ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​គោលដៅសំខាន់ៗជាច្រើន​ក្នុង​ក្រុងសែនមនោរម្យ​​ត្រូវ​កែ​លំអ

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​៖​ អាជ្ញាធរ​ខេត្តមណ្ឌលគិរី​ បាន​ចុះ​ពិនិត្យ​តាម​បណ្ដា​គោលដៅ​សំខាន់​ៗ​ជា​ច្រើន​ក្នុង​ក្រុង​សែន​មនោ​រម្យ ដើម្បី​កែ​លំអរ​សណ្ដាប់ធ្នាប់​សាធារណៈ និង​រៀបចំ​ទី​ប្រជុំជន​ក្រុង​ឲ្យ​កាន់តែ​មាន​សោ​ភ័​ណភាព ត្រៀម​ទទួល​អ្នកទេសចរ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់ ដែល​នឹង​មក​លេង​កម្សាន្ត​ក្នុង​ខេត្តមណ្ឌលគិរី ក្នុង​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក នៅ​ពេល​ខាង​មុខ…

ខេត្តមណ្ឌលគិរី​៖​ អាជ្ញាធរ​ខេត្តមណ្ឌលគិរី​ បាន​ចុះ​ពិនិត្យ​តាម​បណ្ដា​គោលដៅ​សំខាន់​ៗ​ជា​ច្រើន​ក្នុង​ក្រុង​សែន​មនោ​រម្យ ដើម្បី​កែ​លំអរ​សណ្ដាប់ធ្នាប់​សាធារណៈ និង​រៀបចំ​ទី​ប្រជុំជន​ក្រុង​ឲ្យ​កាន់តែ​មាន​សោ​ភ័​ណភាព ត្រៀម​ទទួល​អ្នកទេសចរ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់ ដែល​នឹង​មក​លេង​កម្សាន្ត​ក្នុង​ខេត្តមណ្ឌលគិរី ក្នុង​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក នៅ​ពេល​ខាង​មុខ ។

ឯកឧត្ដម ស្វាយ សំ​អ៊ា​ង នា​ថ្ងៃ​ទី​២៧ តុលា ២០២០​ បាន​មាន​ប្រសាសន៍​ថា ទោះបី​ឆ្នាំ​នេះ​រាជរដ្ឋាភិបាល​​មិន​បាន​ប្រារព្ធ​ពិធីបុណ្យ​អុំទូក ព្រោះកត្តា​គ្រោះ​ធម្មជាតិ និង​ជំងឺ​កូ​វី​ដ​១៩ ប៉ុន្តែ​ប្រជាពលរដ្ឋ​មន្ត្រីរាជការ​ គឺ​មាន​ថ្ងៃ​សម្រាក​ជា​ធម្មតា ដែល​នឹង​មាន​អ្នកទេសចរ​មកលេង​នៅ​ខេត្តមណ្ឌលគិរី​ដូច​រៀង​រាល់​ឆ្នាំ ចំណុច​នេះ​ហើយ​ទើប​លោក​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទូទៅ​ក្នុង ក្រុង និង​រៀប​សណ្ដាប់ធ្នាប់​ឲ្យ​មាន​របៀប​រៀប​រយ តួយ៉ាង​គឺ​នៅ​ចំណុច​រង្វង់​មូល​គោព្រៃ លោក​នឹង​រៀបចំ​ឲ្យ​មាន​ទីធ្លា​ធំ ទម្លាយ​ដើម្បី​ស្រួល​ដំណើរ និង​មាន​ទីតាំង​សម្រាប់​អ្នកទេសចរ​ឈប់​សំចត ចំណែក​តាម​ដងផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុង​លោក ក៏​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ជួសជុល​ការ​ខូចខាត និង​សម្អាត​តាម​ដងផ្លូវ​ផង​ដែរ ។

ជាមួយ​គ្នា​នេះ​ អភិបាលខេត្ត​បញ្ជាក់​ថា កន្លង​មក ​ក្នុង​ក្រុង​សែន​មនោ​រម្យ​ពុំ​មាន​ផ្សារ​នោះ​ទេ ដែល​កត្តា​នេះ​បាន​ធ្វើ​ឲ្យ​កើត​មានការ​លក់ ដូរ​តាម​ទី​សាធារណៈ​ច្រើន ហើយ​បញ្ហា​នេះ​ អាជ្ញាធរ​បាន​និង​កំពុង​បង្កើត​ផ្សារ​ធំ​មួយ ដើម្បី​ឲ្យ​អាជីវករ​មាន​កន្លែង​លក់ដូរ​ត្រឹម ត្រូវ និង​ងាយស្រួល​ឲ្យ​ភ្ញៀវ​ទេសចរ​ចេញចូល​ទិញ​ទំនិញ​ផង​ដែរ ។

ឯកឧត្ដម​អភិបាលខេត្ត​មណ្ឌលគិរី​បន្ត​ទៀត​ថា ផ្សារ​ថ្មី​របស់​ក្រុង​សែន​មនោ​រម្យ​មាន​ទីតាំង​ធំ​ទូលាយ​និង​ងាយស្រួល ដល់​ប្រជាពលរដ្ឋ​និង​អ្នកទេសចរ​ចេញចូល ហើយ​នៅ​ចុងឆ្នាំ​នេះ​ផ្សារ​សែន​មនោ​រម្យ​នឹង​បើក​ដំណើរការ​ចំនួន​២៥០​តូប ។ ឯកឧត្ដម ស្វាយ សំ​អ៊ា​ង បញ្ជាក់​ទៀត​ថា ក្រៅពី​នេះ​អាជ្ញាធរ​ក៏​បាន​និង​កំពុង​ជម្រុញ​ការ​សាងសង់​វិមាន​ឯករាជ្យ​ឲ្យ​ឆាប់ រួចរាល់​ជាស្ថាពរដែល​នេះ​ជា​សំណង់​ប្រវត្តិសាស្ត្រ​មួយ​របស់​ខេត្ត នឹង​ជួយ​ឲ្យ​ខេត្តមណ្ឌលគិរី​កាន់តែ​ទាក់ទាញ ស្រស់​ស្អាត និង​ជាទី​តាំង​កម្សាន្ត​ថ្មី​មួយ​របស់​ប្រជាពលរដ្ឋ និង​អ្នកទេសចរ​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ