ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ែរសឺដេសតម្លៃកន្លះលានដុល្លារ ទើបទិញថ្មីៗជួបគ្រោះ​ខ្ទេច​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​ម៉ាកម៉ែរសឺដេស ប៊ិន (MERCEDES BENZ GLS450) ស៊េរី​ឆ្នាំ​២០២១ មួយគ្រឿង របស់ថៅកែ​ចំណីសត្វ…

រាជធានីភ្នំពេញ ៖ រថយន្ត​ម៉ាកម៉ែរសឺដេស ប៊ិន (MERCEDES BENZ GLS450) ស៊េរី​ឆ្នាំ​២០២១ មួយគ្រឿង របស់ថៅកែ​ចំណីសត្វ បានបើកបោះពួយ​បុកក្បាលរបាំងថ្មខណ្ឌចែកទ្រូងផ្លូវជាតិលេខ​៥ បណ្តាលអោយដាច់កង់ និងខ្ទេច​មុខ រងការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ ​តែ​ពុំបណ្តាលអោយ​មនុស្សណាម្នាក់​រងរបួសឡើយ ។

គ្រោះថ្នាក់​ខាងលើ​នេះ​បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១និង៣០នាទី​រសៀលថ្ងៃទី២៧ ខែ តុលា ឆ្នាំ​២០២០ នៅចំណុច​ផ្លូវជាតិលេខ​៥ ខាងត្បូងប៉ុស្តិ៍​ស្វាយប៉ាក ស្ថិត​ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌ​ឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្ត​​មួយគ្រឿង​​ខាងលើ​ដែល​បើកបុករបាំងថ្មនោះ ត្រូវបានគេដឹងថា ម៉ាក ម៉ែរសឺដេស ប៊ិន (MERCEDES BENZ GLS450) ស៊េរី​ឆ្នាំ​២០២១ ពាក់ស្លាកលេខ កម្ពុជា LY .CHHOY ដែលគេអះអាងថា ជារថយន្ត​របស់​លោក លី ឆយ ថៅកែ​ចំណីសត្វដ៏​ល្បីឈ្មោះ នៅខណ្ឌព្រែកព្នៅ ។

តាម​ប្រភព​ព័ត៌មាន​បាន​អោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ​រថយន្ត​ស៊េរីទំនើប​មួយគ្រឿង​​បានធ្វើដំណើរ​ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ​លុះ​មកដល់ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​មានរ៉ឺម៉កម៉ូតូ​មួយគ្រឿងបើក​ចេញពីផ្លូវលំ ​ភ្លាម​នោះ​​រថយន្តស៊េរី​ក៍បានបើកគេចចេញ ក៍ជ្រុលទៅបុកក្បាលរបាំងថ្មខណ្ឌចែកទ្រូងផ្លូវយ៉ាង​ពេញទំហឹងតែ​ម្តង ។

តាមប្រភព​ព័ត៌មាន​បាន​អោយដឹងថា ក្នុងគ្រោះថ្នាក់បណ្តាលឱ្យ​​រថយន្ត​ស៊េរី​ទំនើប​ដាច់កង់មុខខ្ទាតចេញ និងខ្ទេចមុខរងការខូចខាតយ៉ាង​ធ្ងន់ធ្ងរ ។ ភ្លាមៗនោះ​គេឃើញ បងប្អូន​សាច់ញាតិម្ចាស់រថយន្ត​បាន​នាំគ្នា​ចុះទៅកន្លែងកើតហេតុ ហើយនាំគ្នា​បិទស្លាក​លេខ​ផងដែរ ។

តាម​ប្រភព​ព័ត៌មាន​បាន​អោយដឹងថា រថយន្ត​​ស៊េរីទំនើប​មួយគ្រឿង​ខាងលើ​ត្រូវបានម្ចាស់​ទើបតែ​ទិញ​នាពេលថ្មី​ៗ​នេះ ក្នុងតម្លៃ​ប្រមាណកន្លះ​លានដុល្លារ មិននឹកស្មានថា ជួបគ្រោះថ្នាក់​បុកក្បាលរបាំងថ្មខ្ទេចមុខ​បែបនេះ ។

បន្ទាប់ពី​កើតហេតុ​ នគរបាលចរាចរណ៍​ក៍បានចុះទៅវាស់វែងស្ទួចយករថយន្ត​ស៊េរីទំនើប​មួយគ្រឿង​ខាងលើ​បញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយសងការខូចខាត​ទ្រព្យសម្បត្តិសាធារណៈ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ