ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ប្រណីត​ទាំង​10​គ្រឿងក្នុង​ខ្សែភាពយន្ត​ហូ​លី​វូ​ដ​ដ៏​ល្បី​រឿង Fast & Furious 7

8 ឆ្នាំ មុន

កោះសន្តិភាព​សូម​បង្ហាញ​ជូន​រថយន្ត ទំនើប​ៗ​ចំនួន​១០​គ្រឿង​ដែល​ប្រើប្រាស់​សម្រាប់​សម្តែង​ក្នុង​ខ្សែភាពយន្ត​ហូ​លី​វូ​ដ រឿង Fast & Furious 7 ដ៏​ល្បី និង​រក​ចំណូល​បាន​ច្រើន​នៅ​ដើមឆ្នាំ​២០១៥​នេះ

កោះសន្តិភាព​សូម​បង្ហាញ​ជូន​រថយន្ត ទំនើប​ៗ​ចំនួន​១០​គ្រឿង​ដែល​ប្រើប្រាស់​សម្រាប់​សម្តែង​ក្នុង​ខ្សែភាពយន្ត​ហូ​លី​វូ​ដ រឿង Fast & Furious 7 ដ៏​ល្បី និង​រក​ចំណូល​បាន​ច្រើន​នៅ​ដើមឆ្នាំ​២០១៥​នេះ យោង​តាម​គេហទំព័រ Sporteology ។

១-Lykan HyperSport
Lykan HyperSport គឺជា​រថយន្ត​លំដាប់ថ្នាក់ Super Car ផលិត​ដោយ​ក្រុមហ៊ុន W Motor មាន​មូលដ្ឋាន​ក្នុង​ប្រទេស​លី​បង់ ។
រថយន្ត​នេះ​មាន​តម្លៃ​ប្រមាណ​ជា​៣,៤​លាន​ដុល្លារ និង​ផលិត​ក្នុង​ឆ្នាំ​២០១៣ ។ វា​មាន​ល្បឿន​៣៨៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង និង​ជា​រថយន្ត​ថ្លៃ​ជាងគេ​ទី​៣​ក្នុង​លោក ។

២-១៩៧០ Dodge Charger R/T
រថយន្ត Dodge Charger R/T ផលិត​ក្នុង​ឆ្នាំ ១៩៧០ ដោយ​ក្រុមហ៊ុន​អា​មេ​រិ​ក Chrysler Group LLC ។

៣-Bugatti Veyron
Bugatti Veyron គឺជា​រថយន្ត​មាន​ល្បឿន​លឿន​ជាងគេ​បំផុត​ក្នុង​លោក គឺ ៤៣១,០៧២​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ហើយ​ព្រមទាំង​បាន​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​ទៀត​ផង ។ រថយន្ត​នេះ​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Bugatti Automobiles S.A.S ។

៤-Aston Martin DB9
Aston Martin DB9 ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​អង់គ្លេស Aston Martin ក្នុង​ឆ្នាំ​២០០៤ វា​មាន​ល្បឿន​២៩៥​គីឡូម៉ែត្រ​ក្នុង ១​ម៉ោង ។

៥-Ferrari 458 Italia
រថយន្ត Ferrari 458 Italia ផលិត​ក្នុង​ឆ្នាំ ២០០៩ ដោយ​ក្រុមហ៊ុន Ferrari ។ វា​ជា​ប្រភេទ​រថយន្ត​ស្ថិត​ក្នុង Sport Car និង​មាន​កម្លាំង​ម៉ាស៊ីន ៤.៤៩៩ CC ។

៦-Maximus Ultra-Charger
Maximus Ultra-Charger គឺជា​រថយន្ត Dodge Charger R/T ម៉ូ​ដែល​ឆ្នាំ​១៩៦៨​។ វា​ត្រូវ​បាន​គេ​បំពាក់​ដោយ​លោហធាតុ​អាលុយមីញ៉ូម និង​បាន​ដាក់​តាំងពិព័រណ៍​នៅ​ឯ SEMA ឡាស​វេ​ហ្គា​ស សហរដ្ឋអាមេរិក ។ រថយន្ត​នេះ​មាន​តម្លៃ​ប្រមាណ​ជាង​១​លាន​ដុល្លារ ព្រមទាំង​មាន​កម្លាំង​២០០០​សេះ ។

៧-2015 Jeep Wrangler Unlimited
រថយន្ត Jeep Wrangler Unlimited ម៉ូ​ដែល​ឆ្នាំ​២០១៥ ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​អា​មេ​រិ​ក Jeep ។ រថយន្ត​មួយ​ប្រភេទ​នេះ​មាន​លើ​ទីផ្សារ​៣​ជំនាន់​មក​ហើយ​ផ្អែក​លើ​ភាព​ធន់​របស់​វា​គ្រប់​ស្ថានភាព​ផ្លូវលំបាក​ៗ ។

៨-១៩៧០ Plymouth Barracuda
Plymouth Barracuda ម៉ូ​ដែល​ឆ្នាំ​១៩៧០ ប្រភេទ​រថយន្ត Sport ផលិត​ដោយ​ក្រុមហ៊ុន Chrysler Corporation ។

៩-២០១១ Dodge Challenger SRT-8
Dodge Challenger SRT-8 ជា​ប្រភេទ​រថយន្ត​ប្រណាំង​ផលិត​ឡើង​ក្នុង​ឆ្នាំ​២០១១ ដោយ​ក្រុមហ៊ុន Chrysler ។

១០-Plymouth Road Runner
រថយន្ត Plymouth Road Runner ផលិត​ក្នុង​ឆ្នាំ​១៩៦៨ ដល់​ឆ្នាំ​១៩៨០ ៕