ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជោគជ័យរបស់កម្ពុជាដើមសតវត្សទី២១

13 ឆ្នាំ មុន

ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​បាន​អភិ​វឌ្ឍព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​នា​​សត​វត្ស​ទី​២១ ដោយ​កែ​ប្រែ​មុខ​មាត់​យ៉ាង​ស្រស់​ផូរ​ផង់​ចេញ​ពី​ចំណុច​សូន្យ​នា​ឆ្នាំ​១៩៧៩ រហូត​បច្ចុ​ប្បន្ន​ដែល​មាន​ការ​រីកចំរើន​លើ​គ្រប់​វិស័យ​ ធានា​បាន​នូវ​ស្ថិរ​ភាព​នយោ​​បាយ​​ប្រកប​ដោយ​សន្តិ​សុខ និង​សណ្តាប់​ធ្នាប់​​សង្គម ទទួល​បាន​ការ​បង្រួប​បង្រួម​ជាតិ ឯក​ភាព​ជាតិ​ទាំង​ស្រុង ។ សមិទ្ធ​ផល​​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដែល​សម្តេច​បាន​ផ្តល់​​ជូន​ប្រជា​ពល​រដ្ឋ

      ​       ​  ​​ ​​ដោយ​ ៖  ស ធារិទ្ធ
ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​បាន​អភិ​វឌ្ឍព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​នា​​សត​វត្ស​ទី​២១ ដោយ​កែ​ប្រែ​មុខ​មាត់​យ៉ាង​ស្រស់​ផូរ​ផង់​ចេញ​ពី​ចំណុច​សូន្យ​នា​ឆ្នាំ​១៩៧៩ រហូត​បច្ចុ​ប្បន្ន​ដែល​មាន​ការ​រីកចំរើន​លើ​គ្រប់​វិស័យ​ ធានា​បាន​នូវ​ស្ថិរ​ភាព​នយោ​​បាយ​​ប្រកប​ដោយ​សន្តិ​សុខ និង​សណ្តាប់​ធ្នាប់​​សង្គម ទទួល​បាន​ការ​បង្រួប​បង្រួម​ជាតិ ឯក​ភាព​ជាតិ​ទាំង​ស្រុង ។ សមិទ្ធ​ផល​​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដែល​សម្តេច​បាន​ផ្តល់​​ជូន​ប្រជា​ពល​រដ្ឋមាន ស្ពាន ផ្លូវ​ថ្នល់ ទំនប់​ ប្រឡាយ ស្រះ​ទឹក​ អណ្តូង​ទឹក សាលា​រៀន មន្ទីរ​ពេទ្យ វត្ត​អារាម មជ្ឈ​មណ្ឌល​អភិ​វឌ្ឍន៍​នានា ។ ក្នុង​វិស័យ​​អប់​រំ​ រាជ​រដ្ឋា​ភិបាល​កម្ពុជា បាន​បង្កើត​ឱ្យ​មាន​សាលា​រៀន​ទាំង​រដ្ឋ​ និង​ឯក​ជន ស្ទើរ​គ្រប់​ខេត្ត​-ក្រុង​ទូទាំង​ប្រទេស ដែល​ផ្តល់ឱកាស​​ឱ្យ​កូន​ខ្មែរ​គ្រប់​រូប​បាន​ចូល​សិក្សា​ និង​ក្លាយ​ជា​ធន​ធាន​មនុស្ស​​ដ៏​សំបូរ​បែប​ក្នុង​ការ​ចូល​រួម​អភិ​វឌ្ឍន៍​ប្រទេស​ឱ្យ​រីក​ចំរើន​គួរ​ជាទី​មោទនៈ​ ។

ការ​គោរព​សិទ្ធិ​មនុស្ស​​ លទ្ធិ​ប្រជា​ធិប​តេយ្យ​ ត្រូវ​បាន​រាជ​រដ្ឋា​ភិបាល​អនុ​វត្ត​បាន​យ៉ាង​ត្រឹម​ត្រូវ​ស្រប​តាម​រដ្ឋ​ធម្ម​នុញ្ញ និង​បាន​លើក​កំពស់​នូវ​សិទ្ធិ​​បញ្ចេញ​មតិ​យ៉ាង​ទូលំ​ទូលាយ​សំរាប់​ប្រជា​ពល​រដ្ឋ ដូច​ជា សិទ្ធិ​ចូល​រួម​នយោ​បាយ ​ទៅ​បោះ​ឆ្នោត និង​ឈរ​​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត ។ សិទ្ធិ​បង្កើត​​អង្គ​ការ​ សមា​គម សារ​ព័ត៌​មាន វិទ្យុ ទូរទស្សន៍ឯក​ជន ​ដែល​ជា​អ្នក​​នាំ​ព័ត៌​មាន​ជាតិ និង​អន្តរ​ជាតិ​ដ៏​មាន​សារ​សំខាន់​​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​​ជូន​ដល់​ប្រជា​រាស្ត្រ​​ទាំង​ទី​ក្រុង​រហូត​ដល់​ជន​បទ ។

សេដ្ឋ​កិច្ច​កម្ពុជា​បាន​ឈាន​ជើង​ចេញ​ពី​ចំណុច​​សូន្យ ​ពី​គ្មាន​ការ​បោះ​ពុម្ព​ប្រាក់​ចាយ​រហូត​​មាន​ការ​រីក​ចំរើន​​យ៉ាង​ខ្លាំង​ដូច​បច្ចុ​ប្បន្ន ។ ​សន្តិ​ភាព និង​សន្តិ​សុខ​ផ្ទៃ​ក្នុង​​បាន​ទាក់​ទាញ​អ្នក​វិនិ​យោគ​ទុន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ឱ្យ​ចូល​មក​វិនិ​យោគ​លើ​គ្រប់​វិស័យ​ ។ រោង​ចក្រ​ សហ​គ្រាស មជ្ឈ​មណ្ឌលពាណិជ្ជ​កម្ម កសិ​ដ្ឋាន សំណង់​ធំៗ សេវា​កម្ម​ទេស​ចរណ៍​ បង្កើន​ការ​ងារនិង​មុខ​របរ​ជូន​ប្រជា​រាស្ត្រ​ធ្វើ​ឱ្យ​ប្រជា​រាស្ត្រ​មាន​ជីវ​ភាព​កាន់​តែ​​ប្រសើរ​ឡើង​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ដោយ​មាន​ជំនឿ​លើ​រដ្ឋា​ភិបាល ធនា​គារ​ឯក​ជន​ជា​ច្រើន​បាន​បើក​ដំណើរ​ការ​ចរា​ចរណ៍​ សាច់​ប្រាក់ និង​រូបិយ​ប័ណ្ណ​ ទទួល​បញ្ញើ​ ផ្តល់​ប្រាក់​កម្ចី ផ្ទេរ​សាច់​ប្រាក់ ដោយ​ទទួល​បាន​នូវ​ការ​គាំទ្រ និង​ទំនុក​ចិត្ត​យ៉ាង​មុត​មាំ​ពី​សំណាក់​ប្រជា​រាស្ត្រ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស និង​អ្នក​វិនិ​យោគ​បរទេស​​លើ​សាកល​លោក ។

សមិទ្ធ​ផល​ធំៗ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ក្រោម​ការ​ដឹក​​នាំ​ដ៏​ឈ្លាស​វៃ​ដែល​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​​បាន​ផ្តល់​​ជូន​រាស្ត្រ​​នា​ឆ្នាំ​កន្លង​​មក​ មាន​ស្ពាន​កាត់​ដៃ​សមុទ្រ​ចំនួន​៤​​ជា​គមនា​គមន៍​ដ៏​សំខាន់​បំផុត​ក្នុង​ការ​ស្តោរ​សេដ្ឋ​កិច្ច​នៃ​ប្រជា​ជន​ខេត្ត​កោះ​កុង ។ ស្ពាន​ទន្លេ​បិទ​ ខេត្ត​កំពង់​ចាម ស្ពាន​ព្រែក​​ព្នៅ ស្ពាន​ព្រែក​តា​មាក់ ស្ពាន​​ព្រែក​ក្តាម ខេត្ត​កណ្តាល បាន​ដោះ​ស្រាយ​បាន​ទាំង​ស្រុង​នូវ​ការ​លំបាក​របស់​ប្រជា​ជន​តាម​ដង​ទន្លេ​​មេគង្គ​ដែល​មាន​រយៈ​ពេល​ដ៏​យូរ​លង់​មក​ហើយ ។ សំរាប់​រាជ​​ធានី​ភ្នំពេញ ដែល​ជា​តំបន់​ពាណិជ្ជ​កម្ម​ពិសេស​មាន​ស្ពាន​ភ្លោះ​ ស្ពាន​អាកាស​ក្បាល​ថ្នល់ ។

ក្នុង​គំរោង​ឆ្នាំ​២០១១​នេះ សមិទ្ធ​ផល​ធំៗ​ជា​បន្ត​ទៀត បាននិង​កំពុង​ចាប់​ដំណើរ​ការ​ជា​បន្ត​បន្ទាប់​​នូវស្ពាន​​អាកាស​​ត្រង់​ស្តុប​មន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈ (ពេទ្យលោក​សង្ឃ) ស្ពាន​ឆ្លង​​ទន្លេ​មេ​គង្គ ខេត្ត​ស្ទឹង​ត្រែង និង​ស្ពាន​​អ្នក​លឿង​ដែល​ជា​ស្ពាន​វែង​ជា​ង​គេ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ហើយ​ស្ពាន​នេះ​ក៏​ជា​ផ្លូវ​អាស៊ាន​មួយ​ផង​ដែរ សំរាប់​ភ្ជាប់​ពាណិជ្ជ​កម្ម​ទៅ​ប្រទេស​ជិត​ខាង ។ ក្រៅ​ពី​នោះ​មាន​ស្ពាន​តាខ្មៅ​ ស្ពាន​ជ្រោយ​ចង្វា​ទី២ កំពង់​ផែ​ភ្នំពេញ ផ្លូវ​ថ្នល់ និង​ស្ពាន​ជា​ច្រើន​ទៀត ដែល​ស្ថិត​​នៅ​ក្នុង​​គំរោង​អភិ​វឌ្ឍន៍​នា​ឆ្នាំ​២០១១ នេះ ។

​គំរោង​វិនិ​យោគ​វារី​អគ្គិ​សនី​ធំៗ​​ជា​ច្រើន​នៅ​​ខេត្ត​ពោធិ៍​សាត់ បាត់​ដំបង កោះ​កុង និង​ខេត្ត​កំពង់​​​ឆ្នាំង នឹង​អាច​​ផ្គត់​ផ្គង់​អគ្គិ​សនី​បាន​គ្រប់​គ្រាន់​​សំរាប់​តំរូវ​ការ​ប្រើ​ប្រាស់​របស់​ប្រជា​ពល​រដ្ឋ​​នៅ​ក្នុង​ប្រទេស​នា​ពេល​អនាគត ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ទេ​ តាម​រយៈ​ការ​បង្កើត​​នូវ​វារី​អគ្គិ​សនី នឹង​បាន​បង្ក​ឱកាស​ផ្តល់​ការ​ងារ​​ជូន​ប្រជា​ព​លរដ្ឋ​ លើក​កំពស់​ជីវ​ភាព​គ្រួសារ​​ បង្កើន​ប្រាក់​ចំណូល ដែល​ជា​ការ​​រួ​ម​វិភាគ​ទានដ៏​សំខាន់​​​នៅ​ក្នុង​ការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​ជាតិ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​​របស់​ប្រជា​រាស្ត្រ ។

លើ​ឆាក​អន្តរ​ជាតិ​ សម្តេច​តេជោ បាន​​ខិត​ខំ​ស្តារ​កិត្តិ​យស និង​កិត្យា​នុ​ភាព​ជាតិ​ឱ្យ​ក្លាយ​ជា​​ប្រទេស​​ដែល​មាន​លក្ខណៈ​ស្មើ​ភាព និង​ស្មើ​សិទ្ធិ​ជា​មួយ​បណ្តា​ប្រទេស​នៅ​លើ​ពិភព​លោក ។ បង្កើន​ទំនាក់​ទំនង​មិត្ត​ភាព​អន្តរ​ជាតិ និង​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​គ្រប់​ប្រទេស​ និង​ដៃ​គូ​អន្តរ​ជាតិ​នានា ។ ជាក់​ស្តែង ​ប្រទេស​ចិន និង​កូរ៉េ​បាន​ផ្តល់​នូវ​ជំនួយ​យ៉ាង​ច្រើន​មក​ប្រទេស​កម្ពុជា​យើង។ ​ដំណោះ​ស្រាយ​ប្រកប​ដោយ​ភា​ព​ឈ្លាស​វៃ​ និង​ទាន់​ពេល​វេលា​ សម្តេច​​បាន​បញ្ចៀស​ផុត​នូវ​​ការ​បង្ក​សង្គ្រាម​បង្ហូរ​ឈាម​លើ​បញ្ហា​​ព្រំ​ដែន​ពី​សំណាក់​​ប្រទេស​ជិត​ខាង ។ ប៉ុន្តែ​​ទោះ​បី​ជា​មាន​ការ​រីកចំរើន​ និង​ការ​អភិ​វឌ្ឍ​​ប្រទេស ​ធានា​បាន​នូវសុខ​សន្តិ​ភាព​ជូន​ដល់​ប្រជា​រាស្ត្រ​​យ៉ាង​ដូច្នេះ​ក្តី ក៏​ក្រុម​គណ​បក្ស​ប្រឆាំង​មិន​ទទួល​ស្គាល់​ការ​ពិត​ដែរ គឺ​គិត​តែ​ប្រឆាំង​ដោយ​បង្ក​ជា​លេស​នេះ​លេស​នោះ រិះគន់ ជេរ​ប្រមាថ​មក​លើ​រាជ​រដ្ឋា​ភិបាល​ និង​​ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋា​ភិបាល​​​ឥត​ឈប់​ឈរ ៕