ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​រក​ឃើញ​អ្នក​កើត​កូ​វី​ដ​១៩​មាន​២​នាក់​ទៀត និង​អ្នក​រួម​ដំណើរ​ជាមួយ​មាន ៣៧​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២០​នេះ​ក្រសួងសុខាភិបាល​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី​ចំនួន​២​នាក់​ថែម​ទៀត ខណៈ​ករណី​ជា​សះស្បើយ​មិន​មាន​ឡើយ​ថ្ងៃនេះ ។ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២០​នេះ​ក្រសួងសុខាភិបាល​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី​ចំនួន​២​នាក់​ថែម​ទៀត ខណៈ​ករណី​ជា​សះស្បើយ​មិន​មាន​ឡើយ​ថ្ងៃនេះ ។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ថ្មី​ចំនួន​០២​នាក់ រួម​មាន បុរស​ជនជាតិ​ខ្មែរ អាយុ​៣៤​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្ដាល និង​បុរស​ជនជាតិ​ខ្មែរ អាយុ​២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។ បុរស​ទាំង​ពីរ​នាក់​នេះ​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ជប៉ុន​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០ ។ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ទាំង​ពីរ​នាក់ ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។

អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ទាំង​២​នាក់​ខាងលើ​នេះ មាន​ចំនួន​៣៧​នាក់ ដែល​មាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ នោះ​ត្រូវ​បាន​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅ​វិទ្យាល័យ​ពោ​ចិន​តុង​ចំនួន​១១​នាក់ និង​សណ្ឋាគារ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ២៨​នាក់ ។

គិត​ត្រឹម​ម៉ោង​០៧​និង​០០​ព្រឹក ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២០ នៅ​កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩ មាន​ចំនួន​សរុប​២៩០​នាក់ ក្នុង​នោះ​ចំនួន​អ្នក​ព្យាបាល​ជា​សះស្បើយ​សរុប​ទូ​ទាំង​ប្រទេស មាន​ចំនួន ២៨៣​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន​០៧​នាក់​ផង​ដែរ ៕