ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​សម្រាប់​សង្គម

3 ឆ្នាំ មុន

នៅ​កម្ពុជា ព្រះសង្ឃ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​តម្លៃ​សីលធម៌ និង​ធម៌​អហិង្សា ក៏​ដូច​ជា​ទ្រទ្រង់​នូវ​អរិយធម៌ វប្បធម៌​ទាំងមូល ។ ព្រះសង្ឃ​ជា​ឧត្ត​ភេទ​ដែល​ប្រជាជន​ខ្មែរ​ស្តាប់​តាម និង​គោរព​ប្រណិប័តន៍​ដ៏​ឧ​ឧត្តុង្គឧត្តម ។ ព្រះសង្ឃ​បាន​ជួយ​ដោះស្រាយ​នូវ​បទដ្ឋាន​សង្គម…

នៅ​កម្ពុជា ព្រះសង្ឃ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​តម្លៃ​សីលធម៌ និង​ធម៌​អហិង្សា ក៏​ដូច​ជា​ទ្រទ្រង់​នូវ​អរិយធម៌ វប្បធម៌​ទាំងមូល ។ ព្រះសង្ឃ​ជា​ឧត្ត​ភេទ​ដែល​ប្រជាជន​ខ្មែរ​ស្តាប់​តាម និង​គោរព​ប្រណិប័តន៍​ដ៏​ឧ​ឧត្តុង្គឧត្តម ។

ព្រះសង្ឃ​បាន​ជួយ​ដោះស្រាយ​នូវ​បទដ្ឋាន​សង្គម និង​ការ​អនុវត្ត​មួយ​ចំនួន​ដែល​បង្ក​ហា​និភ័យ​ផង​ដែ ។ វត្ត​និង​ព្រះសង្ឃ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពុទ្ធបរិស័ទ​តាម​រយៈ​ការ​ផ្តល់​ឱវាទ ទេសនា សូត្រ​មន្ត និមន្ត​បិណ្ឌបាត​ចង្ហាន់​តាម​ភូមិ​ចំណុះ​ជើងវត្ត​ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​បំពេញ​បុណ្យ​កុសល​របស់​ពុទ្ធសាសនិក ។

ការ​ចូលរួម​របស់​ព្រះសង្ឃ​ក្នុង​ការ​ទប់​ស្តា​ត់​អំពើ​ហិង្សា​ក្នុង​សង្គម​គឺជា​សកម្មភាព​រួមចំណែក​ដ៏​សំខាន់​និង​មាន​ប្រសិទ្ធភាព​បំផុត​របស់​ព្រះសង្ឃ​ខ្មែរ​យើង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ