ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហ៊ីណូបុក​ម៉ូតូ​សេ​១២៥​ចំពី​ក្រោយ ខ្ទាត​អ្នក​ជិះ​ចូល​កង់​ក្រោយ​កិន​ខ្ទេច​ក្បាល​ស្លា.ប់

8 ឆ្នាំ មុន

ខេត្តកំពត​ ៖ យុវនារី​វ​យ័​ក្មេង​ម្នាក់​បាន​ជួប​ហេតុការណ៍​គ្រោះ​ចរាចរណ៍​បង្ក​ដោយ​រថយន្ត​​យីឌុប​ម៉ាក​ហ៊ីណូ​​ទ្រុង​វែង​ ដឹក​ស៊ីប្រូ​ស៊ីម៉ង់ត៍​បុក​ចំ​ពីក្រោយ​ពេញ​ទំ​ហ៊ឹង ខណៈ​នាង​កំពុង​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​លើ​ផ្លូវជាតិ​លេខ​៣

ខេត្តកំពត​ ៖ យុវនារី​វ​យ័​ក្មេង​ម្នាក់​បាន​ជួប​ហេតុការណ៍​គ្រោះ​ចរាចរណ៍​បង្ក​ដោយ​រថយន្ត​​យីឌុប​ម៉ាក​ហ៊ីណូ​​ទ្រុង​វែង​ ដឹក​ស៊ីប្រូ​ស៊ីម៉ង់ត៍​បុក​ចំ​ពីក្រោយ​ពេញ​ទំ​ហ៊ឹង ខណៈ​នាង​កំពុង​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​លើ​ផ្លូវជាតិ​លេខ​៣​ (​កំពត​-​ភ្នំពេញ​) ត្រង់​ចំណុច​ខាងត្បូង​ស្ពាន​ស្រះ​ប៉ោង​ ចម្ងាយ​ប្រមាណ​ជា​​៤០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​បឹង​តា​រោង ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ កាលពី​វេលា​ម៉ោង​​៩ និង​១០​​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៥ បណ្តាល​ឲ្យ​ខ្ទាត​ចូល​កង់​រថយន្ត​ខាងក្រោយ ហើយ​ត្រូវ​រថយន្ត​កិន​ខ្ទេច​ក្បាល​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ​ម័​នៅ​កន្លែង​កើតហេតុ ។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​យីឌុប​ ម៉ាកហ៊ីណូ ​ទ្រុង​វែង​ ពណ៌​ខៀវ​ទឹកប៊ិច​ ដឹក​​ស៊ី​ប្រូ​ស៊ីម៉​ង​ត៍​ ពាក់​ស្លាក​លេខ​ភ្នំពេញ 3B​-1080 ។ អ្នកបើកបរ​ក្រោយ​ពី​កើតហេតុ​​ក៏​ចុះ​រត់គេច​ខ្លួន​បាត់​ បន្សល់​ទុក​ចោល​រថយន្ត​នៅ​កន្លែង​កើតហេតុ ។ ចំណែក​នារី​​រង​គ្រោះ​ឈ្មោះ​ជាង ទី អាយុ២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​អង្គ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពត 1C​-0944 ផលិត​ឆ្នាំ២០០៩ ។

ក្រោយ​ពេល​សមត្ថកិច្ច​ពិនិត្យ​ហេតុ​ការណ៍​​វាស់វែង​រួច​ បាន​ប្រគល់​សព​នារី​រង​គ្រោះ​ឲ្យ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ​។ ចំណែក​រថយន្ត​បង្ក​ និង​ម៉ូតូ​ជន​រង​គ្រោះ​សមត្ថកិច្ច​បាន​នាំ​ទៅ​រក្សា​ទុក​នៅ​កា​រិ​យា​ល័​យចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕