ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​ចាប់​​បាន​ពស់ថ្លាន់​​ជិត​១០​​គីឡូ​​​ឡើង​រក​ទីទួល ត្រូវ​អភិបាលក្រុង​សុំ​​ទិញ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពស់ថ្លាន់​១​ក្បាល​ទម្ងន់​ជិត​១០​គីឡូក្រាម​ដែល​ឡើង​ទៅ​រក​ទីទួល​ត្រូវ​បាន​អ្នកស្រុក​ចាប់​បាន ក្រោយមក​ត្រូវ​បាន​លោក​អភិបាលក្រុង​សិរី​សោភ័ណ​ទិញ​យក​ទៅ​លែង​នៅ​ក្នុង​ព្រៃ​ជើងភ្នំ​កង​វ៉ា កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។…

ខេត្តបន្ទាយមានជ័យ ៖ ពស់ថ្លាន់​១​ក្បាល​ទម្ងន់​ជិត​១០​គីឡូក្រាម​ដែល​ឡើង​ទៅ​រក​ទីទួល​ត្រូវ​បាន​អ្នកស្រុក​ចាប់​បាន ក្រោយមក​ត្រូវ​បាន​លោក​អភិបាលក្រុង​សិរី​សោភ័ណ​ទិញ​យក​ទៅ​លែង​នៅ​ក្នុង​ព្រៃ​ជើងភ្នំ​កង​វ៉ា កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។

បើ​តាម​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ បាន​ប្រាប់​ឱ្យ​ថា នៅ​ពេល​មាន​ទឹកជំនន់​បាន​ជន់​លិច​នោះ ប្រជាពលរដ្ឋ​ចាប់​បាន​ពស់ថ្លាន់​១​ក្បាល​ដែល​មាន​ប្រវែង​ជាង​២​ម៉ែត្រ ហើយ​ទំងន់​ជិត​១០​គីឡូក្រាម ខណៈ​ពេល​ដែល​ពស់ថ្លាន់​មួយ​ក្បាល​វារ​ឡើង​ទៅ​រក​ទីទួល ដោយ​ឃើញ​ដូច្នេះ​លោក​អភិបាលក្រុង​ក៏​បាន​សុំ​ទិញ​ពស់ថ្លាន់​នោះ តែ​ប្រជាពលរដ្ឋ​មិន​លក់ សុំ​តែ​ថ្លៃ​ដឹក​យក​មក​ឱ្យ​ដល់​សាលាក្រុង​សិរី​សោភ័ណ​តែ​ប៉ុណ្ណោះ​។

ក្នុង​គ្រា​ផង​ដែរ លោក​ក៏​បាន​អរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ចាប់​ពស់ថ្លាន់​ឡើង​រក​ទីទួល​នៅ​ពេល​ដែល​មានទឹក​លិច ហើយ​បាន​យក​មក​ឱ្យ​នៅ​សាលាក្រុង នឹង​ត្រូវ​បាន​ក្រុមការងារ​នាំ​យក​ទៅ​លេង​នៅ​ព្រៃ​ជើងភ្នំ​កង​វ៉ា ស្ថិត​ភូមិ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​វិញ​។

លោក ហ៊ឹ​ល រ៉ា​យ៉ា ក៏​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ពេល​នេះ​ទឹកជំនន់​ត្រូវ​បាន​ជន់​លិច ហើយ​មាន​សត្វ​កំពុង​តែ​រក​ទីទួល​ដូច​យើង​ឃើញ​ខាងលើ​នេះ​ដែរ មិន​ត្រូវ​ចាប់ ឬ​ឆក់ និង​ស​ម្លា​.​ប់ ឬ​ក៏​យក​ទៅ​លក់​ឡើយ ដូច​ជា​ពស់ថ្លាន់ បើ​ចាប់​បាន​ហើយ ត្រូវ​យក​ទៅ​លែង​កន្លែង​ណា​ដែល​មានព្រៃ និង​សុវត្ថិភាព យើង​ត្រូវ​ចូលរួម​ថែរក្សា​ទាំងអស់​គ្នា ដើម្បី​ការពារ​ទុក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ