាច់​គោ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ