ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ជំនន់​ទឹកភ្លៀង​ជន់​លិច​បំផ្លាញ​ផ្លូវ​ចំនួន​៨៥០​កន្លែង​នៅ​ក្រុង​សិរី​សោ​ភ័ណ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ទឹកជំនន់​បាន​ជន់​លិច​បំផ្លាញ​ផ្លូវ ហើយ​ក៏​ត្រូវ​បាន​មន្ទីរ​ជំនាញ​ស្តារ​ឡើង​វិញ​ផង​ដែរ ដោយ​បាន​ជួសជុល​សម្រួល​ផ្លូវ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​ទៅ​មក​បាន​ស្រួល​វិញ នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២០ ស្ថិត​ក្នុង​ក្រុង​សិរី​សោភ័ណ​។…

ខេត្តបន្ទាយមានជ័យ ៖ ទឹកជំនន់​បាន​ជន់​លិច​បំផ្លាញ​ផ្លូវ ហើយ​ក៏​ត្រូវ​បាន​មន្ទីរ​ជំនាញ​ស្តារ​ឡើង​វិញ​ផង​ដែរ ដោយ​បាន​ជួសជុល​សម្រួល​ផ្លូវ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​ទៅ​មក​បាន​ស្រួល​វិញ នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២០ ស្ថិត​ក្នុង​ក្រុង​សិរី​សោភ័ណ​។

បើ​តាម​លោក សុក ចាន់​ថា ប្រធាន​មន្ទី​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​ខេត្តបន្ទាយមានជ័យ​បានឱ្យ​ដឹង​ថា ខេត្តបន្ទាយមានជ័យ​រង​គ្រោះ​ដោយសារ​ទឹកជំនន់​ទាំង​៩​ស្រុក​-​ក្រុង និង​បាន​បំផ្លាញ​ផ្លូវ​ដោយសារ​តែ​ទឹក​ហូរ​ច្រុះ​ដាច់​មាន​ចំនួន​៨៥០​កន្លែង ស្មើនឹង​ប្រវែង​៦១២,៨១៦​ម៉ែត្រ ។

ហើយដោយ​ការ​ណែនាំ​ពី​លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​លោក អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ ហើយ​មន្ត្រី​ជំនាញ​បាន​អនុវត្តន៍​ស្តារ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ដែល​រង​គ្រោះ ព្រោះតែ​ទឹកជំនន់ ដោយ​ធ្វើការ​ជួសជុល​ឡើង​វិញ​។

លោក​បាន​បញ្ជាក់​ថា ជំហាន​ដំបូង​សំខាន់​បំផុត នៅ​ពេល​ដែល​ទឹក​ត្រូវ​ស្រក​អស់ មន្ត្រី​ជំនាញ​បាន​យក​គ្រឿងចក្រ​ធ្វើការ​ជួសជុល​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​ត​ភ្ជាប់​ពី​ក្រុង​សិរី​សោភ័ណ ទៅ​ស្រុក​មង្គល​បូ​រី ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់ បណ្តាល​ច្រុះ​ដាច់​ខូចខាត​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​មក​ជួប​ការ​លំបាក​។

លោក សុក ចាន់​ថា បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​ទឹក​ស្រក​អស់​គោក​វិញ​ហើយ មន្ត្រី​ជំនាញ និង​បន្ត​ធ្វើការ​ស្តារ​ឡើង​វិញ​នៅ​ផ្លូវ​ដែល​រង​ការ​ខូចខាត​ដោយសារ​ទឹកជំនន់​ជា​បណ្តើរ​ៗ​។ ហើយ​ជា​ការ​ណែនាំ​ពី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បើក​ឱ្យ​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​ធ្វើ​ដំណើរ​​ទៅ​មក​កាលពី​ថ្ងៃ​ទី​២៥ ខែតុលា ហើយ​ត្រូវ​ផ្អាក​មិន​ឱ្យ​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​ចរាចរណ៍​ទៅ​មក​តាម​ដងផ្លូវ​ពី​ឃុំ​ថ្មពួក ទៅ​បឹង​ត្រកួន ឃុំ​គោក​រមៀត ស្រុក​ថ្មពួក និង​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦ បំបែក​ទៅ​ស្រុក​ភ្នំស្រុក​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ