ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

iPhone Air

8 ឆ្នាំ មុន

ថ្មី​ៗ​នេះ​គេហទំព័រ​បរទេស TechnoBuffalo បាន​បញ្ចេញ​វី​ដេ​អូ​បង្ហាញ​ពី​ផលិត​ថ្មី​មួយ​ប្រភេទ​ទៀត​គឺ iPhone Air ដែល​វី​ដេ​អូ​នោះ​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន SET Solution ។

ថ្មី​ៗ​នេះ​គេហទំព័រ​បរទេស TechnoBuffalo បាន​បញ្ចេញ​វី​ដេ​អូ​បង្ហាញ​ពី​ផលិត​ថ្មី​មួយ​ប្រភេទ​ទៀត​គឺ iPhone Air ដែល​វី​ដេ​អូ​នោះ​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន SET Solution ។

iPhone Air គឺជា​ការ​យកឈ្មោះ​ពី Tablet ម៉ូ​ដែល iPad Air របស់​ក្រុមហ៊ុន Apple ។ គំរូ iPhone Air នេះ​មាន​ទំហំ​៤​អុ​ី​ញ កម្រាស់​៤.៣ មី​ល្លី​ម៉ែត្រ កម្រិត​ភ្លឺ​ច្បាស់​១០៨០​ភិ​ច​ស៊ែ​ល រីឯ​ការ​រចនា​របស់​វា​មាន​លក្ខណៈ​ស្រ​ដៀង​នឹង iPhone 6 ដែរ ។

ក្រុមហ៊ុន SET Solution បាន​បង្ហាញ​ជូន​លក្ខណៈ​ពិសេស​មួយ​ចំនួន​ទៀត​ដូច​ជា  កាមេរ៉ា​ក្រោយ​ទំហំ​១៣​មេ​ហ្គា​ភិ​ច​ស៊ែ​ល ថាមពល​ថ្ម​ប្រើប្រាស់​ប្រមាណ​ជា​៣២០០​មី​ល្លី​អំពែ និង​ទំហំ RAM ផ្ទុក​ក្នុង​ម៉ាស៊ីន​៣២​ជី​កា​បៃ​ទៅ​៦៤​ជី​កា​បៃ ។ លើស​ពី​នេះ​ទៅ​ទៀត iPhone Air មាន​ទម្ងន់​ស្រាល​ជាង​ផលិតផល មុន​ៗ ។ នេះ​គ្រាន់តែ​ជា​ការ​បង្ហាញ​ដោយ​ក្រុមហ៊ុន SET Solution ចំណែកឯ​រូបរាង​ពិតប្រាកដ និង​លក្ខណៈ​ពិសេស​យ៉ាងណា​នោះ​ពុំ​ទាន់​ដឹង​នៅឡើយ​ទេ ៕